cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ហុងស៊ុយ

ទទួលបានព័ត៍មាន ចំនេះដឹង ស្ដីពី៖ ហុងស៊ុយ នៃធាតុទាំង 5 ( បែបវិទ្យាសាស្រ្ដ ) + ហុងស៊ុយប្រពៃណីបុរាណចិន

Show more
Advertising posts
11 663
Subscribers
No data24 hours
-117 days
+16730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ស្អែកទៅវត្តណា បងប្អូន ? មិនស្រួលៗ លោកគ្រូទៅវត្តនោះដែរ 😀😀
Show all...
ជូនពរ បងប្អូន ហេងហេង បានពរជ័យគ្រប់ៗគ្នា ក្នុងថ្ងៃសែនព្រះខែ នេះ 🙏🙏
Show all...
UNG BUNMONG, [9/16/2024 3:06 PM] ដោយក្ដីអស់សង្ឃឹម ហ័រអី បានដើរមកត្រឡប់មកផ្ទះវិញ ក៏ដាក់ខ្លួនដេកនៅគ្រែទាំងទឹកភ្នែកហូរមិនឈប់ ស្រាប់តែពេលនោះព្រះច័ន្ធបែរជាពន្លឺ មានរាងធំ ហើយហ័រអី បានឃើញឆាងយឺកំពុងរាំនៅក្នុងព្រះច័ន្ទនោះ ជាមួយសត្វទន្សាយរបស់ព្រះនាង ហ័រអីបានដឹងច្បាស់ថា ឆាងយឺ គឺចង់ឲ្យលោករឹងមាំខ្លាំងឡើង កុំពិបាកចិត្តខ្លាំងពេក នាំឲ្យខូចសុខភាព បាត់បង់ភាពជាអ្នកក្លាហាន។ ព្រោះរាល់ពេលដែលហ័រអី ពិបាកចិត្តម្ដងៗ ឆាងយឺតែងតែរាំឲ្យប្ដីរបស់ខ្លួនបានមើល ដើម្បីសម្រួលអារម្មណ៌ កាត់បន្ថយភាពខឹង ឬភាពមួលម៉ៅ៕ តក្រោយមក ហ័រអី បានសែននៅគ្រឿងដែលព្រះនាងចូលចិត្តសោយ (មានដូចការរៀបរាប់របស់លោកគ្រូ ដែលគ្រឿងសំណែនសែនព្រះខែក្នុងផេកហុងស៊ុយ) រឿងដ៏ឈឺចាប់បានដឹងដល់ប្រជាជនក្នុងភូមិ បូករួមទាំងគុណសម្បត្តិរបស់ហ័រអី ដែលបានបាញ់ទម្លាក់ព្រះអាទិត្យ ស្រង់ជីវិតប្រជាជន ហើយ ឆាងយឺ គឺតែងតែបង្រៀនស្រ្ដីក្នុងភូមិឲ្យចេះវិជ្ជាស្រ្ដីមេផ្ទះក្នុងភូមិ ទើបអំណោះក្រោយមក ស្រ្ដីទាំងនោះបាននាំគ្នាធ្វើនំដែលព្រះនាងឆាងយឺចូលចិត្តសោយយកមកសែនជូនព្រះនាង នៅក្នុងថ្ងៃទី១៥ ខែ០៨ (ចិន) ជាខែចុងរដូវប្រមូលកសិផល។ តែក្រោយៗមក ហ័រអីមិនអនុញ្ញាតឲ្យមានការសែនគ្រឿងសំណែនដែលជាប្រភេទគ្រឿងចម្អាបនោះទេ និយាយរួម ហ័រអី គិតថាឆាងយឺពេលនេះក្លាយជាព្រះនាងហើយ ទើបហ័រអីសែនតែសំណែនប្រភេទគ្រឿងបួសតែប៉ុណ្ណោះ។ ក្រោយមក ប្រជាជនក្នុងភូមិតែងតែគោរពភាពស្មោះត្រង់របស់ហ័រអី និងឆាងយឺ ជាគំរូ ដូចនេះក៏ឃើញថា រាល់គ្រួសារណាដែលអនុវត្ត និងគោរពតាមភាពស្មោះត្រង់របស់ពួកគេ គ្រួសារនោះតែងតែសុខសាន្ត