cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Show more
Advertising posts
28 482
Subscribers
+2624 hours
+1907 days
+72330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
សេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។ #MLVT #HENGSour
Show all...
14🥰 2
05:02
Video unavailableShow in Telegram
សេចក្តីជូនដំណឹង ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ #MLVT #HENGSour
Show all...
2024-09-18 ប្រាកើឈ្នួល.mp4457.33 MB
14🙏 4
08:58
Video unavailableShow in Telegram
ទីបំផុត! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ត្រូវបានឡើងដល់ ២០៨ដុល្លារ សម្រាប់ឆ្នាំ២០២៥។ #MLVT #HENGSour
Show all...
News.mp4924.78 MB
16🙏 5👍 3
Photo unavailableShow in Telegram
មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។ ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។ ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង។ ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ: និងស្មារតីរួម។ ខ្ញុំក៏សូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំដឹកនាំសម្របសម្រួលការចរចានេះ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Show all...
25
ទីបំផុត! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ត្រូវបានឡើងដល់ ២០៨ដុល្លារ សម្រាប់ឆ្នាំ២០២៥ (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ​បញ្ជាក់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន ២ដុល្លារ និងត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្ដល់ជូន ២ដុល្លារថែមទៀត ពោលគឺប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ នឹងកើនដល់ ២០៨ដុល្លារក្នុងមួយខែ ហើយប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ។ គួរជម្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ទោះបីជាមានកិច្ចប្រជុំសរុបចំនួន ១៥ លើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន ២ផ្សេងគ្នា គឺតួលេខ ២០៨ដុល្លារអាម៉េរិក និង ២១៤ដុល្លារអាម៉េរិក, ខណៈតំណាងភាគីនិយោជកបានលើកនូវតួលេខចំនួន ២០៦ដុល្លារអាម៉េរិក ជាតួលេខចុងក្រោយ។ ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកំណត់តួលេខ ២០៦ដុល្លារអាម៉េរិកក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល ពិនិត្យនិងផ្តល់អនុសាសន៍បន្ត ស្របតាមមាត្រា១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ ភ្លាមៗនោះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្រេចផ្ដល់ជូន ២ដុល្លារអាម៉េរិកថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ កើនដល់ ២០៨ដុល្លារអាម៉េរិកក្នុងមួយខែ។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះដែល តំណាងភាគីកម្មករនិយោជិតបានគោរពស្នើសុំនូវសំណូមពរចំនួន ៧ ចំណុច និងតំណាងភាគីនិយោជក បានគោរពស្នើសុំនូវសំណូមពរចំនួន ២ ចំណុច ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយ៕
Show all...
24🙏 10👍 2
🙏 12
Photo unavailableShow in Telegram
✅ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបររកស៊ី និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត ដើម្បីធ្វើការចុះបញ្ជីសមាជិក ប.ស.ស. នៅតាមបណ្ដាខេត្តមួយចំនួន ដែលគ្រោងនឹងប្រព្រឹត្តទៅតាមទីតាំង និងកាលបរិច្ឆេទ ដូចមានបង្ហាញក្នុង Poster ខាងលើ។ 🔺សម្រាប់ព័ត៌មានបន្ថែមសូម លោកអ្នកទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ១២៨៦ ដោយឥគគិតថ្លៃ ឬតាមរយៈបណ្តាញសង្គមរបស់យើង #MLVT #HENGSour #បសស #NssfCambodia —————————— ❤️ តាមដាន Telegram 📱 តាមដាន Facebook 📱 តាមដាន TikTok 📱 តាមដាន YouTube
Show all...
37🙏 5👍 4🥰 4
Photo unavailableShow in Telegram
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌ២) ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋខ្មែរ រីករាយជួបជុំសាច់ញាតិ ក្រុមគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង។ #MLVT #HENGSour
Show all...
🙏 26 15👍 4
ក្រសួងការងារអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ (ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសក្តានុពលប្រទេសជាតិ ដើម្បីទាក់ទាញការវិនិយោគ ភ្ញៀវទេសចរ និងបង្កើតឱកាសការងារនៅក្នុងស្រុកបន្ថែមទៀត។ ការលើកឡើងនេះនៅក្នុងជំនួបនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ១២នាក់ ដែលនឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីទទួលនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ នៅទីស្តីការក្រសួងនារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានមានប្រសាសន៍ថា ការទទួលបានអាហារូបករណ៍នៅជប៉ុននេះ គឺជាឱកាសល្អមួយបន្ថែមទៀត ក្នុងការកសាងសមត្ថភាព ទំនាក់ទំនងជាមួយពលរដ្ឋបរទេស ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាឱកាសផ្សេងៗបន្ថែមទៀតសម្រាប់កសាងជីវិតសម្រាប់ពេលអនាគត។ ជាមួយគ្នានេះ លោកជំទាវថ្លែងថា ក្នុងនាមជាបញ្ញវ័ន្ត ត្រូវបន្តធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ គោលនយោបាយកម្ពុជាទៅបរទេស ដើម្បីបង្ហាញពីសក្ដានុពលរបស់កម្ពុជា និងជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិនបរទេស ជាពិសេសជំរុញការបង្កើតការងារនៅក្នុងស្រុកកាន់តែច្រើនថែមទៀត។ លោកជំទាវបានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីមុខវិជ្ជារបស់ខ្លួន ស្របតាមបរិបទសង្គម ការប្រែប្រួលបច្ចេកវិទ្យា និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកជំទាវ ក៏បានរំលឹកឱ្យចូលរួមចែករំលែកបទពិសោធន៍ពីបរិបទនៃការវិវត្តវិទ្យសាស្ត្រ សង្គមសាស្ត្រ និងការអប់រំផ្សេងៗដល់និស្សិតកម្ពុជាជំនាន់ក្រោយ។ គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនតាមរយៈ JICA មានចំនួន១២នាក់ ក្រោមកម្មវិធីដូចជា កម្មវិធីអ្នកដឹកនាំសាកល SDGs កម្មវិធីកែលម្អការអប់រំកុមារ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យរ៉ែ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ និងកម្មវិធីរ៉ាប់រងសុខភាពជាសាកល៕ #MLVT #HENGSour
Show all...
32🙏 9
16
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.