cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ក្រសួងយុត្តិធម៌-Ministry of Justice

Show more
Advertising posts
22 355
Subscribers
+1024 hours
+137 days
+230 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស លើកទី៦៥ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី ====================== នៅទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទី៣ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសារការី។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការស្រាវជ្រាវច្បាប់ជាតិ និងបរទេសដែលមានការពាក់ព័ន្ធ និងបានតាក់តែង ក៏ដូចជាកែសម្រួលបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ ភាពប្រាកដនិយម និងសង្គតិភាពនៃសេចក្តីព្រាងច្បាប់នេះ។ ជាក់ស្តែង កិច្ចប្រជុំបានបន្តពិភាក្សាអំពី គោលការណ៍នៃជំពូកទី២, ៣, ៥, ៦, ៨, ៩, ១១, ១២, និង១៤។
Show all...
ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងបញ្រ្ជាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ====================== នាថ្ងៃព្រហស្បតិ៍ ២រោច និងថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ និងទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបញ្រ្ជាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថានទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រមបរិស្ថាន និងធនធានធម្មជាតិបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវបានក្រសួងបរិស្ថានចំណាយពេលវេលាជាង៨ឆ្នាំ ដើម្បីចងក្រង និងឆ្លងកាត់ការពិនិត្យ សម្រេច និងអនុម័តតាមដំណាក់កាលច្បាប់ជាបន្តបន្ទាប់។ ក្រមនេះត្រូវបានចែកជា១២គន្ថី និងមានមាត្រាសរុប៨៦៥។ ដោយទទួលបាននូវគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ក៏បានធ្វើបទបង្ហាញត្រង់គន្ថីទី១០ ៖ ទោសប្បញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ជូនអង្គសិក្ខាសាលាផងដែរ។
Show all...
Go to the archive of posts
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.