cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

CALMETTE Hospital is a tertiary hospital with the three principal missions: quality of care, health professional education and research.

Show more
Advertising posts
4 075
Subscribers
+224 hours
+357 days
+13330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
មន្ទីរពេទ្យកាល់ម៉ែត សូមជូនពរជ័យ សព្ទសារធុការ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសពិធីកាន់បិណ្ឌ។ សូមឲ្យជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ពេលវេលា និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
Show all...
3
ការលើសសម្ពាធឈាមក្នុងសួត លើទារកទើបនឹងកើត! (Persistent Pulmonary Hypertension of the Newborn or Persistent Fetal Circulation) ការបរាជ័យក្នុងការផ្លាស់ប្ដូររបត់ឈាមពីទារកក្នុងផ្ទៃ មកជារបត់ឈាមធម្មតាដូចជាមនុស្សពេញវ័យក្រោយពេលសម្រាលរួច នឹងអាចបង្កឲ្យមានការលើសសម្ពាធឈាមនៅក្នុងសួត បណ្តាលឲ្យមានការឡើងសំបុរស្វាយលើទារកទើបនឹងកើត (refractory cyanosis) ការខ្វះកម្រិតអុកស៊ីហ្សែនក្នុងខ្លួន(Desaturation) និង ការខ្សោយបេះដូងដែលអាចឈានដល់ការបាត់បង់ជីវិត។ អត្រានៃការលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត មានចំនួនប្រហែលជា ០២នាក់ក្នុងចំណោមទារក១០០០នាក់។ ក) មូលហេតុដែលបង្ក៖ - ការឈ្លក់ទឹកព្រៃ - ការឆ្លងរោគពីម្តាយមកកូន ជាពិសេសដោយមេរោគStreptococcus Group B - ទារកមិនគ្រប់ខែ ដែលមិនទទួលបានការបន្ទុំសួតត្រឹមត្រូវ (No antenatal corticosteroid therapy) - ការខ្សោយនៅកំឡុងជុំវិញកំណើត (perinatal birth asphyxia) - ការខ្សោយខ្លាំងតាំងពីនៅក្នុងផ្ទៃពោះ (chronic in utero asphyxia) - ការលូនសន្ទះទ្រូងចូលក្នុងសួត(Congenital diaphragmatic hernia) មុននឹងធ្វើរោគវិនិច្ឆ័យថាជាការលើសសម្ពាធឈាមក្នុងសួតវេជ្ជបណ្ឌិតឯកទេសត្រូវរកមើល ថាមិនមានជំងឺបេះដូងពីកំណើតប្រភេទដូចនេះជាមុនសិន៖ - Transposition of great arteries - Tetralogy of Fallot - Pulmonary atresia - Tricuspid atresia - Total anomalous pulmonary venous return - Ebstein anomaly - Common Trunk ខ) រោគសញ្ញា៖ - ទារកសឬឡើងស្វាយទោះផ្ដល់អុកស៊ីសែនឲ្យក៌នៅតែស្វាយ - ដកដង្ហើមញាប់ - ចង្វាក់បេះដូងដើរញាប់ - ភាពខុសគ្នានៃកំរិត Saturation (Pre ductal / Post ductal> 5-10%) នៅលើដៃស្តាំ និងជើង គ) ការរុករករោគវិនិច្ឆ័យ៖ - Blood gaz - ការថតសួត - អេកូបេះដូងដើម្បីរកមើលជំងឺបេះដូងពីកំណើតដែលអោយទារកសំបុរឡើងស្វាយ - ការពិនិត្យឈាម (CBC, CRP, PCT), បណ្តុះឈាមរកមេរោគ (Hemoculture) ឃ) ការព្យាបាលគឺទៅតាមមូលហេតុដែលបង្ក៖ - ការផ្ដល់អុកស៊ីហ្សែន (Pulmonary vasodilator therapy) - ការចាក់ Exogenous Surfactant Therapy សម្រាប់ទារកមិនគ្រប់ខែសំរាប់ជំងឺ Hyaline Membrane disease - ការផ្តល់ថ្នាំផ្សះសម្រាប់ការឆ្លងមេរោគពីក្នុងផ្ទៃ (Fetal-maternal infection) - ការព្យាបាលដោយវះកាត់ចំពោះ congenital diaphragmatic hernia - ការជៀសវាងការបង្កការឈឺចាប់ដល់ទារកឬបង្កស្ដ្រេសលើទារក - ការឲ្យថ្នាំ Sildenafil រឺ Milrinone ដើម្បីបញ្ចុះសម្ពាធឈាមនៅក្នុងសួត - ការផ្ដល់ថ្នាំInotrope ដើម្បីឲ្យ Mean arterial Pressure > 50mHg - Assisted ventilation (conventional or HFOV) - NO inhaler - ECMO ប្រសិនបើ Oxygenation index > 35-40 - ការតាមដាននិងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវនិងចាក់ថ្នាំជំនួយសួត ទៅលើគត៌ដែលគំរាមសម្រាលមុនខែ ក៏ជាវិធីសាស្ត្រមួយជួយកាត់បន្ថយក្នុងការលើសសម្ពាធឈាមក្នុងសួតទៅលើទារកទើបនឹងកើតផងដែរ។ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។
Show all...
