cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ដែនដីបុព្វបុរស By KPT plus

إظهار المزيد
كمبوديا4 686الخمير الوسطي3 941السفر16 408
مشاركات الإعلانات
288
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
-630 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

18:44
Video unavailableShow in Telegram
អៃរាវត្តា បង្ហើបក្តីសង្ឃឹមដ៏ធំមួយ “រតនគិរីអាចនឹងមានកូនដំរីស្រុកទី២ ចាប់កំណើតក្នុងអនាគតដ៏ខ្លីខាងមុខ” ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
ដំរី_អាយរៃវតា_ខេត្ត_រតនគីរី_Telegram.mp4429.82 MB
“ប្រាសាទភិមានអាកាស” ជាកន្លែងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រខ្មែរសម័យមហានគរ។ ទីនេះជារាជវាំងរបស់ព្រះមហាក្សត្រចក្រភពខ្មែរ នៃរាជធានីយសោធរបុរៈ ចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី១០ រហូតដល់ចុះបញ្ចប់នៃសម័យអង្គរអំឡុងដើមសតវត្សរ៍ទី១៦។ ប្រាសាទនេះ ត្រូវបុរាណវិទូសន្និដ្ឋានថា បានសាងសង់លើទីតាំងពិសិដ្ឋបំផុតមួយមុនសម័យមហានគរទៅទៀត ព្រោះនៅពីមុខប្រាសាទ គឺគេរកឃើញដើមធ្លកដ៏ធំមួយកប់នៅក្នុងដី ដែលជាការបញ្ចុះដោយមនុស្សមិនមែនរលំដោយកត្តាធម្មជាតិនោះឡើយ ខណៈតាមរយៈការធ្វើកំណាយ និងកោសល្យវិច្ច័យរកឃើញថា ដើមធ្លកនោះមានអាយុជាងមួយពាន់ឆ្នាំ មុនសម័យអង្គរទៅទៀត មានន័យថា បុព្វបុរសខ្មែរបានជ្រើសយកទីតាំងអង្គរធំធ្វើជាចំណុចកណ្តាល និងជាកន្លែងនៃការចាប់ផ្តើមនគរគោកធ្លក ពិសេសប្រាសាទនេះ គឺមានរឿងនិទានជាច្រើនពាក់ព័ន្ធទៅនឹងព្រះថោង នាងនាគ ត្រូវចាត់ទុកជាបុព្វបុរសដើមកំណើតពង្សសាវតារខ្មែរ មានន័យថា ការចាប់ផ្តើមបង្កើតរាជធានីយសោធរបុរៈពីសំណាក់ព្រះបាទយសោវរ្ម័នទី១ គឺមិនមែនជារឿងចៃដន្យទេ ព្រះអង្គបានយកចំណុចកណ្តាល និងចំណុចកកើតនគរគោកធ្លក ធ្វើជាទីតាំងរាជវាំង កណ្តាលរាជនីអង្គរធំរបស់ព្រះអង្គ៕ ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
11:02
Video unavailableShow in Telegram
🎞 កត្តាអ្វីខ្លះជំរុញចិត្តកញ្ញា ដួង ហ្សូរីដា ចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយសមាគមអៃរាវត្តា ក្នុងនាមជាទូតសុឆន្ទៈ ដើម្បីអភិរក្សដំរីស្រុកនៅខេត្តរតនគិរី? ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
កញ្ញា ហ្ស៊ូ_លីដា telegram.mp4341.58 MB
"តាកែវ" ជាប្រាសាទដ៏ចំណាស់មួយ ដែលមានអាយុជាងមួយពាន់ឆ្នាំ កសាងឡើងប្រើរយៈកាលជាច្រើនទសវត្សរ៍។ យោងតាមសិលាចរិក បញ្ជាក់ថា ប្រាសាទនេះ បានចាប់ផ្តើមសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ចន្លោះឆ្នាំ ៩៦៨ - ១០០១ នៃគ.ស និងបញ្ចប់ការសាងសង់ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី១ ចន្លោះឆ្នាំ ១០០២ - ១០៥០ នៃគ.ស។ ប្រាសាទតាកែវ ត្រូវបុរាណវិទូអះអាងថា ពេញដោយភាពអាថ៌កំបាំង ព្រោះជាប្រាសាទដ៏មហិមា សាងសង់ពីថ្មភក់ធំៗ ប៉ុន្តែប្រាង្គ និងរចនាសម្ព័ន្ធផ្សេងៗដែលនៅជាន់ខាងលើ មិនមានចម្លាក់រចនាដូចប្រាសាទដទៃទៅវិញ ដោយមានលក្ខណៈជាថ្មបន្តុបៗពីលើគ្នា។ តាមភស្តុតាងសិលាចរិក បានរៀបរាប់ពីហេតុការណ៍រន្ទះបាញ់ចំប្រាសាទនេះ អំឡុងពេលកំពុងសាងសង់ ក្នុងរាជព្រះបាទជ័យវរ័្មនទី៥ ដែលខ្មែរពីដើមចាត់ទុកជាប្រថ្នូរអាក្រក់ នាំឱ្យបុរាណវិទូសន្និដ្ឋានថា ប្រាសាទតាកែវត្រូវព្រះមហាក្សត្រក្រោយៗទុកចោល នាំឱ្យសំណង់ និងតួប៉មស្ទើរទាំងអស់ មិនមានចម្លាក់រំលេចឡើងដូចបណ្តាប្រាសាទខ្មែរផ្សេងទៀតនោះឡើយ។ ត្រង់ចំណុចនេះ នឹងមានពន្យល់លម្អិត ក្នុងកម្មវិធី "ដែនដីបុព្វបុរស" ក្នុងពេលឆាប់ៗខាងមុខ៕ ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
