cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

សេដ្ឋកិច្ច និងទីផ្សារការងារ

ច្រកនៃការផ្តល់ព័ត៌មាន ចំណេះដឹងដែលមានប្រភពច្បាស់លាស់អំពី សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ផលិតភាព ទីផ្សារការងារ និងជំនាញវិជ្ជាជីវៈ សាកល និងកម្ពុជា

إظهار المزيد
مشاركات الإعلانات
1 375
المشتركون
-124 ساعات
+17 أيام
+230 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
រោងចក្រពិបាករកកម្មករដើម្បីបំពេញការបញ្ជាទិញចុងឆ្នាំ វៀតណាម៖ ក្រុមហ៊ុនផលិតកម្មនៅទីក្រុងហូជីមិញកំពុងជួបការលំបាកក្នុងការ ជួលកម្មករឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតាមការកើនឡើងនៃការបញ្ជាទិញចុងឆ្នាំ បើទោះបីជាមានការផ្តល់ប្រាក់ឧបត្ថម្ភនិងប្រាក់លើកទឹកចិត្តក៏ដោយ។ ជាក់ស្តែងក្រុមហ៊ុនកាត់ដេរភាគច្រើន បានទទួលការបញ្ជាទិញនាំចេញជាច្រើន សម្រាប់បុណ្យណូអែល និងឆ្នាំថ្មី ហើយដើម្បីបំពេញតម្រូវការផលិតកម្ម រោងចក្រត្រូវការកម្មកបន្ថែមទៀត ប៉ុន្តែក្រុមហ៊ុនមានការលំបាក ខ្លាំងក្នុងការស្វែងរកកម្មករ។ ប្រភព៖ Vietnam News Telegram Channel Facebook Page
إظهار الكل...
Photo unavailableShow in Telegram
ការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបកើនឡើងក្នុងរយៈពេល ៧ខែ វៀតណាម៖ ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុប ក្នុងរយៈពេល ៧ខែ បន្តកំណើនវិជ្ជមាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីដល់ជិត ៣៨,៨៨ ប៊ីលានដុល្លារ។ យោងតាមទិន្នន័យចំណូលពីការនាំចេញកើនឡើងដល់ជាង ២៩,៥៧ ប៊ីលានដុល្លារ កើនឡើងចំនួន ១៦,៧៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំនិញនាំចេញសំខាន់ៗ រួមមាន កុំព្យូទ័រ, ផលិតផលអេឡិចត្រូនិក, ទូរសព្ទ, គ្រឿងចក្រ និងស្បែកជើង។ ប្រភព៖ VOV Telegram Channel Facebook Page
إظهار الكل...
Photo unavailableShow in Telegram
Fed កាត់បន្ថយអត្រាការប្រាក់យ៉ាងតក់ក្រហល ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត អាមេរិក៖ ធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ប្រមាណជា ០,៥០% ឬ ៥០ (basis points) ដើម្បីទប់ស្កាត់ការធ្លាក់ចុះសក្តានុពល​នៃសេដ្ឋកិច្ច។ ការសម្រេចចិត្តនេះបានធ្វើឡើងយ៉ាងតក់ក្រហល ចំពេលអត្រាកំណើនការងារថយចុះ និងអតិផរណាស្ថិតក្នុងកម្រិតគោលដៅរបស់ Fed ត្រឹម ២% ។ ការកាត់បន្ថយនេះ បានធ្វើឱ្យមូលនិធិសហព័ន្ធថយចុះប្រហែល ៤,៨% ប៉ុន្តែអាច​រក្សាស្ថិរភាពសេដ្ឋកិច្ចនៅមុនការបោះឆ្នោតនាពេលខាងមុខ។ ប្រភព៖ CNA Telegram Channel Facebook Page
إظهار الكل...
