cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

វេទិកាសហគមន៍នៃPLHIV និងKPs

នេះគឺជាវេទិកាសហគមន៍នៃអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគ ​ក្រោមគម្រោងពង្រឹងប្រព័ន្ធសហគមន៍ ដើម្បីចែករំលែកព័ត៌មានរបស់តំណាងសហគមន៍ និងបណ្តាញ

Show more
Advertising posts
224
Subscribers
No data24 hours
No data7 days
-330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

អត្រាប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅកម្ពុជា
Show all...
1
ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ សម្រាប់ឆ្នាំ ២០២៤ ដល់ ២០២៨ (ដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី ១៨ មករា ឆ្នាំ ២០២៤ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ) យុទ្ធសាស្ត្រទី៤ ការតាមដាននិងដឹកនាំដោយសហគមន៍ ការតាមដាននិងដឹកនាំដោយសហគមន៍(CLM)ត្រូវបានអនុវត្តន៍ដោយវេទិការួមគ្នានៃបណ្តាញPLHIVs & MARPs ថ្នាក់ជាតិ(FoNPAMs) & ថ្នាក់ក្រោមជាតិDFoNPAMs បានប្រមូលទិន្នន័យពីកម្រិតសហគមន៍ ហើយបន្ទាប់មកទិន្នន័យត្រូវបានវិភាគដោយស្វ័យប្រវត្តិ និងបង្ហាញនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យដោយសហគមន៍(CLM Dashboard)ដែលគ្របដណ្តប់លើសូចនាករស្នូលចំនួន៧៖(១)ការបង្ការHIV (២)សេវាPrEP (៣)សេវាកាមរោគSTI (៤)សេវាថែទាំPLHIV (៥)កិច្ចគាំពារសង្គម (៦) សិទ្ធិនិងហិង្សាលើយេនឌ័រGBV (៧)ការមាក់ងាយនិងរើសអើង។ របាយការណ៍ប្រចាំត្រីមាសដែលផ្តោតលើសូចនាករទាំង៧នេះ គឺធ្វើឡើងដោយឌីហ្វុនប៉ាម និងហ្វុនប៉ាម ដែលបន្ទាប់មកយកទៅបង្ហាញនិងរាយការណ៍ទៅកាន់សហគមន៍ អង្គការដៃគូ និងអ្នកពាក់ព័ន្ធសំខាន់ៗ។ នៅដំណាក់កាលនីមួយៗ (CLM)ត្រូវមានការចូលរួមពីអ្នករៀបចំគោលនយោបាយ អ្នកផ្តល់សេវា និងអ្នកប្រើប្រាស់សេវា ដើម្បីធានាឲ្យបានជោគជ័យក្នុងប្រតិបត្តការរបស់ខ្លួន។ បច្ចុប្បន្នCLMត្រូវបានជួយពង្រឹងនិងជម្រុញការប្រើប្រាស់នូវយន្តការទាំងថ្នាក់ជាតិសម្រាប់ការត្រួតពិនិត្យជាក់ស្តែង និងការចែករំលែកមតិកែលម្អនៃកិច្ចខិតខំសំខាន់ៗ ដែលពាក់ព័ន្ធនឹងយន្តការរបស់រាជរដ្ឋាភិបាលកម្រិតខ្ពស់ទាំងអស់(TAB, PAB, PAC និងយន្តការនៃការឆ្លើយតបមេរោគអេដស៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) ព្រមទាំងNGOs/CBOs និងសហគមន៍ផងដែរ។
Show all...
👍 3
👍 6
👎
“ការតាមដាននិងដឹកនាំដោយសហគមន៍ (CLM) ត្រូវបានដាក់ក្នុងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ សម្រាប់ឆ្នាំ២០២៤ ដល់ ២០២៨” ប្រសាសន៍ ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) នៅក្នុង កិច្ចប្រជុំតំបន់ស្តីពីការតាមដានវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ នេះដោយសារតែ អាជ្ញាធរជាតិបានយល់ឃើញថា ការអនុវត្តCLM ពិតជាបានដើរ តួនាទីសំខាន់ក្នុងការ ពង្រឹងបទអន្តរាគមន៍ប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចគោលដៅ ៩៥ទី១ របស់កម្ពុជា។ កិច្ចប្រជុំនេះរៀបចំដោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី២៨ - ២៩ សីហា ២០២៤ នៅខេត្តកំពង់ធំ ដោយមានការចូលរួមសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិលដៃគូ និងវេទិកាសហគមន៍ហ្វុនប៉ាម។ លោក សឿម សុផល មន្ត្រីហ្វុនប៉ាម ដែលបានអញ្ជើញឱ្យចូលរួមសំដែងចំណាប់អារម្មណ៍ និងធ្វើបទបង្ហាញពីCLM បានបង្ហាញពីសារៈសំខាន់ក្នុងការចូលរួមដោយយកប្រជាជនជាស្នូល ហើយនេះជាមោទនភាពរបស់វេទិកាហ្វុនប៉ាម​ផងដែរ។ ហើយលោកសង្ឃឹមថា យន្តការ #CLM នេះនឹងត្រូវបានយកទៅពង្រីកឱ្យបានគ្រប់រាជធានីខេត្ត ទូទាំងប្រទេស។
Show all...
7👍 1🙏 1
Show all...
សាលាឌីជីថល SalaDigital Community

