cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

សហគមន៍កសិកម្មទំនេីប

إظهار المزيد
كمبوديا1 526الخمير الوسطي1 332الأعمال30 780
مشاركات الإعلانات
2 887
المشتركون
-1124 ساعات
-117 أيام
+43930 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

សប្តាហ៍មុន ថ្នាក់ដឹកនាំក្រសួងបានមកដល់សាកលវិទ្យាល័យ Hohenheim ដែលជាសាកលវិទ្យាល័យល្បីជាងគេខាងផ្នែកកសិកម្មនៅក្នុងសហព័ន្ធអាល្លឺម៉ង និងជាថ្ងៃចុងក្រោយនៃដំណើរទស្សនៈកិច្ចសិក្សារយៈពេលមួយសប្តាហ៍ពីសហគមន៍កសិកម្មនៅទីនេះ។ បន្តទៅទៀតនេះចំណេះដឹង និងកិច្ចសហការណ៍ធំៗជាច្រើននឹងចុះទៅជួយពង្រឹងនិងពង្រីកសក្តានុពល សហគមន៍កសិកម្មទំនើបនៅកម្ពុជាយើង។ https://www.facebook.com/share/p/g5D9QtgJcLWSotMN/?mibextid=WC7FNe
إظهار الكل...
15👍 1
Photo unavailableShow in Telegram
ឯកឧត្តម ឃឹម ហ្វីណង់ ក្រោយចុះពីកម្មសិក្សាសហគមន៍ទំនើបពីប្រទេសអាល្លឺម៉ង់ បន្តចុះពង្រឹងពង្រីកសហគមន៍ទំនើបនៅកម្ពុជាដោយមិនគិតថ្ងៃឬយប់។ យប់មួយនៅត្រាំកក់ ជាមួយពូប្រធានសហគមន៍ នាយកប្រតិបត្តិ និងប្អូនៗនិស្សិតរបស់យើង។ https://www.facebook.com/share/p/FTqQ6YLSnugeBarT/?mibextid=WC7FNe
إظهار الكل...
25👍 8
មានអ្នកសួរថា ហេតុអ្វីទើបតែចាប់ផ្តើមរៀបចំសហគមន៍កសិកម្មទំនើបនាពេលនេះ? ហេតុដូចម្តេចមិនព្រមធ្វើតាំងពីមុនមក? ហេតុផលមានច្រើន តែកត្តាសំខាន់មួយនោះគឺពាក់ព័ន្ធនឹងលទ្ធភាពដែលសហគមន៍អាចទទួលបានកម្ចីការប្រាក់ទាបដោយមិនចាំបាច់មានវត្ថុបញ្ចាំ។ ដោយសារសហគមន៍កសិកម្មទំនើបតម្រូវឱ្យធ្វើផលិតកម្មរួមគ្នា ក្រោមការគ្រប់គ្រងរួម សហគមន៍ប្រភេទនេះចាំបាច់ត្រូវមានដើមទុនសម្រាប់រ៉ាប់រងលើការចំណាយប្រតិបត្តិការរបស់ខ្លួន ក្នុងពេលដែលសហគមន៍មិនអាចយកដីកម្មសិទ្ធិរបស់សមាជិកទៅបញ្ចាំដើម្បីទទួលបានឥណទាននោះទេ។ កន្លងមក សហគមន៍ទូទៅមិនអាចស្វែងរកកម្ចីឥណទានដោយគ្មានការធានាបាននោះទេ តែអ្វីៗនឹងផ្លាស់ប្តូរថ្មីចាប់ពីថ្ងៃនេះតទៅ។ អនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលទើបត្រូវបានចុះហត្ថលេខាក្រោមអធីបតីភាពឯកឧត្តមរដ្ឋមន្ត្រីកាលពីព្រឹកមិញនេះ នឹងបើកផ្លូវឱ្យសហគមន៍កសិកម្មទំនើបអាចធ្វើដូច្នេះបាន ថែមទាំងទទួលបានការប្រាក់ទាបជាកម្ចីទូទៅថែមទៀតផង។ ដោយសារភាពរឹងមាំនៃផែនការអាជីវកម្ម និងកិច្ចសន្យាទីផ្សារច្បាស់លាស់ទុកជាមុន CGCCហ៊ានផ្តល់សេវាធានាឥណទានជំនួសសហគមន៍ ដែលនឹងអនុញ្ញាតឱ្យសហគមន៍មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំណើរការប្រតិបត្តិការរបស់ខ្លួន ដោយមិនចាំបាច់ឱ្យសមាជិកនីមួយៗជាប់បំណុលធនាគារឡើយ។ នេះគឺជាវឌ្ឍនភាពដ៏សំខាន់មួយទៀតសម្រាប់សហគមន៍ទំនើបរបស់យើង! 👏🥰🙏 #សហគមន៍កសិកម្មទំនើប https://www.facebook.com/share/p/dFD3FXUCeo4JDVFZ/?mibextid=WC7FNe
إظهار الكل...
35👍 13🙏 2
ទីបំផុត ការសិក្សាស្រាវជ្រាវជាផ្លូវការមួយ គាំទ្រថវិកាដោយកម្មវិធីASPIRE-AT បានបញ្ជាក់ឱ្យឃើញថា ការស្ម័គ្រចិត្តរួមគ្នារបស់កសិករចងក្រងជាសហគមន៍កសិកម្មទំនើបនិងធ្វើផលិតកម្មរួមគ្នា ពិតជាមានសក្តានុពលនាំមកនូវអត្ថប្រយោជន៍និងផលចំណេញ ច្រើនជាងការធ្វើកសិកម្មនិងការផលិតដាច់ៗពីគ្នាជាលក្ខណៈគ្រួសារពិតប្រាកដមែន។ តែមានលក្ខខណ្ឌចាំបាច់មួយ។ លទ្ធផលវិជ្ជមានបែបនេះអាចសម្រេចបានលុះត្រាតែសហគមន៍មានចំនួនសមាជិកច្រើនគ្រប់គ្រាន់ ចាប់ពី ៥០គ្រួសារឡើងទៅ ឬបើបាន១០០គ្រួសាររឹតតែប្រសើរ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការសន្សំសំចៃនៃសេដ្ឋកិច្ចមាត្រដ្ឋាន។ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី«លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព និងការរៀបចំគំរូអាជីវកម្មសហគមន៍កសិកម្មទំនើប» ត្រូវបានធ្វើឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់កែលម្អបន្ថែម ដឹកនាំដោយឯកឧត្តមអនុរដ្ឋលេខាធិការ មាស ពិសិដ្ឋ និងឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់។
إظهار الكل...
53👍 37🙏 14👏 9
ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃ«សាជីវកម្មធានាឥណទានកម្ពុជា» ដើម្បីសហការគ្នា និងត្រួសត្រាយផ្លូវដល់សហគមន៍កសិកម្មទំនើប អាចមានលទ្ធភាពទទួលបានកម្ចីឥណទានពីធនាគាដៃគូនានាក្នុងអត្រាការប្រាក់ទាប និងមិនចាំបាច់តម្រូវឱ្យមានវត្ថុបញ្ចាំ។ បើមិនអ្វីប្រែប្រួលទេ ក្រសួងកសិកម្មនឹងរៀបចំឱ្យមានអនុស្សារណៈយោគយល់គ្នា(MOU)នៃកិច្ចសហការគ្នានេះជាផ្លូវការមួយ ជាមួយសាជីវកម្មធានាឥណទានកម្ពុជាក្នុងពេលខាងមុខ។
إظهار الكل...
54👍 12
00:35
Video unavailableShow in Telegram
ពូប្រធានសហគមន៍បន្លែនៅត្រាំកក់ទើបផ្ញើឱ្យមើល។ សប្បាយចិត្តដែលទីបំផុត សហគមន៍ទទួលបានជោគជ័យលើដំណាក់កាលបណ្តុះកូនបន្លែប្រភេទថ្មី ដែលខ្លួនមិនដែលមានបទពិសោធដាំពីមុនមកទាល់តែសោះ បន្ទាប់ពីជួបបញ្ហាប្រឈមក្នុងសប្តាហ៍ដំបូង និងក្រោយពីទទួលបានការណែនាំបច្ចេកទេសបន្ថែមពីអ្នកជំនាញនៃក្រសួងកសិកម្ម។ ជំនួយគាំទ្រខាងផ្នែកបច្ចេកទេស គឺជាអត្ថប្រយោជន៍សំខាន់មួយក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗទាំង៥ ដែលបងប្អូនកសិករទទួលបានពីការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។
إظهار الكل...
IMG_1256.MOV6.91 MB
59👍 31🥰 5
03:27
Video unavailableShow in Telegram
ដឹងថា មានបងប្អូនកសិករមួយចំនួនធ្លាប់មានបទពិសោធមិនសូវល្អជាមួយនឹងសហគមន៍កសិកម្មចាស់ ហើយក៏មានអ្នកយល់ច្រលំថា«សហគមន៍កសិកម្មទំនើប»ក៏មិនមានអ្វីខុសប្លែកគ្នាដែរ។ «សហគមន៍កសិកម្មទំនើប»គឺជាកម្មវិធីគោលនយោបាយអាទិភាពនៃរាជរដ្ឋាភិបាល ដែលទើបតែកើតមាននៅក្នុងអាណត្តិថ្មីនេះតែប៉ុណ្ណោះ។ កម្មវិធីគោលនយោបាយនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រឈមនៃបងប្អូនប្រជាកសិករ ជាពិសេស កង្វះខាតទីផ្សារ ដើមទុន និងបច្ចេកទេស។ យើងបានរៀនសូត្រពីសហគមន៍កសិកម្មចាស់បានច្រើន ហើយយើងពិតជាជឿជាក់ថា សហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករខ្មែរ និងវិស័យកសិកម្មកម្ពុជា មានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន ទាំងផ្នែកថ្លៃដើម គុណភាព និងបរិមាណ។
إظهار الكل...
IMG_1238.MP441.15 MB
36👍 4🥰 1
02:14
Video unavailableShow in Telegram
«១ឡានចំណេញ១៣លានរៀល»៖ មិនទាន់ទាំងបានចាប់ផ្តើមដាំស្រួលបួលផង សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»ចាប់ផ្តើមចំណេញបណ្តើរៗរួចបាត់ទៅហើយ តាមរយៈការកាត់បន្ថយថ្លៃដើមនៃការទិញធាតុចូលរួមគ្នា ក្នុងទំហំធំដែលមានសេដ្ឋកិច្ចមាត្រដ្ឋាន។ ក្នុងជី១បាវ សហគមន៍អាចទិញបានថោកជាងកសិករទិញរៀងៗខ្លួនប្រហែលជាង២មុឺនរៀល ឬសន្សំបានជាង២០%នៃថ្លៃដើម។ #សហគមន៍កសិកម្មទំនើប | #សហគមន៍បន្លែផ្ទះសំណាញ់ត្រាំកក់
إظهار الكل...
IMG_1146.MOV26.46 MB
67👍 24🙏 17🥰 7👏 6
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.