cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ Official Channel

Techo Santepheap National Hospital

إظهار المزيد
كمبوديا1 344الخمير الوسطي1 178الطب6 191
مشاركات الإعلانات
3 331
المشتركون
-124 ساعات
+87 أيام
+8830 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
អនុមោទនា​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​បិណ្ឌ​១​ ថ្ងៃ​ពុធ​ ១រោច​ ខែ​ភទ្របទ​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី១៨​ ខែកញ្ញា​ ឆ្នាំ​២០២៤
إظهار الكل...
🙏 17 8🥰 3👍 2
03:57
Video unavailableShow in Telegram
វីដេអូ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះសំណាលជាមួយ បុគ្គលិក មន្រ្តីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ "H.E Professor Chheang Ra, Minister of Health, visited the National Maternal and Child Health Center and its National Immunization Program”
إظهار الكل...
PMI-KH-EN maquee Final 01.mp4235.47 MB
7
ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ គោរពជូនឯកឧត្ដម​សាស្ត្រាចារ្យ​ គង់​ សន្យា​ អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
إظهار الكل...
🙏 21 5
Photo unavailableShow in Telegram
ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ និង​ពិនិត្យ​សុខភាព​ នៃ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ មាន​ផ្តល់​ជូន​នូវ​កញ្ចប់​ពិនិត្យ​សុខភាព​ទូទៅ​សម្រាប់​គ្រប់​វ័យ​។ អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​សុខភាព​ទៀងទាត់​ (Regular Health Check up) - ដើម្បីស្វែងរកកត្តាហានិភ័យនៃជំងឺណាមួយ​ដែល​អាច​នឹង​កេីត​មានឡេីង​បាន​ទាន់​ពេលវេលា​ - ដឹងពី​ស្ថានភាព​និង​ងាយតាមដាន​ជំងឺ​ប្រចាំ​កាយ​ដែល​កំពុង​មាន​ -​ ងាយស្រួល​ក្នុង​ការ​តាមដាន​ពី​ស្ថានភាព​សុខភាព​ជា​ប្រចាំ​ពេល​កំពុង​មាន​សុខភាព​ល្អ​ -​ ដេីម្បី​ការពារ​ និង​ងាយស្រួល​ក្នុង​ការ​កែសម្រួលវិធីថែរក្សាសុខភាព​ ដូចជារបប​ចំណីអាហារ​ លំហាត់​ប្រាណ និង​ដំបូន្មាន​ផ្សេង​ៗ​ផ្តល់ជូន​ដោយ​វេជ្ជបណ្ឌិត​ជំនាញ​ -​ មាន​សុខុមាលភាព​ល្អ​ប្រសេី​ ___________________ ចំណាំ ១. សូមកុំពិសាអាហារយ៉ាងតិច ៨ម៉ោងមុនពេលមកពិនិត្យសុខភាព (You are advised not to have foods at least 8 hours prior to check up) ២. មន្ទីរពេទ្យសូមរក្សាសិទ្ធិក្នុងការកែប្រែតម្លៃដោយពុំជូនដំណឹងមុន (Prices are subject to change without prior notice) ៣. កញ្ចប់សេវាពិនិត្យសុខភាពមិនរាប់បញ្ចូលតម្លៃព្យាបាល ឬឱសថបន្ថែម (Treatment and Medication are not included) ៤. តេស្តខាងលើមិនអាចជំនួសគ្នាបានឡើយ (All above items within the package cannot be substituted) ៥. កញ្ចប់នេះមានប្រសិទ្ធភាពសម្រាប់ការបង់ប្រាក់សុទ្ធ (Apply for cash pay) អាសយដ្ឋាន​ មហាវិថី​ឈ្នះ​ឈ្នះ​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​ ទូរស័ព្ទ​ទំនាក់ទំនង​ 087 781 119
إظهار الكل...
11🥰 8👍 1
Photo unavailableShow in Telegram
បងប្អូន​ស្ត្រី​ទាំងអស់​ដែល​ជា​សមាជិក​ ​ប.ស.ស.​ អាច​អញ្ជើញ​មក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​ និង​សម្រាល​បាន​នៅ​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​។
إظهار الكل...