16:59
Video unavailableShow in Telegram
🎞 “នាគព័ន្ធ” ប្រាសាទដ៏ចំណាស់ ពេញទៅដោយជំនឿ និងភាពស័ក្តិសិទ្ធិ ជាសំពៅចម្លងសត្វលោកទៅកាន់ភាពសុខសាន្តទាំងផ្លូវចិត្ត និងផ្លូវកាយ ក៏ជាទីសក្ការៈដែលអ្នកខេត្តសៀមរាបគោរពប្រតិបត្តិ ថែរក្សា និងដឹងគុណ ជាច្រើនរយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
ប្រាសាទ​នាគ ព័ន្ធ Telegram.mp4521.64 MB
"ប្រាសាទនាគព័ន្ធ" ត្រូវសាងសង់នៅលើកោះទំហំ ៣៥០ម៉ែត្រ មានរាងបួនជ្រុង មានស្រះសន្សំទឹកបរិសុទ្ធ​ចំនួន ៤ និងបានរៀបចំឲ្យក្លាយជាសញ្ញាបូក ជានិមិត្ដរូបនៃមន្ទីរពេទ្យ។ នៅជុំវិញប្រាង្គកណ្តាល គឺមានមានរូបចម្លាក់ទាំង៤ទិស ជាតំណាងឲ្យធាតុទាំង៤ មានធាតុភ្លើង ធាតុទឹក ធាតុខ្យល់ និងធាតុដី។ ប្រាសាទនាគព័ន្ធ គឺបានផ្សាភ្ជាប់រវាងជំនឿយ៉ាងមុតមាំ ទៅក្នុងជីវិតរស់នៅនៃពលរដ្ឋខ្មែរ ចាប់តាំងពីសម័យចក្រភពអង្គរ បន្តរហូតមកទល់បច្ចុប្បន្ន ពិសេសត្រូវបានពលរដ្ឋចាត់ទុកជាកន្លែងដ៏ពិសិដ្ឋសម្រាប់បន់ស្រន់ សុំឲ្យសះស្បើយពីជំងឺដង្កាត់ផ្សេងៗ សុំសេចក្តីសុខសប្បាយ ចៀសផុតពីគ្រោះភ័យ ក៏ដូចជាកន្លែងសក្ការដ៏ស័ក្តិសិទ្ធិដែលបងប្អូនក្នុងខេត្តសៀមរាប តែងមកប្រារព្ធពិធីសុំទឹកភ្លៀង នៅពេលជួបគ្រោះរាំងស្ងួត។ - ឈ្មោះដើម៖ រាជស្រី - រាជ្ជកាល៖ ព្រះបាទជ័យវរ្ម័នទី៧ - កាលបរិច្ឆេទ៖ ១១៩១ នៃ គ.ស - សាសនា៖ ពុទ្ធសាសនាមហាយាន - ស្ថាបត្យកម្ម៖ រចនាបថបាយ័ន - ទីតាំង៖ ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប =#culture #temple #khmertemple ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
22:26
Video unavailableShow in Telegram
🎞 “ប្រាសាទព្រះគោ” ជាចំណុចផ្តើមនៃទស្សនវិទ្យាដ៏ថ្លាថ្លៃរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលជាព្រះមហាក្សត្រចក្រភពខ្មែរ យកគំរូសម្រាប់ការដឹកនាំប្រទេស =#culture #temple #khmertemple #khmerhistory ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
ប្រាសាទ ព្រះ​គោ telegram.mp4520.58 MB
12:58
Video unavailableShow in Telegram
ខ្លះៗជុំវិញរចនាសម្ព័ន្ធប្រាសាទខ្នារ និងត្រពាំងខ្នារ នៃអតីតរាជធានីឆោកគគីរ #culture #temple #khmertemple #khmerhistory ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
ប្រាសាទខ្នារ Telegram.mp4294.52 MB
14:21
Video unavailableShow in Telegram
បណ្តុំប្រាសាទបល្ល័ង្កលិង្គ ក្នុងអតីតរាជធានីឆោកគគី មាននាទីយ៉ាងសំខាន់ជុំវិញជំនឿក្នុងលទ្ធិព្រហ្មញ្ញសាសនា #culture #temple #khmertemple #khmerhistory ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
ប្រាសាទបល្ល័ង្កលិង្គ_Telegram.mp4329.39 MB
09:20
Video unavailableShow in Telegram
ប្រវត្តិ និងរចនាសម្ព័ន្ធប្រាសាទដំរី ដែលឃើញមានលើក្រដាសប្រាក់រៀល #culture #temple #khmertemple #khmerhistory ——————— ➡️ ស្វែងយល់ពីសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរ JOIN តេឡេក្រាមដែនដីបុព្វបុរស
إظهار الكل...
ប្រាសាទដំរី Telegram.mp4353.96 MB
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.