cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

លើកកម្ពស់គុណភាព ប្រសិទ្ធភាពសេវាសុខាភិបាល និងផ្សព្វផ្សាយអោយកាន់តែទូលំទូលាយនូវសកម្មភាពរបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងព្រឹត្តិការណ៍ផ្សេងៗទាក់ទងនឹងវិស័យសុខាភិបាល។

إظهار المزيد
كمبوديا3 980الخمير الوسطي3 377الطب17 928
مشاركات الإعلانات
568
المشتركون
-124 ساعات
-27 أيام
+830 أيام
أرشيف المشاركات
នាព្រឹកថ្ងៃព្រហស្បតិ៍​ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដល់មូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជន ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកវេជ្ជបណ្ឌិត ហេ កន តំណាងក្រុមហ៊ុន ប៊ុន លាង លី គ្លូប៊ល ឯ.ក និងដៃគូសហការ លោកវេជ្ជបណ្ឌិតប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ព្រមទាំងលោក លោកស្រីជាម្ចាស់ តំណាងទីតាំងផ្តល់សេវាសុខាភិបាលឯកជន សរុបអ្នកចូលរួមប្រមាណ ១៨០ នាក់។ ថ្លែងក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត បានសម្តែងនូវការសេចក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ប៊ុន លាង លី គ្លូប៊ល ឯ.ក ដែលបានចំណាយធនធាន និងពេលវេលាដ៏មានតម្លៃអញ្ជើញមកធ្វើការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ដល់សិក្ខាកាមទាំងអស់ ។ លោកវេជ្ជបណ្ឌិត បានបន្តថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ជានិច្ចកាលតែងតែបានយកចិត្តទុកដាក់លើវិស័យសុខាភិបាលក្នុងខេត្ត ដែលជាវិស័យអាទិភាពចំបងមួយក្នុងចំណោមវិស័យដ៏ទៃទៀត នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាតែងតែខិតខំពង្រឹង និងបំពេញបន្ថែមនូវសមត្ថភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព និងតម្លាភាព ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការផ្តល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព ពុំមែនមានតែត្រឹមសមត្ថភាព និងបទពិសោធន៍ប៉ុណ្ណោះទេ លើសពីនេះទាមទារអោយមានការគ្រប់គ្រងសំណល់ឆ្លងរោគ សំណល់វេជ្ជសាស្ត្រអោយបានត្រឹមត្រូវតាមលក្ខណៈបចេ្ចកទេសជាចាំបាច់ ដើម្បីជៀសវាងការចម្លងរោគដល់អ្នកជំងឺ អ្នកផ្តល់សេវាផ្ទាល់ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋផងដែរ ។ លោកវេជ្ជបណ្ឌិត ក៏បានសំណូមដល់ម្ចាស់ទីតាំងគ្រប់រូប ពិសេសវិស័យឯកជន ត្រូវតែមានកិច្ចសហការល្អ និងពង្រឹងការយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រអោយមានប្រសិទ្ធភាព ។ គួរបញ្ជាក់ថា៖ បច្ចុប្បន្នមូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជន ក្នុងខេត្តស្វាយរៀង សរុបមានចំនួន ៧៣៧ ទីតាំង ៕
إظهار الكل...
7
ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត មាស កញ្ញា អនុប្រធានមន្ទីរ តំណាងលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពី "រួមគ្នាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ" ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានក្រុមការងារឥស្សរជនឆ្នើម- ថ្នាក់ជាតិ  លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោកសាស្ត្រាចារ្យជំនួយ ឡឹក វីរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យស្វាយរៀង។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលប្រជុំ សាកលវិទ្យាល័យស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រុមយុវជនជានិស្សិត យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនកាយឬទ្ធិ ជាច្រើននាក់៕
إظهار الكل...
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ក្រុមការងារបច្ចេកទេស របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តាមប្រព័ន្ធអនឡាញ ZOOM ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធាន តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត លោកប្រធាន អនុប្រធានការិយាល័យទាំង ៤ ចំណុះអោយមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យខេត្ត លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង ៤ លោក លោកស្រីប្រធាន អនុប្រធានកម្មវិធីខេត្ត លោក លោកស្រីប្រធាន អនុប្រធាន សមាជិកលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស និង លោក លោកស្រីប្រធាន តំំណាងអង្គការដៃគូនានា ។
إظهار الكل...
6
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវមួយខ្សែមានប្រវែង ១,២០០ ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ក្រោមអធិបតីភាពឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ ។ ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងបាវិត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងទាំ៣ ប្រភេទ និងមានការចូលរួមពី មន្ត្រីរាជការក្រុង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្រុងបាវិត ប្រជាពលរដ្ឋក្នុងសង្កាត់ប្រាសាទ សរុប ប្រមាណ ៤០០ នាក់។
إظهار الكل...
ដំណឹងមរណៈភាព និងលិខិតចូលរួមរំលែកមរណទុក្ខ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹង និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដោយ លោក ជួន រ៉ាវុធ មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ជីភូ ដែលបានទទួលមរណភាព នាថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង ២៥នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ។
إظهار الكل...
6
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរ តំណាងលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម និង ឯកឧត្តម​  ម៉ែន កល្យាន អភិបាលរងខេត្ត តំណាងឯកឧត្តម​ ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត​ស្វាយរៀង ។ ពិធីសិក្ខាសាលានេះប្រព្រឹត្តទៅនៅបរិវេណសាលប្រជុំសាលាខេត្តស្វាយរៀង ដោយផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានជាតិ និងអន្តរជាតិ ដែលកម្ពុជាជារដ្ឋហត្ថលេខី និងច្បាប់ពាក់ព័ន្ធ នឹងដំណេីរការ រួមទាំងការប្រព្រឹទ្ធទៅរបស់អាជ្ញាធរជាតិអាវុធគីមី និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគិមី និងបានបង្ហាញអំពីសមិទ្ធផលធំៗ ដែលអាជ្ញាធរជាតិអាវុធគីមីសម្រេចបាននាពេលកន្លងមក ៕
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.