🥰 15🙏 3
វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ការ​បញ្ជាក់​មូលហេតុ​មរណភាព​ ភ្នំពេញ​៖​ នារសៀល​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ២០២៤​ នេះ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​បាន​ផ្តល់​ជូន​នូវ​វគ្គ​បណ្ដុះបណ្ដាល​វេជ្ជសាស្ត្រ​បន្ត​ស្តីពី​ Medical Certification of Cause of Death (MCCD) និង​ការ​ប្រេីប្រាស់​ប្រព័ន្ធ​ Notification and Cause of Death (NCOD) ជូនដល់​វេជ្ជបណ្ឌិត​ និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ដឹកនាំ​ដោយលោក​វេជ្ជបណ្ឌិត​ តាំង​ បូណា​ នាយក​រង​មន្ទីរពេទ្យ​ និង​ចូល​រួម​បណ្តុះបណ្តាល​ដោយ​លោក​វេជ្ជបណ្ឌិត​ អោម​ ណាវុធ​ ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​។ ការ​បណ្តុះបណ្តាល​នេះ​ផ្តល់​អត្ថប្រយោជន៍​ក្នុងការ​កំណត់​ពី​មូលហេតុ​ និងរោគ​វិនិច្ឆ័យ​មរណភាព​បាន​ត្រឹមត្រូវ​ និង​រាយការណ៍​ប្រកបដោយ​ភាព​ជាក់​លាក់​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ​។
إظهار الكل...
15🥰 7👍 2🙏 1
Photo unavailableShow in Telegram
ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ ​ផ្តល់​ជូន​កញ្ចប់​សម្រាល​បុត្រ​សម្រាប់​លោក​ លោកស្រី​អាច​ជ្រើសរើស​បានដូច​ខាងក្រោម​។ 1.​ កញ្ចប់​សម្រាល​ធម្មតា​ 2.​ កញ្ចប់​សម្រាលធម្មតា​គ្មាន​ការ​ឈឺចាប់​ 3.​ កញ្ចប់​សម្រាលដោយ​វះកាត់​ លេខ​ទូរសព្ទ​ទំនាក់ទំនង​: 087 781 119 ____________ លក្ខខណ្ឌត្រូវបានអនុវត្ត 1. កញ្ចប់សម្រាលនេះគឺសម្រាប់ករណីសម្រាលធម្មតា និងមានហានិភ័យទាប 2. កញ្ចប់សម្រាលនេះមិនរាប់បញ្ចូលករណីផលវិបាកដែលអាចជួបប្រទះដូចជាបញ្ហាក្រឡាភ្លើងធ្ងន់ធ្ងរ ឆ្លងរោគក្រោយសម្រាល ធ្លាក់ឈាមក្រោយសម្រាល និងកត្តាហានិភ័យផ្សេងៗ 3. កញ្ចប់សម្រាលនេះមិនរាប់បញ្ចូលករណីទារកមានផលវិបាកក្រោយសម្រាលដូចជា វិបត្តិផ្លូវដង្ហើម ឆ្លងរោគក្រោយសម្រាល ការព្យាបាលបន្ត និងកត្តាហានិភ័យផ្សេងៗ 4.​ កញ្ចប់​សម្រាលនេះ​អនុវត្ត​ចំពោះ​ការ​ចំណាយប្រាក់​សុទ្ធ​ 5. សេវាទាំងឡាយណាដែលលើសពីកញ្ចប់សម្រាលនេះនឹងត្រូវគិតជាសេវាដោយឡែក
إظهار الكل...
12🥰 2🕊 2👍 1
សមាជិក ប.ស.ស. បង្ហាញការពេញចិត្តចំពោះការទៅទទួលសេវានៅមន្ទីរពេទ្យជាតិតេជោសន្តិភាព -------------------------------- (ភ្នំពេញ)៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យដ៏ធំជាងគេបំផុតនៅកម្ពុជា មានលក្ខណៈស្តង់ដាបែបទំនើប និងទាន់សម័យ ដែលស្ថិតនៅក្នុងទឹកដីសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សព្វថ្ងៃមន្ទីរពេទ្យដ៏ល្អមួយនេះកំពុងមានពលរដ្ឋមកទទួលសេវារហូតជិតមួយពាន់នាក់ក្នុងមួយថ្ងៃៗ ដែលក្នុងនោះ សមាជិក ប.ស.ស. មានប្រមាណជាង ៥០ភាគរយ មកទទួលសេវាថែទាំសុខភាពនៅទីនោះផងដែរ ។ លោកស្រី ទូច ចាន់ធឿន សមាជិក ប.ស.ស. ជាស្រ្តីវ័យកណ្តាលម្នាក់ ក្នុងចំណោមសមាជិក ប.ស.ស. ជាច្រើននាក់ ដែលបានមកទទួលសេវាថែទាំសុខភាពក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព លោកស្រីបានបង្ហាញអារម្មណ៍ពិតថា លោកស្រីពិតជារំភើប និងកក់ក្តៅខ្លាំងណាស់ ដែលលោកស្រីត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រើប្រាស់ប័ណ្ណ ប.ស.ស. ដូចជាលោកស្រី អានបន្ត......