រស់់នៅស្រលាញ់គ្នាដល់ស្លាប់រៀងខ្លួន។ ដោយសារ ឆាងយឺ គឺជាទេពធីតាដែលមានគុណសម្បត្តិ និងភាពគំរូ នៅឯកសារឋានសួគ៏នោះ ទើបព្រះនាងមានសិទ្ធិពិសេសក្នុងការចុះមកជួបជាមួយហ័រអី ក្នុងទេពសប្តិតែប៉ុណ្ណោះ ហើយព្រះនាងបានឃើញពីភាពបែកបាក់នៅគ្រួសាររបស់មនុស្សលោក ខ្លះរៀបការយូរឆ្នាំហើយមិនមានកូន ខ្លះមានកូនហើយតែមិនស្ដាប់បង្គាប់ ទើបព្រះនាងតែងតែប្រាប់ហ័រអីពីក្បួនមួយចំនួនក្នុងការស្រូបយកថាមពលវិជ្ជមានដែលអាចឲ្យគ្រួសារពួកគាត់មានសុភមង្គលហើយមានសុភមង្គល ទើបក្បួនទាំងនោះបានអនុវត្តតៗគ្នា តាមរយៈអ្នកចិនស៊ែដែលមានជំនាងច្បាស់លាស់ និងមានគ្រូត្រឹមត្រូវ។ បច្ចុប្បន្ន បុណ្យសែនព្រះខែនេះ គឺជាបុណ្យដែលប្រជាជនទទួលស្គាល់ថា ជាបុណ្យដែលអាចបួងសួងសុំឲ្យគ្រួសារមានសុភមង្គល កុំឲ្យមានភាពក្បត់គ្នា ឲ្យកូនៗស្ដាប់បង្គាប់ មានអនាគតល្អ មានសុខភាព និងជួយដែលមិនមានបុត្រឲ្យឆាប់មកបុត្រ រហូតមកដល់ពេលនេះ។
Show all...
Photo unavailableShow in Telegram
UNG BUNMONG, [9/16/2024 3:06 PM] កាលពី៣០០០ឆ្នាំមុន មានបុរសម្នាក់ឈ្មោះថា ហ័អ៊ី ដែលមានប្រពន្ធឈ្មោះ ឆាងអឺ ក្នុងកាលសម័យនោះអាកាសធាតុមានលក្ខណៈក្ដៅខ្លាំង ធ្វើឲ្យប្រជាជននោះមានការលំបាកក្នុងការធ្វើកសិកម្ម ខ្វះទឹកប្រើប្រាស់ធ្វើឲ្យប្រជាជនខ្លះបានស្លាប់ដោយសារខ្វះទឹកប្រើប្រាស់ ព្រោះតែសម័យនោះព្រះអាទិត្យមានចំនួន ១០ដួងទើបធ្វើឲ្យអាកាសធាតុមានលក្ខណៈក្ដៅបែបនេះ ដោយបុរសម្នាក់មានឈ្មោះថា ហ័អឺ គឺជាបុរសក្លាហានដែលមានសមត្ថភាពខ្លាំងពូកែបំផុត ខ្លាំងទាំងជំនាញគុណដាវ គុណលំពែង និងជាពិសេសការបាញ់ព្រួញរបស់គាត់តែម្ដង បុរសបានមើលឃើញនូវទុក្ខលំបាក់របស់ប្រជាជនក្នុងភូមិគេ ក៏កើតចេញជា សេចក្ដីខឹងយ៉ាងខ្លាំងចំពោះអាកាសធាតុដ៏អាក្រក់បែបនេះ ភ្លាមៗនោះ ហ័អឺ ទៅលើកយកព្រួញទិព្វប្រចាំត្រកូលរបស់គាត់ យកមកបាញ់សំដៅទៅលើព្រះអាទិត្យទាំងនោះ ជាហេតុភេទនៃអំណាចរិទ្ធឺអំណាចនៃព្រួញរបស់ហ័អឺ ទើបធ្វើឲ្យព្រះអាទិត្យមួយដួងរលត់រស្មីហើយធ្លាក់ចុះមកក្រោយបាត់ទៅ ទើបហ័អីបន្តបាញ់ព្រះអាទិត្យម្ដងមួយៗ រហូតដល់ព្រះអាទិត្យទី១០ ហ័អី បានចាប់អារម្មណ៏ថា កំដៅព្រះអាទិត្យ និងរស្មីពន្លឺដែលចែងចាំងមកភពផែនដីរបស់យើងនេះ ក៏ត្រូវបានការកាត់បន្ថយនៅពេលដែលដួងព្រះអាទិត្រត្រូវបានបាញ់ធ្លាក់។ ហ័អី គិតថា បើគាត់បាញ់ព្រះអាទិត្យទី១០នេះធ្លាក់បាត់ទៀតនោះ ភពផែនដីនេះត្រូវប្រែជាងងឹតសូន្យសឹងតែម្ដង ដូចនេះទើបគាត់សម្រេចចិត្តទុកព្រះអាទិត្យនោះ ក្រោយមកប្រជាកសិករក៏អាចនាំគ្នា ចាប់ផ្តើមធ្វើការការងារកសិកម្ម។ មានពេលមួយនោះ ហ័អី ចេញទៅបរបាញ់សត្វដើម្បីយកមកធ្វើជាអាហារជាមួយកូនសិស្សជំនិតរបស់គេម្នាក់ ហ័រអី ក៏បានទៅដល់រូងភ្នំមួយដែលស្ថិតនៅលើភ្នំខុនលន់ ហើយក៏បានជួបជាមួយទេពធីតាម្នាក់ ហេតុដោយសារតែ ហ័អី ជាបុគ្កលដែលមានគុណសម្បត្តិបានជួយសង្ក្រោះស្រុកទេស ទើបទេវតាធីតា ប្រគល់ថ្នាំទេព ដល់ហ័អី ដោយសង្ឃឹមថា ហ័អី និងលេបថ្នាំនោះ ហើយប្រែក្លាយជាទេវតា អាចហោះហើរទៅរស់នៅឋានទេវតាបាន តែដោយសារ ហ័រអី មានចិត្តស្មោះជាមួយប្រពន្ធរបស់ខ្លួនដែលមានឈ្មោះថា ឆាងយឺ នោះខ្លាំងពេក ទើបគាត់មិនលេបថ្នាំនោះទេ ហើយបានទុកថ្នាំនោះជាមួយ ឆាងយឺ អ្នកទាំងពីរមិនបានលេបថ្នាំនោះទេ ព្រោះពួកគេមិនចង់បែកបាក់គ្នានោះទេ។ លុះថ្ងៃមួយមកដល់ ហ័រអី បានដឹកនាំកូនសិស្សរបស់ខ្លួនចេញក្រៅដើម្បីហាត់រៀនវិជ្ជាគុណ តែចៃដន្យសិស្សជំនិតដែលបានទៅរូងភ្នំជាមួយ ហ័អី បែរជាឈឺមិនបានទៅហាត់ជាមួយអ្នកដទៃវិញ កូនសិស្សម្នាក់នោះគឺមានឈ្មោះថា ប៉េងម៉េង។ តាមពិតគេមានបំណងចង់លួចចូលក្នុងផ្ទះរបស់ឆាងយឺ ថែមទាំងគំរាម ឆាងយឺ ឲ្យយកថ្នាំនោះចេញមក ដោយហេតុឆាងយឺមិនចង់ក្បត់ប្ដីរបស់ខ្លួន ទើបយកថ្នាំនោះមកបៀមក្នុងមាត់ ដើម្បីការពារកុំថ្នាំនេះបានបាត់បង់តែប៉ុណ្ណោះ។ ភ្លាមៗនោះ ប៉េងម៉េង ឃើញបែបនេះ ក៏ស្ទុះទៅច្របាច់ ក ឆាងយឺ ទើបធ្វើឲ្យថ្នាំនោះបែរជាធ្លាក់ចូលក្នុងខ្លួនរបស់ឆាងយឺតែម្ដង ឆាងយឺដឹងច្បាស់ថាខ្លួនប្រាកដនិងក្លាយទៅជាទេវតាជាមិនខាន ក៏ប្រញាប់រកទាញឥវ៉ាន់ផ្សេងៗដើម្បីកាន់តោងកុំឲ្យហោះ តែជាអកុសល ឆាងយឺ រកចាប់មិនទាន់នោះទេ។ ខ្លួនរបស់ ឆាងយឺ ចាប់ផ្ដើមស្រាលហើយជើងហោះផុតដីបន្តិច ស្រាប់តែពេលនោះសត្វទន្សាយមួយក្បាលដែលនាងបានចិញ្ចឹមនោះ ក៏ស្ទុះលោតឡើងមកលើដៃរបស់នាងឆាងយឺតែម្ដង ទើបសត្វទន្សាយនោះក៏មានវាសនាបានហោះ ក្លាយជាទន្សាយទេវតា ជាមួយព្រះនាងឆាងយឺតែម្ដង ព្រះនាងបានហោះទៅជួបជាមួយព្រះឥន្ធ និងទេវតាដទៃទៀតហើយ ព្រះនាងបានយំហើយរៀបរាប់ទូលថ្វាយទេវតាទាំងអស់ះអំពីសាច់រឿងដែលខ្លួនត្រូវបានព្រាត់ប្រាសជាមួយហ័អី ដែលជាប្ដីរបស់ខ្លួន។ តែគ្រប់យ៉ាងមិនណាកែប្រែបាននោះទេ ព្រះម៉ែដែលជាអគ្គមហេសីរបស់ព្រះឥន្ឋ បានឲ្យគំនិតថា យើងអាចឲ្យ ព្រះនាងឆាងយឺ ទៅតាំងទីលំនៅ ក្នុងប្រាសាទព្រះច័ន្ទ តែព្រះច័ន្ទសម័យនោះមិនមានពន្លឺនោះទេ គឺងងឹត ដើម្បីឲ្យព្រះនាងឆាងយឺ អាចសំលឹងមកផែនដី ដើម្បីបានឃើញប្ដីរបស់ខ្លួនជារៀងរាល់ថ្ងៃ តែហ័អីដែលប្ដីនោះមិនអាចមើលឃើញព្រះនាងឆាងយឺ ដែលគង់ក្នុងព្រះច័ន្ទនោះទេ។ និយាយពីហ័រអីវិញ ពេលត្រឡប់មកដល់ផ្ទះស្រាប់តែបាត់ប្រពន្ធរបស់ខ្លួន ហើយក៏បានឃើញប្រអប់ថ្នាំនោះបានបើកចំហរហើយ ហ័រអី បានគិតថាប្រពន្ធរបស់ខ្លួនបានក្បត់ចិត្តរបស់ខ្លួន ក្រោយពីបានស្ដាប់ពាក្យសំដីចាក់រុករបស់កូនសិស្សជំនិតរបស់ខ្លួននោះ តែដោយសារតែសេចក្ដីទុកចិត្តគ្នាក្នុងនាមជាប្ដីប្រពន្ធ ស្របពេលដែល ហ័រអី បានប្រទះគឺកំណាត់ឈើដែលជាសោចាក់ទ្វាសម័យនោះបានបាក់ជាពីរ ហើយជើងរបស់ប៉េងម៉េងក៏មានរបួស ទើបហ័រអីដឹងថាប៉េងម៉េងជាសិស្សក្បត់ជាមួយខ្លួន ក៏ខឹងខ្លាំងណាស់ប្រុងសម្លាប់គេនោះចោលតែម្តង តែដោយសារឆាងយឺតែងតែនិយាយផ្ដាំហ័រអីថា ការសម្លាប់មនុស្ស បើទោះជាគេនោះជាមនុស្សល្អ ឬអាក្រក់ក៏ដោយ បើយើងសម្លាប់គេ គឺយើងជាមនុស្សអាក្រក់ជាងពួកគេ ហើយជាទង្វើសាងបាបកម្មប្រចាំខ្លួនទៀតផង ទើបហ័រអី ស្រក់ទឹកភ្នែកហើយរត់ទៅរូងភ្នំនោះដើម្បីជួបជាមួយទេពធីតានោះ ដើម្បីសុំថ្នាំទេពមួយគ្រាប់ទៀត តែពេលទៅដល់មិនឃើញទេពធីតានោះទេ គឺគេស្រែកខ្លាំងៗបែបណាក៏ដោយ។
Show all...
រំលឹក៖ * មានតែអ្នករកស៊ីទេ បានដឹងថាទីផ្សារកាប់ចាក់គ្នាសាហាវប៉ុណ្ណា * មានតែអ្នកមានគ្រួសារទេ ទើបដឹងថាជីវិតគ្រួសាររ៉ាប់រងច្រើនប៉ុណ្ណា * មានតែអ្នកឈឺតែប៉ុណ្ណោះ ទើបដឹងថាក្នុងខ្លួនឈឺចាប់ប៉ុណ្ណា * មានតែអ្នកត្រូវគេបោកទេ ទើបដឹងថាឈឺចាប់ប៉ុណ្ណា ពេលទុកចិត្តមនុស្សខុស * មានតែអ្នកដែលចេញមករស់នៅឆ្ងាយពីប៉ាម៉ាក់ទេ ទើបដឹងថាបាយម្ហូបថ្លៃប៉ុណ្ណា * មានតែមនុស្សដែលរកស៊ីខាតទេ ទើបដឹងថាការរកស៊ីគឺ មួយចានទឹក មួយចានគោក ដូចនេះ ពេលដែលអ្នកមិនទាន់ដើរដល់ចំណុចមួយនោះទេ អ្នកគ្មានថ្ងៃយល់អារម្មណ៌មួយនោះទេ អរគុណ ហេងហេង
Show all...
