cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

សង់ត្រាល់ - CENTRAL

នេះគឺជា Official Channel របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)

Show more
Advertising posts
811
Subscribers
No data24 hours
-17 days
-830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) បានលើកឡើងថា ក្នុងនាមជាអង្គការសង្គមស៊ីវិល គឺពួកយើងកំពុងធ្វើការឲ្យគម្លាតរវាងពលរដ្ឋ កម្មករ និងអ្នកវិនិយោគទាំងអស់កុំឲ្យនៅឆ្ងាយគ្នា។ យើងជាតំណាងកម្មករ និងប្រជាពលរដ្ឋ ធ្វើគិតធ្វើឲ្យសុខមាលភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋរីកចម្រើន ទើបសេដ្ឋកិច្ចជាតិ ដំណើរការល្អ និងរីកចម្រើន។ សូមស្ដាប់កិច្ចសម្ភាសន៍រវាង អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) នៅមូលដ្ឋាន ជាមួយលោក ធូរ ធា ជាអ្នកសម្របសម្រួល ក្រោមប្រធានបទ៖ «កិច្ចគាំពារសង្គម»។ #កិច្ចគាំពារសង្គម #វិស័យកាត់ដេរ #កម្មកររោងចក្រ #ប្រាក់ឈ្នួល #កម្មករ #សិទ្ធិការងារ #ជីវភាពប្រចាំថ្ងៃ #វិស័យការងារ #បសស
Show all...
Photo unavailableShow in Telegram
ស្ថានទូត​ស៊ុយអែត​នៅកម្ពុជា​ប្រកាស​បិទទ្វារ​ជាផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៣០ ​កញ្ញា ​ឆ្នាំ​២០២៤ ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​បានប្រកាស​តាមហ្វេសប៊ុក​នៅថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ​ថា ស្ថានទូត​នឹង​បិទទ្វារ​ជាផ្លូវការ​ចាប់ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ​នេះតទៅ​។ ការ​ប្រកាស​លែងដំណើរការ​ការងារ​របស់ស្ថានទូត​ស៊ុយអែត​នៅទីក្រុង​ភ្នំពេញ ​ធ្វើឡើង​តាមការ​សម្រេច​របស់​រដ្ឋាភិបាល​ស៊ុយអែត​ក្នុងការ​បញ្ចប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​កម្ពុជា​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/AxkY.g
Show all...
🔥 Check our MAD AI BOT 🔥
Show all...
កម្មករ៖ ពួកយើងខំប្រឹងធ្វើការ​សឹងតែ​មិន​ហ៊ាន​ចូលបន្ទប់ទឹកផង

កម្មករ៖ ពួកយើងខំប្រឹងធ្វើការ​សឹងតែ​មិន​ហ៊ាន​ចូលបន្ទប់ទឹកផង ស្ដាប់​កិច្ចសម្ភាសន៍​រវាង​អ្នកស្រី វ៉ាន់ ថាណា​ សហជីព​កម្ពុជា(CATU) នៅមូលដ្ឋាន ជាមួយ​លោក ធូរ ធា ជា​អ្នកសម្របសម្រួល ក្រោយ​ប្រធាន​បទ៖ «កិច្ចគាំពារ​សង្គម»។ #កិច្ចគាំពារសង្គម #វិស័យកាត់ដេរ #កម្មកររោងចក្រ #ប្រាក់ឈ្នួល #កម្មករ #សិទ្ធិការងារ #ជីវភាពប្រចាំថ្ងៃ #វិស័យការងារ #បសស

យោងតាមប្រភព ថ្នាក់ដឹកនាំសហជីព Labor Rights Supported Union - LRSU បានអោយដឹងថា កញ្ញា ឈឹម ស៊ីថរ ត្រូវមន្ត្រីពន្ធនាគារ បានដោះលេងមកដល់ផ្ទះហើយតាំងពីម៉ោង៤:៣០ព្រលឹម ថ្ងៃទី១៦ ខែកញ្ញានេះ។ #ឈឹមសុីថរ #ChhimSithar #Released
Show all...
Show all...
កម្មករ​រោងចក្រ៖ បសស យើង​ខ្ញុំ​មិន​បាន​ប្រើ​ដោយមិនគិតប្រាក់ទេ គឺ​បាន​បង់​មុន​ប្រចាំ​ខែ​រួច​ហើយ

ស្ដាប់​កិច្ចសម្ភាសន៍​រវាង​អ្នកស្រី ឆាន ចាន្នី អនុប្រធាន​សហជីព​កម្ពុជា(CATU) នៅមូលដ្ឋាន ជាមួយ​លោក ធូរ ធា ជា​អ្នកសម្របសម្រួល ក្រោយ​ប្រធាន​បទ៖ «កិច្ចគាំពារ​សង្គម»។ #កិច្ចគាំពារសង្គម #វិស័យកាត់ដេរ #កម្មកររោងចក្រ #ប្រាក់ឈ្នួល #កម្មករ #សិទ្ធិការងារ #ជីវភាពប្រចាំថ្ងៃ #វិស័យការងារ #បសស

ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ចំនួន ​១៨ ​បាន​អំពាវនាវ​រួម​គ្នា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​សវនកម្ម​លើ​ប្រតិបត្តិ​ការ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​សិទ្ធិ​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​អង្គការ​សង់ត្រាល់ ​(Central)។​ ក្រុមហ៊ុន​ទាំង​នោះ ​មាន​ដូច​ជា​ Adidas, Levi's, ​Puma, ​ASICS Corporation​ និង​ Gap Inc.​ ហើយ​និង ​VF Corporation​ ដែល​ជា​អ្នក​បញ្ជា​ទិញ​ទំនិញ​កាត់​ដេរ​ដូចជា​សម្លៀក​បំពាក់ ​ស្បែក​ជើង ​និង​សម្ភារៈ​ធ្វើ​ដំណើរ​ ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែល​វីអូអេ​បាន​ទទួល​កាលពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ទាំង​នោះ​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​កំណត់​ពេល​វេលា​នៃ​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ​ទៅ​លើ​អង្គការ​សង់ត្រាល់​ បន្ទាប់​ពី​ការ​ចេញ​របាយ​ការណ៍​ស្តីពី «ឧបសគ្គ​រារាំង​ក្នុង​ការ​ទទួល​បាន​ភាព​ជា​តំណាង៖​ សេរី​ភាព​សហជីព​ក្នុង​ប្រទេស​កម្ពុជា​ ការ​វាយ​តម្លៃ​ពិនិត្យ​តាមដាន​អនុលោម​ភាព​ស្ដីពី​សេរីភាព​សហជីព​ និង​សមាគម ​(FOA)​ របស់​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC)»។ ​គម្រោង​ BFC ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការងារ​កាន់​តែល្អ​ជាង​មុន​របស់​អង្គការ​អន្តរជាតិ​ខាង​ការ​ងារ​ ដែល​មាន​ប្រតិបត្តិ​ការ​នៅ​តាម​បណ្តា​ប្រទេស​ចំនួន​ ១៣​ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។​ សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា៖​ «ក្នុង​នាម​ជា​ក្រុមហ៊ុន​ម៉ាក​លំដាប់​ពិភពលោក​ដែល​មាន​ប្រភព​ទំនិញ​ដែល​ផលិត​ចេញ​ពី​ប្រទេស​កម្ពុជា ​យើង​សូម​ស្នើ​ដោយ​ក្តី​គោរព​និង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​ន័យ​ និង​បំណង​ច្បាស់លាស់​មួយ​គឺ​ឱ្យ​លុបចោល​ជា​បន្ទាន់​នូវ​ការ​ធ្វើ​សវន​កម្ម​លើ​អង្គការ​សង់ត្រាល់​ ហើយ​បញ្ចៀស​ការ​ចាត់​វិធាន​ការ​ណា​មួយ​ដែល​អាច​ត្រូវ​បាន​គេ​យល់​ថា​ ជា​ការ​រឹតត្បិត​លម្ហ​សង្គម​ស៊ីវិល ​ឬ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ»។​ កាលពី​ខែ​មិថុនា​ អង្គការ​សង់ត្រាល់​បាន​ចេញ​របាយ​ការណ៍​មួយ​ស្តីពី​ស្ថានភាព​កម្មករ​ និង​សហជីព​ក្នុង​រោងចក្រ​ចំនួន​ ១៤។​ បើ​តាម​របាយ​ការណ៍​នោះ ​ក្នុង​ចំណោម​សហជីព​ចំនួន​ ១៤ ​នេះ​ មាន​សហជីព​ចំនួន​ ១០ ​រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់​មាត់ ​ការ​គំរាម​កំហែង ​ការ​បៀត​បៀន ​និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បំពេញ​ការ​ងារ​របស់​ពួក​គេ។ ​អង្គការ​សង់ត្រាល់​ទាម​ទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការងារ​របស់​កម្មករ​និយោជិត ​និង​សហជីព។​ អានព័ត៌មានលម្អិត៖ https://khmer.voanews.com/a/world-renowned-brands-call-on-cambodian-government-to-stop-harassing-central/7780019.html
Show all...
ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​អង្គការ​សង់ត្រាល់