Photo unavailableShow in Telegram
ពាណិជ្ជកម្មរបស់វៀតណាមជាមួយអាស៊ានកើនឡើង ១២,៥% ក្នុងរយៈពេល ៨ខែ វៀតណាម៖ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៤ ពាណិជ្ជកម្មរបស់វៀតណាម ជាមួយបណ្តាប្រទេសអាស៊ានឈានដល់ ៥៤,៩ ប៊ីលានដុល្លារ កើនឡើង ១២,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញរបស់វៀតណាមទៅកាន់អាស៊ានបានកើនឡើង ២,៦% មានតម្លៃដល់ ២៤,៦ ប៊ីលានដុល្លារ ដោយប្រទេសថៃជាប្រទេសនាំចូលធំជាងគេ ជាមួយនឹង ទឹកប្រាក់ចំនួន ៥,២៣ ប៊ីលានដុល្លារ កើនឡើង ៧,២%។ ឥណ្ឌូនេស៊ី ទឹកប្រាក់ចំនួន ៤,១៥ ប៊ីលានដុល្លារ កើនឡើង (២៣,៦%), ហ្វីលីពីន ៤,០៧ ប៊ីលានដុល្លារ (១៧%), កម្ពុជា ៤៣,៥២ ប៊ីលានដុល្លារ (៣,៩%), និង ម៉ាឡេស៊ី ៣,៤៨ ប៊លានដុល្លារ (៤,២%)។ ប្រភព៖ Government News Telegram Channel Facebook Page
إظهار الكل...
Photo unavailableShow in Telegram
ផលប៉ះពាល់នៃសេដ្ឋកិច្ចពីទឹកជំនន់កើនដល់ ២៧ ប៊ីលានបាត ប្រទេសថៃ៖ ទឹកជំនន់ភាគខាងជើងនៃប្រទេសថៃមានកម្រិតធ្ងន់ធ្ងរ​បំផុតក្នុង រយៈពេល ៨០ ឆ្នាំចុងក្រោយ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ដល់ទៅ ២៧ ប៊ីលានបាត។ រដ្ឋាភិបាលថៃនឹងរៀបចំវិធានការស្តារអាជីវកម្មប្រមាណជា ៦០ ដែលរងផល ប៉ះពាល់ដោយទឹកជំនន់។ ប្រភព៖ The Nation Telegram Channel Facebook Page
إظهار الكل...
Photo unavailableShow in Telegram
ពាណិជ្ជកម្មទ្វេភាគីវៀតណាម-អាមេរិក ខិតជិតដល់ ៩០ ប៊ីលានដុល្លារ វៀតណាម៖ ពាណិជ្ជកម្មទ្វេភាគីរបស់វៀតណាម-អាមេរិកមានចំនួន ៨៧,៧ ប៊ីលានដុល្លារ ក្នុងរយៈពេល ៨ខែ ជាមួយនឹងកំណើនការនាំចេញ-នាំចូលដ៏រឹងមាំ។ ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក កើនឡើង ២៥,៤% ឬ ៧៧,៩ ប៊ីលានដុល្លារ ខណៈដែលចំណូលពីការនាំចូលកើនឡើង ៦,៩% ឬ ៩,៨ ប៊ីលានដុល្លារ។ ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរការវិនិយោគ ក៏ជំរុញសមត្ថភាព​ផលិតកម្មរបស់សហគ្រាសវៀតណាម និងឱកាសសម្រាប់ការនាំចេញផងដែរ។ ប្រភព៖ VOV Telegram Channel Facebook Page
إظهار الكل...
👍 1
Photo unavailableShow in Telegram
ប្រទេសជប៉ុនប្រឈមនឹងកង្វះកម្លាំងពលកម្ម និងវិបត្តិប្រជាសាស្រ្ត ជប៉ុន៖ ចំនួនប្រជាជនវ័យចំណាស់នៅប្រទេសជប៉ុន បានឈានដល់កម្រិតខ្ពស់ បំផុតចំនួន ៣៦,២៥ លាននាក់ ដែលមានអាយុពី ៦៥ ឆ្នាំឡើងទៅ ស្មើនឹង ២៩,៣% នៃចំនួនប្រជាជនសរុប។ ការផ្លាស់ប្តូរប្រជាសាស្ត្រនេះ ធ្វើឱ្យជប៉ុនខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ និងបង្ករផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដោយសារការបង្កើនថ្លៃថែទាំសុខភាព និងសុខុមាលភាពសង្គម។ កម្លាំងពលកម្មសរុបបានធ្លាក់ចុះមកត្រឹម ៦៩,៣ លាននាក់ នៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្តធ្លាក់ចុះរហូតដល់ ៤៩,១ លាននាក់ ត្រឹមឆ្នាំ ២០៥០ (អ្នកសេដ្ឋកិច្ច)។ ប្រភព៖ CNBC Telegram Channel Facebook Page
إظهار الكل...