3
មន្ទីរពេទ្យកាល់ម៉ែត សូមជូនពរជ័យ សព្ទសារធុការ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសពិធីកាន់បិណ្ឌ។ សូមឲ្យជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ពេលវេលា និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
Show all...
👍 7 3🙏 2
ជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នក! ១) អ្វីទៅជាភ្នែកឡើងបាយ? ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ រឺឡើងពណ៌ស ជាហេតុបណ្តាលអោយពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើអោយគំហើញមានការថយចុះ។ ២) អាការៈ និងរោគសញ្ញាភ្នែកឡើងបាយ៖ រោគសញ្ញាចម្បងនៃជំងឺភ្នែកឡើងបាយ គឺការថយចុះនៃគំហើញបន្តិចម្តងៗ ហើយអ្នកជំងឺក៏អាចមានអាការៈផ្សេងៗទៀតដូចខាងក្រោមៈ - មើលឃើញរាងច្បាស់បន្តិច នៅពេលដែលស្ថិតនៅក្នុងម្លប់ ឬពេលរសៀល។ - មើលឃើញបែកផ្សែង និងស្រវាំងភ្នែកជាងធម្មតា នៅពេលដែលស្ថិតនៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំង ឬនៅពេលមានពន្លឺភ្លើងចាំងមកចំភ្នែកនៅពេលយប់។ - កូនក្រមុំមានពណ៌ស និងអាចមើលឃើញដោយភ្នែកទទេ នៅពេលដែលបាយឡើងក្រាស់ខ្លាំង។ - ក្នុងករណីកម្រិតបាយនៅតិច អ្នកជំងឺមើលឆ្ងាយមិនច្បាស់ ដោយមានការផ្លាស់ប្តូរវ៉ែនតាសម្រាប់មើលឆ្ងាយញឹកញាប់ ប៉ុន្តែអ្នកជំងឺអាចមើល ឬអានអក្សរជិតៗបានដោយមិនចាំបាច់ពាក់វ៉ែនតាមើលជិត។ - ក្នុងករណីកម្រិតបាយឡើងស្រអាប់់ខ្លាំង អ្នកជំងឺមិនអាចមើលឃើញច្បាស់ទាំងឆ្ងាយ និងទាំងជិត។ ៣) មូលហេតុបង្កជំងឺ៖ មូលហេតុដែលអាចបណ្តាលអោយមានជំងឺភ្នែកឡើងបាយរួមមានៈ - អាយុច្រើន និងភាពចាស់ជរា - ជំងឺទឹកនោមផ្អែម - ជំងឺទឹកដក់ក្នុងភ្នែក - ជំងឺរលាកប្រស្រីភ្នែក - ការប៉ះទង្គិច ឬរបួសទៅលើគ្រាប់ភ្នែក - ការធ្វើការងារដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យខ្លាំងជាញឹកញាប់ - ការកើតមានពីកំណើតទៅលើកុមារ ឬទារក (ដូចជាក្នុងកំឡុងពេលម្តាយមានជំងឺស្អូចជាដើម) - ការប្រើប្រាស់រយៈពេលយូរហួសកម្រិត នូវថ្នាំបន្តក់ភ្នែកសម្រាប់ជំងឺរលាកភ្នែក