សហគមន៍​ #សាលាឌីជីថល

https://t.me/saladigitalofficial

សម្រាប់​ចែក​រំលែក​ធនធាន​សិក្សា​នៅ​កម្ពុជា

👍 4
👎
ការឆ្លើយតបនឹងមេរោគអេដស៍ចំពោះយុវវ័យក្នុងវិស័យអប់រំ.pdf5.83 MB
ការឆ្លើយតបនឹងមេរោគអេដស៍ចំពោះយុវវ័យក្នុងវិស័យអប់រំ.pptx66.17 MB
👍 2
តាមរយៈវេទិកាទាំងពីរនេះ យើងទទួលបាន ពិភាក្សានិងដោះស្រាយលើចំណុចសំខាន់ៗដូចជា៖ ចំណុចសំខាន់ៗពីកិច្ចគាំពារសង្គម • មេឃុំ/សង្កាត់បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការផ្តល់បណ្ណសមធម៌សុខភាពដល់សហគមន៍របស់ពួកគេ។ • អ្នកចូលរួមបានលើកឡើងពីតម្រូវការសម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងគាំពារសង្គម ដើម្បីគាំទ្រអ្នកដែលត្រូវការជំនួយកាន់តែប្រសើរឡើង • សមាជិកសហគមន៍ក្រីក្របំផុតត្រូវបានជំរុញឱ្យទាក់ទងឃុំ/សង្កាត់ នៅមូលដ្ឋានរបស់ពួកគេ ដើម្បីទទួលបានព័ត៌មាន និងការគាំទ្រ។ • សហគមន៍បានស្នើថា មន្ទីរសុខាភិបាលគួរតែដោះស្រាយ និងកែលម្អឥរិយាបថរបស់អ្នកផ្តល់សេវាថែទាំសុខភាពនៅទីតាំង ART។ ចំណុចសំខាន់ៗទាក់ទងការមាក់ងាយ និងការរើសអើង • អ្នកចូលរួមបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសម្រេចបាននូវការគោលការ គ្មានការស្លាប់ គ្មានការឆ្លងថ្មី និងគ្មានការរើសអើង • វេទិកាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឈានដល់គោលដៅ 95-95-95 • ជំងឺអេដស៍មិនទាន់ចប់នៅឡើយទេ។ ឥឡូវនេះវាកំពុងកើនឡើងក្នុងចំណោមមនុស្សវ័យក្មេងនៃ MSM និង TG • ផ្អែកលើរបាយការណ៍ CLM (Community-Led Monitoring) នាពេលថ្មីៗនេះ ជាង 80% នៃការមាក់ងាយ និងការរើសអើងត្រូវបានរាយការណ៍ដោយសមាជិកសហគមន៍។ • បច្ចុប្បន្នមានការរើសអើងខ្លួនឯងខ្ពស់ និងការរើសអើងក្នុងចំណោម PL និង KP • សហគមន៍ KPs ក៏ត្រូវការច្បាប់ដើម្បីការពារខ្លួន ដូចជាច្បាប់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍។ វេទិកាទាំងពីរបានគូសបញ្ជាក់អំពីបញ្ហាប្រឈមដែលកំពុងបន្តកើតមានឡើង និងតម្រូវការសំខាន់ៗសម្រាប់បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ។ ទន្ទឹមនឹងនោះវេទិកានេះក៏និយាយអំពីការមាក់ងាយ និងការរើសអើង ដែលអ្នករស់នៅជាមួយមេរោគអេស៍ និងក្រុមប្រជាជនគន្លឹះជួបប្រទះផងដែរ។
Show all...
🙏 2
👍 6
👎