إظهار الكل...
16👍 8🙏 1
មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ទូងស្គរ​ជ័យ​អបអរ​សាទរ​ពិធី​សម្ពោធបេីក​ការដ្ឋាន​​ព្រែក​ជីក​ហ្វូណន​តេជោ​ ភ្នំពេញ​៖នាព្រឹក ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យបានដឹកនាំគណៈកម្មការមន្ទីរពេទ្យ ព្រមទាំង​លោក លោកស្រី ជានាយផ្នែក នាយរងផ្នែក នាយសាល នាយរងសាល មន្ត្រីរាជការនិង​បុគ្គលិក​មន្ទីរពេទ្យជាតិ តេជោសន្ដិភាពទាំងអស់ប្រារព្ធធ្វើពិធីទូង​ស្គរជ័យដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ព្រែកជីកហ្វូណនតេជោមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គរួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងព្រែកជីកហ្វូណនតេជោគឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាហើយបាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្សល់ទុកជាកេរ្ដិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ ព្រែកជីកហ្វូណនតេជោដែលបើកការដ្ឋានសាងសង់នាពេលនេះនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គមសេដ្ឋកិច្ចកម្ពុជា ដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីក និងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទ និងពីវារីវប្បកម្មព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។ ទន្ទឹមនេះគម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹកមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។
إظهار الكل...
32👏 2🕊 2
Photo unavailableShow in Telegram
មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ សូមជូនដំណឹងដល់លោក​ លោកស្រី​ អោយ​បាន​ជ្រាប​ថា​នេះ​ជា​លេខទូរស័ព្ទ​ទំនាក់ទំនង​ សម្រាប់​សាកសួរ​ព័ត៌មាន​បន្ថែម​​អំពីសេវា​មន្ទីរពេទ្យ​ សូម​ទាក់ទង​ទៅ​កាន់​លេខ​ 087 781 119 លោក​ លោកស្រី​នឹង​ទទួល​បាន​សេចក្ដី​ណែនាំ​សម្រាប់​ជ្រើសរើស​ផ្នែក​ដែល​ត្រូវ​ការ​សាកសួរ​។ ចុច​លេខ​ 1​ សម្រាប់​សាកសួរ​ព័ត៌មាន​សេវា​មន្ទីរពេទ្យ​ទូទៅ​ ចុចលេខ​ 2​ សម្រាប់​ផ្នែក​រថយន្ត​សង្គ្រោះ​បន្ទាន់​ ចុចលេខ​ 3​ សម្រាប់​ផ្នែក​សម្ភព​ និង​រោគស្រ្តី​ ចុចលេខ​ 4​ សម្រាប់​ផ្នែក​សល្យសាស្ត្រ​ ចុចលេខ​ 5​ សម្រាប់​ផ្នែក​ជំងឺ​ទូទៅ​ និង​ជំងឺ​ឆ្លង​ ចុចលេខ​ 6​ សម្រាប់​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ និង​ពិនិត្យ​សុខភាព​ ចុច​លេខ​ 7​ សម្រាប់​ផ្នែក​រោគ​កុមារ​ និង​ទារក​សាស្ត្រ​ ចុច​លេខ​ 8​ សម្រាប់​ផ្នែក​សង្គ្រោះ​បន្ទាន់​ ចុច​លេខ​ 0​ សម្រាប់​ការិយាល័យ​រដ្ឋបាល​មន្ទីរពេទ្យ សូមអរគុណ
إظهار الكل...
10🥰 5🙏 3
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.