cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ក្រុមហ៊ុនមេធាវី ជីជី អន្តរជាតិ

إظهار المزيد
كمبوديا3 144الخمير الوسطي2 708القانون4 298
مشاركات الإعلانات
1 025
المشتركون
لا توجد بيانات24 ساعات
-37 أيام
-1530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
ប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី​ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring) ថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល​នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ​បានទទួលពាក្យបណ្តឹង​ និងសេចក្តីរាយការណ៍ជាច្រេីនករណីពាក់ព័ន្ធល្បិចឆបោកថ្មី​ ដោយប្រេីប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម​ (Social Engineering) លេីបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ​ (Wireless Pairing) និងធ្វេីការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត​ (Mobile Banking) របស់ជនរងគ្រោះ។ វិធីសាស្ត្រជ្រៀតចូល​ និងឆបោក៖ ១-​ ឧក្រិដ្ឋជនធ្វេីការប្រមែប្រមូលព័ត៌មាន​ និងសាវតាជនរងគ្រោះ​ (អាសយដ្ឋាន​ និងលេខទូរស័ព្ទ) ២-​ ឧក្រិដ្ឋជនធ្វេីការលួចភ្ជាប់បណ្តាញ​ (WiFi) របស់ជនរងគ្រោះ ៣-​ ធ្វេីការទូរស័ព្ទមកកាន់លេខជនរងគ្រោះ​ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ​ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក​ ឬភ្លេីងអគ្គិសនី)​ ដោយណែនាំជនរងគ្រោះដំឡេីងកម្មវិធី​និងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺណិត​ ៤-​ អំឡុងពេលណែនាំ​ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបេីកដំណេីរការ​ “Developer Mode” បេីកជម្រេីស​ “Wireless Debugging” និងធ្វេីការ​ភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន​ “Paring Device” ៥-​ ឧក្រិដ្ឋជន​ប្រេីប្រាស់កម្មវិធីជំនួយធ្វេីការបញ្ជាកម្មវិធីធនាគារចល័ត​ (Mobile Banking) របស់ជនរងគ្រោះ​ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបុគ្គលដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា តាមវិធីសាស្រ្តដូចខាងក្រោម ៖ -ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់មុនសម្រចធ្វេីតាមការណែនាំផ្សេងៗ - ដាក់ប្រព័ន្ធការពារគណនី​ (រួមមាន៖​ 2FA​ លេខកូដរាល់ប្រតិបត្តិការ​ កំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ។ ល។)​ -​ ពិនិត្យសមតុល្យ​ និង​កំណត់ត្រាប្រេីប្រាស់​គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ​ ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់។ សូមធ្វើរាយការណ៍ ឬដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចជំនាញករណីលោកអ្នកមានជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា ។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ
إظهار الكل...
3
ចុះឈ្មោះឥលូវនេះ ➡️ www.ggi.law/intern_register ឱកាសទទួលបានបទពិសោធន៍ការងារ និងចំណេះដឹងលើការអនុវត្តក្នុងវិស័យច្បាប់ ជាមួយនឹងវគ្គបណ្តុះបណ្តាលកម្មសិក្សាការីហាត់ការផ្នែកច្បាប់ ជំនាន់ទី៥ នៃក្រុមហ៊ុនមេធាវី ជីជី អន្តរជាតិ ( GG International Law Firm Internship Programs)។ សូមបេក្ខជន បេក្ខនារី រួសរាន់ចុះឈ្មោះឲ្យបានទាន់ពេលវេលាព្រោះកន្លែងមានកំណត់។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទ និងតេឡេក្រាម 093 337 626
إظهار الكل...
2
ខ្ញុំបាទមេធាវី សួន វីរៈបញ្ញា​ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃក្រុមហ៊ុនមេធាវី ជីជី អន្តរជាតិ សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរជូនចំពោះលោកមេធាវី សម តារាសក្ដិ ព្រមទាំងសហភាតាមេធាវី ដែលបានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី នៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ នារសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ ការចូលប្រកបវិជ្ជាជីវៈជាមេធាវីរបស់លោកមេធាវី និងសហភាតាទាំងអស់ គឺជាការទទួលបានបញ្ញាវ័ន្តប្រកបដោយសក្ដានុពលមករួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុពង្រឹង និងចូលរួមបម្រើវិស័យយុត្តិធម៌។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ នៃក្រុមហ៊ុនមេធាវី ជីជី អន្តរជាតិ សូមជូនពរដល់លោកមេធាវី និងសហភាតាមេធាវីទាំងអស់ ឲ្យប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងជាពិសេសទទួលបានភាពជោគជ័យក្នុងការប្រកបវិជ្ជាជីវៈមេធាវី។
إظهار الكل...
أرشيف المشاركات
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.