cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ឌឹ កាសែត - The Gazette

ព័ត៌មានសម្រាប់ទាំងអស់គ្នា

Show more
Advertising posts
1 574
Subscribers
No data24 hours
-87 days
-1930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងនិងស្រកបន្តិចបន្តួច។ អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ============= Facebook: https://facebook.com/mowramcambodia Website: https://mowram.gov.kh/ Telegram: https://t.me/mowram_advertising YouTube: https://YouTube.com/@MOWRAMofficial TikTok: https://tiktok.com/@mowramofficial
Show all...
Show all...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)

ទំនប់វារីអគ្គីសនីគិរីរម្យទី៣​ កំពុងដេីរតួនាទីយ៉ាងសំខាន់ក្នុងការផ្តត់ផ្គង់ថាមពលអគ្គីសនី​ ហេីយក៏ជាគោលដៅទេសចរណ៍ដ៏សំខាន់ផងដែរ 🌿🇰🇭 ទំនប់វារីអគ្គីសនីគិរីរម្យទី៣ ស្ថិតក្នុងភូមិសាស្រ្តភូមិក្រាំងចេក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង​ ជាផ្នែកមួយដ៏ធំក្នុងការផលិតនូវថាមពលអគ្គិសនីសម្រាប់ប្រជាជនកម្ពុជាប្រេីប្រាស់​ ដេីម្បីកាត់បន្ថយមួយផ្នែកក្នុងការនាំចូលថាមពលអគ្គីសនីពីក្រៅប្រទេស​។ យ៉ាងណាមិញ​ ក៏ជាទីកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ​ មកសម្រាកលំហែតាមធម្មជាតិផងដែរ។ #វារីអគ្គីសនីគិរីរម្យទី៣​ #ខេត្តកោះកុង​​ #ការរៀបចំដែនដី #តំបន់ការពារធម្មជាតិ #តំបន់កសិកម្ម #តំបន់ឧស្សាហកម្ម #ទេសចរណ៍ផ្សារភ្ជាប់ទឹកដី #ទីប្រជុំជន #នគរូបនីយកម្ម #សន្តិសុខថាមពល #ថាមពលស្អាត #ជម្រើសនៃការសម្រាកលំហែ #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #បរិស្ថានរស់នៅដ៏ល្អត្រកាល #កម្ពុជា​មាតុភូមិ​ខ្ញុំ #Cambodiamyhome #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC 🎥 ​បងស្នា​ - Influencer MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

1
ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ គឺ២០៨ដុល្លារ មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោត​របស់​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមា​ថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀប​ធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។ ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យ​បានជ្រាបជាព័ត៌មាន។ ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាល​មិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង។ ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើង​ប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេស​មួយ​ចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិ​​យោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យ​លទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបាន​ខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ: និងស្មារតី​រួម។ ខ្ញុំក៏សូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល​បានខិតខំដឹកនាំសម្របសម្រួលការចរចានេះ៕ (ឆេណែលសម្ដេចធិបតី ហ៊ុន ម៉ាណែត)
Show all...
👍 2
Photo unavailableShow in Telegram
អបអរសាទរ! ចាប់ពីខែមករា ឆ្នាំ២០២៥នេះតទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ ដោយ ២ដុល្លារស្របតាមលទ្ធផលនៃបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និង ២ដុល្លារទៀត ជាការសម្រេចផ្តល់ជូនបន្ថែមដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Show all...
👍 1 1
អនុវត្តតាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង​សម្រាប់ដឹកបងប្អូន​ អ៊ំពូមីង តាយាយ ទៅលេងស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី និងសាសនាជាតិ ពិសេសការជួបជុំញាតិ​ផៅសន្តានប្រកបដោយសុខសុវត្ថិភាព ផាសុកភាព និងមិនអស់ថ្លៃ​ចំណាយ។ សូមបងប្អូន អ៊ំពូមីង តាយាយ ពិនិត្យ និងតាមដានអំពីកាលវិភាគ ពេលវេលា និងទីកន្លែងដែលរថយន្តក្រុងចំនួន ៦៥៣គ្រឿង បានត្រៀម​សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់” ចេញទៅគោលដៅទាំង​ ២៤ខេត្តទូទាំង​ប្រទេស។
Show all...
1
Photo unavailableShow in Telegram
ក្រសួងធនធានទឹក និងឧតុនិយម ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពី​ប្រព័ន្ធ​​វិសម្ពាធ​ ដែល​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​កណ្ដាល​ ប្រទេស​វៀតណាម​ និងភាគ​កណ្ដាល​នៃ​ទន្លេមេគង្គ​។​ ប្រព័ន្ធ​វិសម្ពាធ​នេះ​ និង​របប​ខ្យល់​មូសុង​និរតី​មាន​ឥទ្ធិពល​ខ្លាំង​​លើ​ព្រះរាជាណាចក្រ​កម្ពុជា​៕
Show all...
👍 1
Show all...
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞 𝐅𝐨𝐫 𝐃𝐢𝐬𝐚𝐬𝐭𝐞𝐫 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

ការត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះទឹកជំនន់កើតមានជាយថាហេតុ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

👏 1
Photo unavailableShow in Telegram
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៤៖ ព្យុះទី១៣ឈ្មោះ ប៊ីបីនកាជាមួយនិងព្យុះទី១៤ឈ្មោះ ពូលឡាសាន​ (Pulasan) ដែលកើតលើគន្លងតែមួយមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើ ព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤៖
Show all...
Photo unavailableShow in Telegram
សេចក្តីណែនាំ ស្តីពីវិធានការបង្ការ និងការឆ្លើយតបការ​សង្គ្រោះបន្ទាន់គ្រោះទឹកជំនន់ ក្នុងមូលដ្ឋានខេត្តក្រចេះ
Show all...
👏 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.