Photo unavailableShow in Telegram
កំណើនការនាំចេញរបស់ជប៉ុនធ្លាក់ចុះ ខណៈតម្រូវការសកលមានកម្រិតមធ្យម ជប៉ុន៖ កំណើនការនាំចេញរបស់ប្រទេសជប៉ុនបានធ្លាក់ចុះមកនៅត្រឹម ៥,៦% ក្នុងខែសីហា ពី ១០,២% ក្នុងខែមុន ដោយសារតម្រូវការសកលខ្សោយ។ ការធ្លាក់ចុះនេះ ដោយសារការនាំចេញយានយន្ត និងគ្រឿងម៉ាស៊ីនផ្សេងទៀត បានថយចុះ។ ទោះបីជាយ៉ាង ក៏វិស័យបច្ចេកវិទ្យារបស់ជប៉ុននៅតែមានភាពខ្លាំង ជាពិសេស ក្នុងការផលិតឧបករណ៍ semiconductor។ ប្រភព៖ The Japan Time Telegram Channel Facebook Page
إظهار الكل...
Photo unavailableShow in Telegram
សេដ្ឋកិច្ចអាមេរិកមានភាពតែរឹងមាំ ខណៈការលក់រាយកើនឡើងគួឱ្យកត់សម្គាល់ អាមេរិក៖ ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង លើសពីការរំពឹងទុក ក្នុងខែសីហា ជំរុញដោយការទិញតាម Online ដែលបង្ហាញពី​ភាពធន់នៃសេដ្ឋកិច្ច។ កំណើននេះបានបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក តាមរយៈចំណាយរបស់ អ្នកប្រើប្រាស់នៅត្រីមាសទី៣។ ទិន្នន័យរួមមានការលក់រាយកើនឡើង (០,១%) ខែសីហា, ការលក់រាយស្នូល (០,៣%) ខែកក្តដា, ផលិតកម្មបានស្ទុះងើបឡើងវិញ (០,៩%), និងសារពើភ័ណ្ឌអាជីវកម្មកើនឡើង (០,៤%)។ ប្រភព៖ Reuters Telegram Channel Facebook Page
إظهار الكل...
Photo unavailableShow in Telegram
ពាណិជ្ជកម្មវៀតណាម-ចិន កើនដល់ជិត ១៣០,៨ ប៊ីលានដុល្លារ វៀតណាម៖ ក្នុងរយៈពេល ៨ខែដំបូង នៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្ម​វៀតណាម-ចិន បានកើនជិត ១៣០,៨ ប៊ីលានដុល្លារ។ ការនាំចេញពីវៀតណាមទៅកាន់ប្រទេសចិនមានចំនួន ៣៨,៨ ប៊ីលានដុល្លារ ខណៈការនាំចូលពីប្រទេសចិនបានកើនឡើង ៩២,៥ ប៊ីលានដុល្លារ ធ្វើឱ្យមាន ឱនភាពពាណិជ្ជកម្មចំនួន ៥៤,២២ ប៊ីលានដុល្លារ។ កំណើននេះបានបង្ហាញពីភាពប្រសើរឡើងនៃសកម្មភាពពាណិជ្ជកម្ម ហើយ​នឹងអាច​ឈាន​ដល់​តម្លៃ ២០០ ប៊ីលាន​ដុល្លារ នៅឆ្នាំ២០២៤ នេះ។ ប្រភព៖ vnExpress Telegram Channel Facebook Page
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.