cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Credit Bureau Cambodia (CBC)

Credit Bureau Cambodia (CBC) Channel where we will share all the update from CBC about financial health, financial literacy, financial inclusion, all CBC reports and publications and events.

إظهار المزيد
مشاركات الإعلانات
4 483
المشتركون
+3624 ساعات
+1607 أيام
+30330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ស៊ីប៊ីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមព្រឹត្តិការណ៍ CamTech Summit 2024ក្រោមប្រធានបទ “Fintech for All: Impact and Sustainability” ដែលរៀបចំឡើងដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) ដោយមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា។ វេទិការនេះចែករំលែកការយល់ដឹងអំពីឥទ្ធិពលនៃបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីជម្រុញបរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការបង្កើតថ្មីជាមួយនឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ី មានកិត្តិយសចូលរួមក្នុងកិច្ចពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យនេះ ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃទិន្នន័យហិរញ្ញវត្ថុ និងប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងការគាំទ្រដល់កំណើនសហគ្រាសធុនតូច និងមធ្យម។ ស៊ីប៊ីស៊ី ក៏មានកិត្តិយសក្នុងការទទួលស្វាគមន៍វត្តមានដ៌ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទស្សនាស្តង់ពិព័ណ៌របស់ស៊ីប៊ីស៊ី ដែលបង្ហាញពីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុសម្រាប់សាធារណជនផងដែរ។
إظهار الكل...
5🥰 2👍 1
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ស៊ីប៊ីស៊ី រួមជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រមាណ ២៧០ នាក់មកពីខេត្តកំពង់ធំ ដើម្បីធ្វើទស្សនកិច្ចសិក្សានៅសារមន្ទី ស.ស.រ។បទពិសោធន៍នេះបានអនុញ្ញាតឱ្យអ្នកចូលរួមទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចដ៏សម្បូរបែបរបស់កម្ពុជា។ ដំណើរទស្សនកិច្ចសិក្សានេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ស៊ីប៊ីស៊ី ក្នុងការឧបត្ថម្ភសម្រាប់ការចូលទស្សនាសារមន្ទីរដោយឥតគិតថ្លៃទៅដល់សិស្សានុសិស្សនៅសាលារដ្ឋចំនួន ១ម៉ឺន នាក់ ក្នុងគោលបំណងលើកកម្ពស់បេតិកភណ្ឌផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ី និងលោក Mr. Michel Dabadie សហនាយក មណ្ឌលសិក្សាបច្ចេកទេសធនាគារ។
إظهار الكل...
4👍 2
00:49
Video unavailableShow in Telegram
តើអ្នកអាចស្រោចស្រង់ ប្រវត្តិឥណទានដែលមិនល្អ បានដែរទេ?ប្រសិនបើអ្នកមានប្រវត្តិឥណទានមិនល្អ ប្រាកដណាស់ អ្នកអាចកែប្រែប្រវត្តិឥណទានរបស់អ្នក ឱ្យមានភាពល្អប្រសើរវិញបាន ដោយចាប់ផ្ដើមអនុវត្តនូវទម្លាប់ល្អៗ ជាប្រចាំដូចជា៖ ១. រៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ២. បង្កើតទម្លាប់ល្អ ក្នុងការបង់សងឱ្យបានទាន់ពេល ៣. តាមដាន និងគ្រប់គ្រងព័តមានឥណទាន #CBC #creditbureaucambodia​ #CreditRepair
إظهار الكل...
CBC_C2_តើអ្នកអាចស្រោចស្រង់_ប្រវត្តិឥណទានដែលមិនល្អ_បានដែរទេ.mp4275.13 MB
3
Download CBC Mobile App
សិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុលើកទី៣! កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ សមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុលើកទី៣ ស្ដីពី “អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន” ដែលបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ។ លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានធ្វើបទបង្ហាញអំពី “តួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងការគាំទ្រទៅដល់វិស័យធនាគារ និងហិរញ្ញវត្ថុ”។ ស៊ីប៊ីស៊ី នឹងនៅតែចូលរួមបន្តគាំទ្រទៅដល់ សមាគមទាំងពីរក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
إظهار الكل...
7