HACC រៀបចំវេទិកាសហគមន៍នៅខេត្តតាកែវ និងកំពតដើម្បីដោះ​ស្រាយបញ្ហា​ទាក់​ទង​នឹងមេរោគអេដស៍ និងជំងឺអេដស៍ #HACC ដោយមានការគាំទ្រពី GFATM សហការជាមួយ #FoNPAM និង #DFoNPAM បានរៀបចំវេទិកាសហគមន៍ចំនួនពីរនៅខេត្តតាកែវ និងកំពតដោយជោគជ័យ។ វេទិកាលើកទី១ ធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅវត្តមួយក្នុងខេត្តតាកែវ មានអ្នកចូលរួមប្រមាណជាង ៧០នាក់ រួមមានតំណាងមកពីមន្ទីរពាក់ព័ន្ធ មេឃុំ/សង្កាត់ អង្គការមិនមែនរដ្ឋាភិបាល (NGOs) និង សហគមន៍PLHIV និងKPs រួមមាន MSM TG EW និង PWID/PWUD)។ ភ្ញៀវកិត្តិយសក្នុងកម្មវិធីមានតំណាងមកពីមន្ទីរសុខាភិបាល មន្ទីរផែនការ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ HACC និងតំណាងសហគមន៍។ វេទិកានេះផ្តោតលើប្រធានបទទាក់ទងនឹងកិច្ចគាំពារសង្គម។ ស្រដៀងគ្នាដែរ នៅខេត្តកំពត HACC រួមជាមួយ FoNPAM និង DFoNPAM បានរៀបចំវេទិកាមួយទៀត​ដែលផ្តោតលើការដោះស្រាយការមាក់ងាយ និងការរើសអើងប្រឆាំងនឹងអ្នកផ្ទុកមេរោគអេដស៍ និង KPs ។ អ្នកចូលរួមជាង 80 នាក់ តំណាងឱ្យថ្នាក់ដឹកនាំឃុំ/សង្កាត់ សមាជិកសហគមន៍ និង KPs ។ វេទិកានេះមានវាគ្មិនមកពីកម្មវិធីថែទាំជំងឺអេដស៍ មន្ទីរពេទ្យ មណ្ឌលសុខភាព និងសមាជិកសហគមន៍។
Show all...
🙏 1
កញ្ញា នៅ ដាណេ ប្រធានវេទិកាឌីហ្វុនប៉ាម ប្រចាំរាជធានីភ្នំពេញបាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​អនុវត្ត​ការ​តាម​ដានដែលដឹកនាំដោយសហគមន៍ (CLM) លើផ្នែកមាក់ងាយ និងរើសអើង នៅ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ស្តីពីការលុបបំបាត់ការរើសអើង និង​មាក់​ងាយ ទាក់ទងនិងមេរោគអេដស៍ និង​ជំងឺ​អេដស៍ ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅថ្ងៃទី ២១-២២ សីហា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។ ជាមួយគ្នានេះដែរ យុវវ័យ សា ម៉ៅ សមាជិកបណ្ដាញយុវជនចម្រុះ ក៏បាន​ចែក​រំលែកពី​ការ​រង​ការមាក់ងាយនិងរើសអើង ដោយសារតែនិន្នាការយេនឌ័ររបស់គាត់។ ការមាក់ងាយនិងការរើសអើង ជាកត្តាចម្បង​មួយ​ដែល​រារាំងប្រជាជនគន្លឹះ និងអ្នករស់នៅជាមួយមេរោគ​អេដស៍ ពីការទទួលបាននូវសេវាសមស្រប ដែល​នាំឱ្យ​ការ​ឆ្លង​មេរោគអេដស៍ថ្មីកើនឡើង។ មិន​ត្រឹម​តែជះ​ផលអវិជ្ជមាន​លើកម្មវិធីឆ្លើយតប​នឹងជំងឺ​អេដស៍​ប៉ុណ្ណោះទេ វា​ក៏​ជះ​ផល​អវិជ្ជមាន​លើ​វិស័យ​ផ្សេង​ទៀត​ផងដែរជាអាទិ៍ វិស័យអប់រំ ទេសចរណ៍ និងសណ្ដាប់ធ្នាប់សង្គម។ លទ្ធផលដែលទទួលបានពី #CLM បង្ហាញថា ក្រុម KPS និង PLHIVS ប្រមាណ ៥០% ធ្លាប់ទទួលរងការមាក់ងាយ និងរើសអើង ក្នុងរយៈពេល ប្រាំមួយខែចុងក្រោយនេះ ហើយ​ធ្វើ​ឱ្យ​ពួក​គាត់ ប្រមាណ ៣០% ខ្លាច​មិន​ហ៊ាន​​ទៅ​ទទួល​សេវា។
Show all...
6🙏 1