ក្រុមហ៊ុនបញ្ជាទិញទំនិញកម្ពុជាដែលជាម្ចាស់ម៉ាកល្បីៗរបស់ពិភពលោកដូចជា Adidas, Levi's និង Puma បានបង្ហាញក្តីបារម្ភលើវិធានការសវនកម្មរបស់ក្រសួងមហាផ្ទៃលើអង្គការសង់ត្រាល់ ដែលអ្នករិះគន់លើកឡើងថា ជាការរឹតត្បិតលើអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា។

Photo unavailableShow in Telegram
ម៉ាកល្បីៗជិត២០ អំពាវនាវឱ្យកម្ពុជាលុបចោលសវនកម្មលើអង្គការសង់ត្រាល់ នៅថ្ងៃទី១០កញ្ញានេះ ម៉ាកល្បីៗមកពីវិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាចំនួន ១៨ម៉ាកបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណើរការស៊ើបអង្កេតលើអង្គការសង់ត្រាល់ដែលរងការចោទប្រកាន់ពីបទបានបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់កម្មករ និងអ្នកវិនិយោគនៅកម្ពុជា។ ម៉ាកល្បីៗទាំងនោះបានអំពាវនាវឱ្យកម្ពុជាលុបចោលសវនកម្មលើសង់ត្រាល់ជាបន្ទាន់ ព្រមទាំងត្រូវដកចេញចំណាត់ការទាំងឡាយណាដែលប៉ះពាល់ដល់លំហសង្គមស៊ីវិល និងសិទ្ធិសេរីភាពក្នុងការបញ្ចញមតិ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/AwfA.g
Show all...
Photo unavailableShow in Telegram
លោកវន់ ពៅ៖ខ្ញុំមានការខកចិត្តចំពោះសាលដីកាតុលាការកំពូល នៅថ្ងៃទី៩ កញ្ញានេះ តុលាការកំពូលបានបដិសេធលើបណ្តឹងសារទុក្ខរបស់លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ IDEA ដោយសម្រេចតម្កល់ការផ្តន្ទាទោសពីបទផ្តើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលជាប់ទាក់ទងនឹងកូដកម្មកាលពីឆ្នាំ២០១៤ នៅមុខរោងចក្រយាក់ជីងក្នុងរាជធានីភ្នំពេញ។ គួររម្លឹកថា លោកវន់ ពៅត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីឆ្នាំ ២០១៤ ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និង ៦ខែ។ តែអនុវត្តទោស ៥ខែ ហើយទោសសល់ពីនោះត្រូវបានព្យួរ។ ក្នុងថ្ងៃទី ២៩ ខែកញ្ញា ២០២៣ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែបានលើកលែងការពិន័យជាប្រាក់ចំនួន៨លានរៀល។ តែលោក វន ពៅបានបន្តប្តឹងសារទុក្ខទៅកាន់តុលាការកំពូលដើម្បីស្វែងរកភាពស្អាតស្អំ។ សូមស្តាប់ការលើកឡើងរបស់លោក វន់ ពៅដែលរៀបចំដោយញឹម សុផល៖ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/AwVa.g
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.