cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

អគ្គនាយកដ្ឋានរដ្ឋបាល នៃ ក្រសួងមហាផ្ទៃ

إظهار المزيد
كمبوديا4 471الخمير الوسطي3 771السياسة29 286
مشاركات الإعلانات
363
المشتركون
+324 ساعات
+87 أيام
+2030 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការរៀបចំពិធីបុណ្យភូមិវត្តបូព៌ ដើម្បីអបអរសាទរគម្រោងសហគមន៍ភូមិវត្តបូព៌ ស្ថិតនៅលើកំណាត់ផ្លូវលេខ២៦ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប
إظهار الكل...
ប្រមុខរដ្ឋស្ដីទី ព្រះរាជក្រឹត្យតែងតាំងជាប្រធានអង្គភាពនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ២រូប ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានអង្គភាពនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ២រូប៖ ១-លោកជំទាវ ឈុន វីរៈវឌ្ឍនា ជាប្រធានអង្គភាពរដ្ឋបាលសរុប ២-ឯកឧត្តម យូ ម៉ានិត ជាប្រធានអង្គភាពតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ៕
إظهار الكل...
រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត ភ្នំពេញ៖ យោងតាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះ ព្យុះទី១៣ឈ្មោះ ប៊ីនប៊ីនការ នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបានបក់លើ សមុទ្រអានាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្ដាលនៃអាងទន្លេមេគង្គ សមុទ្រ ចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា និងតាមការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គរបស់គណៈកម្មាធិការ ជាតិទន្លេមេគង្គកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឃើញថាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុង ប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់បណ្តាលឱ្យទឹកទន្លេមេគង្គ នឹងហក់ឡើងជាបន្ត បន្ទាប់។ ស្ថានភាពនេះ អាចបង្កឱ្យកើតមាននូវជំនន់ទឹកភ្លៀងគ្រប់ពេលវេលា ពិសេសតំបន់ដែលស្ថិតនៅតំបន់ ងាយរងទឹកភ្លៀងក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ។ ក្នុងន័យនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ) សូមធ្វើការណែនាំ ដល់មន្ទីរ ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដូចខាងក្រោម៖
إظهار الكل...
សាលាខេត្តបន្ទាយមានជ័យ ប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ភ្នំពេញ៖ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃ១៩ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ  និងប្រតិភូអមដំណើរ អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វារី  ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី អភិបាលក្រុង ស្រុក មេឃុំចៅ សង្កាត់ នគរបាលរដ្ឋបាល  ឃុំសង្កាត់ ។     ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ពីលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលមានលក្ខណៈទាំង ៧ ចំណុច ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្ត ទី១-ផ្ដល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាពតម្លាភាពនិងទទួលបានទំនុកចិត្តុ។ ទី២-ការគ្រប់គ្រងបទល្មើស លួចនឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ព្រមទាំងបានផ្សព្វផ្សាយតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug។ ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៤-បង្ក្រាបទប់ស្កាត់ អំពើអាណាចារគ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សានិងក្មេងទំនើង ។ ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ៦-លើកកម្ពស់អនាម័យសោភ័ណភាពល្អ និងបរិស្ថានល្អ និងទី ៧ ការឆ្លើយតបបានទាន់ពេលវេលាចំពោះក្រុមហន្តរាយនិងរាល់ការឆ្លងជំងឺរាតត្រកាចសាហាវប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថា៖ទន្ទឹមនិងសមិទ្ធផលដែលសម្រេចបាន បានបង្ហាញជាសុចនាករមួយដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវបន្តខិតខំដោយមិនបន្ធូរដៃឡើយផ្ទុយទៅវិញគឺកាន់តែពង្រឹងពង្រីកសកម្មភាពនិងតាមមធ្យោបាយវិធីសាស្ត្រថ្មីៗបន្ថែមទៀត ទើបវិធានការជាមូលដ្ឋានដែលមានលក្ខណៈសម្បត្តិទាំងប្រាំ៧យ៉ាងរបស់យើងមានប្រសិទ្ធភាព។ ថ្លែងនាឱកាសនោះ ឯកឧត្ដម ផាន់ ចាន់ធុល រដ្ធលេខាធិកាក្រសួងមហាផ្ទៃ បានូសបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលបានអនុវត្តនូវគោលការណ៍ ភូមិ ឃុំ សង្កាត់បានល្អប្រសើរ ប៉ុន្តែបច្ចុប្បន្នយើងក៏ទទួលស្គាល់ថាបញ្ហាមួយចំនួននៅតែអាចកើតមានឡើងនៅតាមមូលដ្ឋាន ពុំទាន់មានភាពល្អប្រសើរទាំងស្រុងនៅឡើយ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជួញដូរ ប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត សុទ្ធសឹងជាកម្មវត្ថុដែលត្រូវ ប្រមូលផ្តុំគិតគួរដោះស្រាយបន្តទៀត ដើម្បីសំដៅរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត ព្រោះថា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់ សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូបនិងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខុដុមរមនា។ ឯកឧត្ដម ផាន់ ចាន់ធុល បន្ថែមថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដឹកនាំប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងឆ្លងដែនខុសច្បាប់ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ រួមជាមួយនឹងទិសដៅរបស់គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត មានដូចខាងក្រោម៖ ត្រូវបន្តផ្សព្វផ្សាយការយល់ដឹងដល់ក្រុមគោលដៅ ជាមួយយុវជន សិស្ស និស្សិតតាមគ្រឹះស្ថានសិក្សានានា និងត្រូវបញ្ជ្រាបអប់រំក្នុងកម្មវិធីសិក្សាប្រចាំសប្តាហ៍។ រឹតបន្តឹងហាមឃាត់ឱ្យបានដាច់ខាត ចំពោះការលួចលាក់នាំគ្រឿងញៀនចូលពន្ធនាគារ។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ត្រូវលើកអំពីបញ្ហាគ្រឿងញៀន នៅគ្រប់ពេលមានការជួបប្រជុំគ្នា។ កងកម្លាំងមានសត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តសហការ បង្ក្រាបក្រុមក្មេងទំនើងឱ្យបាន ។ មួយវិញទៀតកងកម្លាំងគ្រប់ប្រភេទ សូមកុំពាក់ព័ន្ធជាមួយគ្រឿងញៀន ត្រូវពង្រឹងការត្រួតពិ  និត្យការនាំចូលសារធាតុគីមី សារធាតុផ្សំ សារធាតុផ្ទុះឱ្យបានចត់បំផុត។ បន្តអនុវត្តវិធានការស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែល មានស្រាប់ ៕
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.