រឺក្រហមភ្នែកដែលមានផ្ទុកនូវសារជាតិស្តេរ៉ូអ៊ីត ៤) ផលវិបាក៖ ក្នុងករណីមិនបានទទួលការព្យាបាលភ្នែកឡើងបាយអោយបានត្រឹមត្រូវ និងទុកអោយបាយភ្នែកទុំខ្លាំងពេក អ្នកជំងឺអាចមានផលវិបាកដូចខាងក្រោមៈ - ងងឹតភ្នែកទាំងស្រុង - រលាកឈឺចុកចាប់ក្នុងភ្នែក និងឈឺក្បាលខ្លាំង ក្នុងករណីមានការឡើងនូវសម្ពាធទឹកក្នុងភ្នែក ឬកើតជាជំងឺទឹកដក់ក្នុងភ្នែកដែលបង្កដោយបាយភ្នែក - រលាកបាតភ្នែក ឬរបើកបាតភ្នែក ក្នុងករណីមានការដាច់ធ្លាក់កែវភ្នែកដែលមានឡើងបាយទៅក្នុងផ្នែកខាងក្រោយនៃភ្នែក ៥) ការព្យាបាល និងថែទាំក្រោយពេលវះកាត់៖ - ភ្នែកឡើងបាយអាចព្យាបាលបាន និងអាចផ្តល់នូវការមើលឃើញច្បាស់មកវិញ ក្រោយពីធ្វើការវះកាត់យកកែវដែលមានឡើងបាយចេញ ដោយវេជ្ជបណ្ឌិតឯកទេស នៅតាមមន្ទីរពេទ្យភែ្នកនានាទូទាំងប្រទេស។ - ដើម្បីជៀសវាងនូវផលវិបាកផ្សេងៗ ដែលអាចកើតមានជាយថាហេតុបន្ទាប់ពីធ្វើការវះកាត់ភែ្នករួច អ្នកជំងឺត្រូវអនុវត្តតាមការណែនាំជាចាំបាច់របស់គ្រូពេទ្យ ដោយត្រូវមកពិនិត្យភ្នែកឡើងវិញឲ្យបាន ៣ ទៅ ៤ ដង តាមការណាត់ជួបរបស់គ្រូពេទ្យភែ្នក ត្រូវដាក់ថ្នាំភែ្នកឲ្យបានទៀងទាត់ និងត្រឹមត្រូវ ពាក់វ៉ែនតាការពារភ្នែក មិនត្រូវឈ្លីភ្នែក មិនត្រូវលើករបស់ធ្ងន់ហួសកម្លាំង និងមិនត្រូវអោយទឹកចូលភ្នែករយៈពេល ៤ ទៅ ៥សប្តាហ៍។ ៦) វិធានការការពារ៖ ដើម្បីការពារកុំអោយកើតមានជំងឺភ្នែកឡើងបាយ ដែលបង្កដោយមូលហេតុផ្សេងៗក្រៅអំពីជរាភាពៈ - សូមការពារកុំអោយការប៉ះទង្គិច ឬមានរបួសផ្ទាល់ទៅលើគ្រាប់ភ្នែក - សូមពាក់របាំងការពារ ឬវ៉ែនតាការពារភ្នែករាល់ពេលធ្វើការងារណាដែលអាចបង្ករគ្រោះថ្នាក់ទៅលើភ្នែក និងមុខរបស់អ្នក - សូមពាក់មួក និងវ៉ែនតាការពារកាំរស្មីព្រះអាទិត្យ - សូមកុំប្រើប្រាស់ថ្នាំភ្នែកដោយគ្មានការពិនិត្យ និងវេជ្ជបញ្ជាត្រឹមត្រូវ “ប្រសិនបើមានបញ្ហាភ្នែក សូមអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការប្រឹក្សា និងពិនិត្យព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់។”
Show all...
7
11
6
5
Go to the archive of posts
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.