នេះជាល្បិចមួយចំនួន ដែលបងប្អូនយើងមិនសូវដឹងពីចំនុចនេះទេ នេះជារបៀបដាស់តារាសាស្រ្ដ សុភមង្គល តារាសាស្រ្ដប្រជាប្រិត តារាសាស្រ្ដកំលាំងបញ្ញាកូនៗ ម៉ោងសែនពេលវេលាសែន៖ ១/ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោងសែនចន្លោះម៉ោង ០៨យប់ ដល់ម៉ោង ១០ យប់ មិនប្រកាន់ទិស ម៉ោងល្អជាងគេសម្រាប់ដោតធូប គឺម៉ោង 0៩៖០៩នាទីយប់។ * របៀបខាងក្រោមនេះ គឺធ្វើបន្ថែមពីក្បួនសែនដែលបានបង្ហោះកន្លងមក 👌រិធីដាស់តារាសុភមង្គល៖ ១. យកចានគោមស្អាតមួយ ឬផ្តិលប្រាក់ ដាក់ទឹកជិតពេញចាន ឬផ្ដិល រួចយកត្រួតស្លឹកទទឹមចំនួន 5 ទង ដាក់ក្នុងចានទឹកនោះ ។ ២. ពេលយើងដុតក្រដាសរួចរាល់ហើយ រួចយកទឹកក្នុងផ្កិតនោះ ដើររលាស់ឲ្យពេញផ្លួះ លើកលែងបន្ទប់ទឹក នឹងផ្ទះបាយ កន្លែងសំខាន់គឺគ្រែគេង ប្ដីប្រពន្ធ និងគ្រែសមាជិកប្ដីប្រពន្ធផ្សេងៗទៀត។ ៣. ទឹកនៅសល់ បងអាចទុកនៅជំនាងផ្ទះ ឬកន្លែងសមគួរណាមួយ ដើម្បីពេលបងមានអារម្មណ៏ថាគ្រួសារដូចបាត់បង់សុខមង្គលភាព បងអាចយកទឹកនោះមករលាស់បានទៀត តែរលាស់បានតែ ៣ ដងតែប៉ុណ្ណោះ សុពលភាពរហូតដល់សែននំព្រះខែឆ្នាំក្រោយ។ 👌រិធីសាងកំលាំងប្រជាប្រិយភាព៖. ១/ សូមដាក់គ្រឿងសំអាង មានដូចជាកូនកន្សែងពោះគោ ១ ម្សៅផាត់មុខមួយ ក្រេបលាបមាត់មួយ កញ្ចក់តូចមួយ ទឹកអប់ ១ ដប ក្រាសសត់សក់ (ការដាក់គ្រឿងសំអាងបែបនេះ គឺដើម្បីយកមកប្រើប្រាស់លើខ្លួនរបស់អ្នកឡើងវិញ) គឺហាក់ដូចជាទិញយកមកប្រើខ្លួនឯងអញ្ជឹង ដូចនេះទិញរបស់ល្អៗមកយកប្រើមក។ 👌វិធីសាងកំលាំងសិក្សារបស់កូន៖ ១/ សូមដាក់យកសៀវភៅពុម្អ សៀវភៅសសេររបស់កូនបង យកមកដាក់ក្នុងចាន សម្រាប់កូនម្នាក់ បើមានកូនពីរ គឺដាក់ចានពីរផ្សេងគ្នាដាច់ៗពីគ្នា ពេលសែនហើយយកទឹកអប់មកបាញ់ពីលើ ហើយឲ្យកូនទៅរៀនធម្មតា។ របៀបសែនព្រះខែ 2024 ៖ https://www.facebook.com/100064954113524/posts/898653768976419/
Show all...
Photo unavailableShow in Telegram
ចង់ឲ្យលោកគ្រូ មាន tic tok ដើម្បីថតវីដេអូ ខ្លីៗ ដែរទេ ? ចង់ប្រាប់ថា ចង់ មកណា
Show all...
😀 ចង់ដឹងពី fan បន្តិច ( តើបងប្អូនស្គាល់ឈ្មោះខ្ញុំទេ ? តើខ្ញុំជាចិនស៊ែឈ្មោះអ្វី? ) បញ្ជាក់អត់មានរង្វាន់ទេ គ្រាន់តែចង់ដឹងទឹកចិត្តfan
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.