ថ្ងៃពុធ ទី14 ខែសីហា ឆ្នាំ2024៖ ដោយមានការសម្របសម្រួលពីសំណាក់អង្គការ UNAIDS និង UNFPA នៅកម្ពុជា អង្គការ អេច អេ ស៊ី ស៊ី អមដោយវេទិកាហ្វុនប៉ាម និង ឌីហ្វុនប៉ាម បានទទួលស្វាគមន៍គណៈប្រតិភូឡាវធ្វើ​ទស្សនកិច្ច​សិក្សា​មក​កម្ពុជា​ដើម្បីស្វែងយល់​ពីដំណើរ​ការ​អនុវត្ត​ការ​តាមដានដែលដឹកនាំដោយសហគមន៍ (CLM) នៅកម្ពុជា។ លោក សឿម សុផល មន្ត្រីហ្វុនប៉ាម​នៃអង្គការ​អេចអេស៊ីស៊ី (#HACC) បានធ្វើបទបង្ហាញពី ដំណើរការ នៃការអនុវត្ត #CLM តួយ៉ាងការបង្កើត កម្រងសំណួរ និងការចុះប្រមូលមតិត្រឡប់ ការចងក្រងលទ្ធផល និងការចែករំលែកលទ្ធផលដល់ បណ្តាដៃគូពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា​ដែល​រក​ឃើញ​ជូនដល់សហគមន៍។ គណៈប្រតិភូឡាវបានកោតសរសើរចំពោះ HACC ដែលបានដើរតួជាលេខាធិការដ្ឋាន ជួយសម្រួលដល់ #FoNPAMs & #DFoNPAMs ឱ្យទទួលបាន ជោគជ័យក្នុងការអនុវត្ត CLM និង​បាន​ស្នើ​សុំ​ឯកសារ​ពី HACC ដើម្បីយកទៅធ្វើជាគំរូសម្រាប់អនុវត្ត CLM និងស្នើសុំភ្ជាប់ការទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរផងដែរ។ កិច្ចប្រជុំស្វាគមន៍នេះធ្វើនៅការិយាល័យរបស់អង្គការ FHI360 និងដោយមានអ្នកចូលរួមមកពី FHI360 UNAID CDC WHO អេចអេស៊ីស៊ី វេទិកាហ្វុនប៉ាម និង ឌីហ្វុនប៉ាម។
Show all...
👍 5 5🙏 1
ព្រះសីហនុ ថ្ងៃទី 6 ខែសីហា ឆ្នាំ 2024 ៖ អ្នក​តំណាង​សហគមន៍​មក​ពីខេត្ត/ក្រុងគោលដៅទាំង 12 បានប្រជុំគ្នាដើម្បីធ្វើបទបង្ហាញ និង​វាយតម្លៃលើ ជោគជ័យ និងឧបសគ្គ ដែល ប៉ះ​ពាល់​ដល់​ការ​អនុវត្ត​គម្រោង។ កិច្ចប្រជុំបានផ្តោតលើការបង្កើនការយល់ដឹងអំពីការគ្រប់គ្រងកម្មវិធី និងថវិកា ឱ្យស្របតាមគោលការណ៍ និងនីតិវិធីដែលកំណត់ដោយ HACC និងម្ចាស់ជំនួយសម្រាប់សកម្មភាពដូចជាការចុះចងក្រងសមាជិក និងធ្វើការការអនុវត្តការតាមដានដែលដឹកនាំដោយសហគមន៍ (#CLM)។ លើសពីនេះ អង្គប្រជុំ​បាន​ផ្តល់​ឱកាស​ដល់​សមាជិក​ដែល​បានអនុវត្តសកម្មភាពបានល្អ​ បង្ហាញ និង​ចែក​រំលែក​បទពិសោធន៍ ជាពិសេស​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​​អាជ្ញាធរមូលដ្ឋាន និង​ធានា​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិកា​រល្អជាមួយភាគីពាក់ព័ន្ធ។ សម្រាប់ត្រីមាសទី២នេះ តំណាងសហគមន៍មកពីខេត្តសៀមរាប និងបាត់ដំបង សហការបានល្អ ព្រម​ទាំង​ទទួល​បាន​ការ​សាទរ​ពីដៃភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះដំណើរការទៅបានក្រោមគម្រោងថវិការរបស់មូលនិធិសកល(GF) សម្របសម្រួលដោយអង្គការ #HACC ។
Show all...
9👍 3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.