កម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម វគ្គ ២! លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយទៅដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម អំពីតួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងការគាំទ្រហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុងកម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម វគ្គ ២។ កិច្ចពិភាក្សាបានក្ដោបលើប្រធានបទសំខាន់ៗដូចជា ទិដ្ឋភាពទូទៅនៃរបាយការណ៍ឥណទាន បទប្បញ្ញត្តិ និងសិទ្ធិអ្នកប្រើប្រាស់ ក៏ដូចជាប្រភេទនៃរបាយការណ៍ឥណទាន ពិន្ទុ ខេ ស្ករ និងសារៈសំខាន់នៃរបាយការណ៍ឥណទានសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងស្ថាប័នហិរញ្ញវត្ថុ។ ការចូលរួមក្នុងកិច្ចពិភាក្សានេះគឺស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ស៊ីប៊ីស៊ី ក្នុងការផ្តល់អនុភាពទៅដល់សហគ្រាសធុនតូច និងមធ្យម ជាមួយនឹងព័ត៌មានចាំបាច់ដែលពួកគាត់ត្រូវការ ក្នុងការទទួលបានហិរញ្ញប្បទាន ក៏ដូចជាក្នុងបំណងពង្រីកអាជីវកម្ម ។ #creditreportingforSMEs hashtag#creditbureaucambodia hashtag#cbc
إظهار الكل...
4 1
Photo unavailableShow in Telegram
ការពិភាក្សាអំពីក្របខណ្ឌច្បាប់ និងសិទ្ធិលើរបាយការណ៍ឥណទាន! ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំការពិភាក្សាអំពីក្របខណ្ឌច្បាប់ និងសិទ្ធិលើរបាយការណ៍ឥណទានក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកនឹងទទួលបាននូវចំនេះដឹងទៅលើរបាយការណ៍ឥណទានផ្ទាល់ខ្លួន។ កម្មវិធីនេះបើកជូនសាធារណៈជនទាំងអស់ចូលរួមដោយឥតគិតថ្លៃ សូមធ្វើការចុះឈ្មោះតាមរយៈ https://shorturl.at/KZHUe ឬក៏ស្កេន QR Code ដែលមាននៅក្នុងរូបភាពខាងក្រោម។រួសរាន់ឡើង! ចំនួនមានកំណត់។ កម្មវិធីនេះនឹងរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រ ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៩ ដល់ម៉ោង ១១ ព្រឹក។ (តំណភ្ជាប់នឹងផ្ញើជូនតាមអ៊ីម៉ែល)
إظهار الكل...
👍 1
To Register
Photo unavailableShow in Telegram
កាន់តែពិសេស​សម្រាប់ម្ចាស់ កម្មវិធីទូរសព្ទ​ ស៊ីប៊ីស៊ី!!​📣 ស៊ីប៊ីស៊ី​ បានធ្វេីបច្ចុប្បន្នភាពលេី​ កម្មវិធីទូរសព្ទ​​ ដោយបានបន្ថែមនូវមុខងារថ្មីៗចុងក្រោយ​ ដេីម្បីផ្ដល់ភាពងាយស្រួល​ និងអត្ថប្រយោជន៍ដល់អ្នកប្រេីប្រាស់ដូចជា៖ ១.​ លោកអ្នកអាចចូលប្រេីប្រាស់កម្មវិធីទូរសព្ទ​ ស៊ីប៊ីស៊ី​ បានដោយពុំចាំបាច់ដាក់ពាក្យសម្ងាត់ ២.​ លោកអ្នកអាចធ្វេីការផ្លាស់ប្ដូរទូរសព្ទថ្មី​ និងចូលប្រេីប្រាស់កម្មវិធីបានដោយខ្លួនឯង ៣.​ លោកអ្នកអាចចូលទៅកម្មវិធី​ ការកំណត់​ ដេីម្បីពិនិត្យមេីល​ ខចែង​ និងលក្ខខណ្ឌឡេីងវិញបាន 📱ធ្វេីបច្ចុប្បន្នភាពកម្មវិធីទូរសព្ទ​ ស៊ីប៊ីស៊ី​ នៅក្នុង​ App Store និង​ Play Store ឥឡូវនេះ
إظهار الكل...
👍 1 1
Download CBC Mobile App
Photo unavailableShow in Telegram
សំរាប់បេក្ខជនដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ ឥឡូវនេះក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) កំពុងតែមានតម្រូវការទៅលើផ្នែកមួយចំនួនដូចខាងក្រោម។ សូមចូលទៅកាន់ Link ដើម្បីទទួលបានព័ត៌មានលម្អិតអំពីមុខដំណែងនីមួយៗ។ សម្រាប់ព័ត៌មានបន្ថែម៖ 086 999 330/ 023 999 006 #JoinUstoPromotingGrowth
إظهار الكل...
9
Website
00:14
Video unavailableShow in Telegram
តើអ្នកដឹងទេថា អ្នកអាចពិនិត្យរបាយការណ៍ឥណទាន និងខេ ស្ករ របស់អ្នកតាមកម្មវិធីទូរសព្ទ ស៊ីប៊ីស៊ី? កម្មវិធីទូរសព្ទ ស៊ីប៊ីស៊ី​ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូទាំងប្រទេស ជាមួយមុខងារជាច្រើន ក្នុងការតាមដាន និងគ្រប់គ្រងព័ត៌មានឥណទានរបស់អ្នក។ ក្នុងនោះផងដែរ លោកអ្នកក៏អាចទាញយករបាយការណ៍ឥណទានដោយឥតគិតថ្លៃម្ដងក្នុងមួយឆ្នាំ ព្រមទាំងអាចប្រើប្រាស់សេវាកម្មពិនិត្យ ខេ ស្ករផងដែរ។
إظهار الكل...
CBC_motion_content_6(AUG)Revise.mp417.07 MB
7 2👍 1
📱 Download CBC Mobile App
វេទិកាកិច្ចពិភាក្សាជាន់ខ្ពស់របស់ ស៊ីប៊ីស៊ី ដែលបានរៀបចំឡើងកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ បាននាំយកស្ថាប័នហិរញ្ញវត្ថុជាសមាជិកមកចូលរួមដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីការប្រើប្រាស់ទិន្នន័យ និងសេវាវិភាគទិន្នន័យ ដើម្បីជំរុញការសម្រេចចិត្តដែលប្រកបដោយយុទ្ធសាស្ត្រ បូករួមទាំងការពង្រឹងសេវាអតិថិជន និងការរក្សាការប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ https://youtu.be/ZcvFPwea5fI
إظهار الكل...
CBC Executive Forum 2024

The forum brought together senior executives from member financial institutions for thought leadership and executive insights from expert speakers from financial institutions, technology companies and data analytics companies in Cambodia as well as Asia-Pacific region on latest trends in data analytics, approaches to building data driven organisations and ways to overcome common barriers in the financial industry.

اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.