cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

មូលនិធិមេត្តា Official

ទំព័រព័ត៌មានផ្លូវការនៃ មូលនិធិមេត្តា

Show more
Advertising posts
209
Subscribers
-124 hours
-27 days
-530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

តោះកុំភ្លេចថ្ងៃទី ២១ 😘😘😘បានFreeសំបុត្រឡាន 30$ មិនងាយមានទេណា😃😃😃
Show all...
Show all...
Log in or sign up to view

See posts, photos and more on Facebook.

Photo unavailable
សូមអនុមោទនា បុណ្យកាន់បិណ្ឌទី ១ (ផ្ដើមទេសកាលបិណ្ឌ) 🌷សូមគោរពប្រគេនពរ និងជូនពរដល់ ព្រះតេជគុណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា បងប្អូន ញាតិញោមពុទ្ធបរិស័ទ គ្រប់ស្រទាប់វណ្ណៈ ធ្វើដំណើរ បំពេញបុណ្យ ប្រកបដោយសុខសុវត្ថិភាពគ្រប់ទិសទី🙏។ 🙏ដោយសេចក្ដីគោរពពីមូលនិធិមេត្តា @រដ្ឋបាលព័ត៌មាន រដ្ឋបាកុំព្យូទ័រ https://t.me/+S1DEOzu0DyX5gTCH
Show all...
អបអរសាទរពិធីបុណ្យសែនព្រះខែ 中秋節 ជនជាតិ ចិន បាន រៀបចំ ពិធីបុណ្យ សែន ព្រះ ខែ ដោយ តុបតែង លម្អ គោម ភ្លើងពណ៌ ក្រហម នៅ ពេល យប់ ហើយ ទទួលទាន អាហារ ជុំ គ្នា ប្រកបដោយ សេចក្តីសុខ ។ សារសំខាន់ នៃ បុណ្យ សែន លោក ខែ គឺ ជនជាតិ ចិន សំពះ សុំ ពរ ពី មនុស្ស ជាទី ស្រឡាញ់ របស់ ខ្លួន នៅ ក្នុង ក្រុម គ្រួសារ ។ ហោរា ចិន លើក ឡើង ថា ពិធីបុណ្យ សែន លោក ខែ គឺជា ការ សែនព្រេន នៅ ក្នុង បរិវេណ ដ៏ អធិកអធម ប្រកបដោយ សេចក្តីសុខ ពី មនុស្ស នៅ គ្រប់ ទិស ទី ។ ការ ប្រារព្ធ ពិធីបុណ្យ សែន លោក ខែ របស់ ជនជាតិ ចិន ជា ឱកាស ដ៏ ល្អ កម្រ មាន ព្រោះ ជោគជតារាសី គឺ សំដៅ ទៅ លើ សេចក្តីសុខ ក្តី ស្រឡាញ់ និង សាមគ្គីភាព របស់ មនុស្ស នៅ ក្នុង ក្រុម គ្រួសារ ។ ចាត់ ទុក ថា ជា ពិធីសែនព្រេន មួយ សុំ ឱ្យ មនុស្ស គ្រប់ រូប មាន សេចក្តីសុខ នៅ ពេល យប់ នៃ ពិធី សែន ព្រះ ខែ ។ ពិធី សែន ក្រៅពី មាន នំនែក គឺ គេ ដាក់ ផ្លែ ឈើ មាន រាង មូល និង ស្អាត ដូច ជា ក្រូចថ្លុង , ផ្លែ ប៉ោម , ចេក , ក្រូចឃ្វិច និង ទំពាំងបាយជូរ ជាដើម ។ គេ ចាប់ផ្តើម សែន គេ នាំ គ្នា អុជ ធូប ទៀន ហើយ ពេល អស់ ធូប ដោយ យកនំ នែក ឬ ផ្លែ ឈើ មក ទទួលទាន រួម គ្នា ដើម្បី ធ្វើ ឱ្យ បរិយាកាស ប្រកបដោយ ភាព អធិកអធម រួម ទាំង ក្តី ស្រឡាញ់ ក្នុង ក្រុម គ្រួសារ ។ រឿងព្រេង និទាន ពី បុណ្យ សែន ព្រះ ខែ តាម ប្រពៃណី ចិននំ សែន ព្រះ ខែ គឺជា វត្ថុ ដ៏ សំខាន់ ប្រើ នៅ ក្នុង ពិធីបុណ្យ « សែន ព្រះ ខែ » ឬ « ពិធីបុណ្យ ជុង ឈី វ » នៅ ខែពេញបូណ៌មី តាម ប្រពៃណី ចិន ។ ជនជាតិ ចិន មាន ជំនឿ ថា « ព្រះ ចន្ទ » តំណាង   ឱ្យ ស្ត្រីភេទ មាន ភាព ស្រស់ស្រាយ ត្រជាក់ត្រជុំ និង ជា និមិត្តរូប នៃ ក្តី ស្រឡាញ់ ។ ទំនៀមទម្លាប់ នៃ ពិធីបុណ្យ សែន ព្រះ ខែ មានរឿង ព្រេង និទាន ពី ព្រះ នាង « ទេពធីតា ឆាង អឺ » ។ រឿងព្រេង និទាន តំណាល ថា ព្រះ នាង ឆាង អឺ ជា ស្ត្រី ដ៏ ស្រស់ ស្អាត បាន សោយ ថ្នាំ វេទមន្ត ដ៏ វិសេស ធ្វើ ឱ្យ អាច ហោះហើរ នៅ លើ ដួងព្រះចន្ទ បាន ។ ក្រោយមក ព្រះ នាង ឆាង អឺ មានជីវិត អមតៈ ក្លាយជា « ទេពធីតា នៃ ព្រះ ចន្ទ » ។ ព្រះ នាង ឆាង អឺ គឺជា ទេពធីតា មាន ក្តី មេត្តា ដល់ មនុស្សលោក ។ នៅ ពេល ឈាន ចូល ដល់ រដូវ ដាំ ដុះ ព្រះ នាង ឆាង អឺ តែងតែ ប្រោះព្រំ ទឹកអម្រឹត លើ ផែនដី និង ស្រោចស្រព ដំណាំ របស់ កសិករ ។ ដោយសារ បែប នោះ ហើយ ទើប មនុស្សលោក សម្តែង ការ ដឹងគុណ ព្រះ នាង ទេពធីតា ឆាង អឺ ដោយ យកនំ ដ៏ ពិសេស ហៅ ថា « នំ សែន ព្រះ ខែ » ដាក់ សែន ឧទ្ទិស ជូន ។ ក្រៅពី នោះ មានរឿង ព្រេង តំណាល ខុស ប្លែក គ្នា មួយ ចំនួន ទៀត ប៉ុន្តែ អត្ថន័យ ចម្បង គឺ បង្ហាញ ពី ភាព ស្រស់ ស្អាត និង ការ មានចិត្ត មេត្តាធម៌ របស់ ទេពធីតា ដួង ចន្ទ ឆាង អឺ ទើប ក្លាយជា ទំនៀមទម្លាប់ បុណ្យ សែន ព្រះ ខែ មក ដល់ បច្ចុប្បន្ន ។ របៀបរបប នៃ ការ សែន ព្រះ ខែ គឺ កាលពីដើម ឡើយ បុរស ជនជាតិ ចិន មិន និយម សែន ព្រះ ខែ ទេ ព្រោះ មាន ជំនឿ ថា ព្រះ ចន្ទ គឺជា ធាតុ ស្រី ហេតុ ដូច្នេះ ទើប ឱ្យ ស្ត្រី ជា អ្នក សែន ប៉ុន្តែ បច្ចុប្បន្ន បុរស ក៏ អាច សែន ព្រះ ខែ បាន ដែរ និង ស្ត្រី ជា អ្នក ចាប់ផ្តើម សែន ដំបូង ។ ពិធី សែន ព្រះ ខែ ចាប់ផ្តើម តាំងពី សែន នៅ ពេល ព្រឹក ឧទ្ទិស ដល់ បុព្វបុរស និង សែន សំពះ ព្រះ ខែ នៅ ពេល ព្រលប់ ។ ពិធី សែន ចាប់ផ្តើម តាំងពី ព្រះ ចន្ទ រះ និង គួរ សែន ឱ្យ រួចរាល់ នៅ មុន ពេល ព្រះ ចន្ទ រះ នៅ ចំ ពីលើ ក្បាល ។ នៅ ពេល បញ្ចប់ ពិធី សែន ព្រះ ខែ សមាជិក ក្រុម គ្រួសារ ត្រូវ ជួបជុំ គ្នា ទទួលទាន នំ សែន ព្រះ ខែ ដោយ បែងចែក ឱ្យ ស្មើនឹង ចំនួន មនុស្ស ក្នុង គ្រួសារ និង នំ ត្រូវ មាន ទំហំ ប៉ុន ៗ គ្នា ។ នំ សែន ព្រះ ខែ គឺជា និមិត្តរូប នៃ សាមគ្គីភាព និង កិច្ចសហការ យ៉ាង ស្អិត ល្មួត របស់ មនុស្ស ក្នុង គ្រួសារ ៕ @មូលនិធិមេត្តា
Show all...
IMG_2612.MOV629.86 MB
នាវេលាឱកាសកាលពីថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនិងសហការីនៃ មូលនិធិមេត្តា បានរៀបចំពិធីសច្ចាប្រណិធាន តាមទំនៀមទម្លាប់នៃក្រុមដែលបន្តជាច្រើនជំនាន់មកហើយ ប្រគេនដល់ព្រះតេជគុណ ឌុក សុខម៉េង និងព្រះតេជគុណ សាន ដេវិត ដែលព្រះអង្គទាំងទ្វេរ មានសទ្ធាជ្រះថ្លា មាននូវឆន្ទៈ ចង់ចូលរួមបម្រើការ កិច្ចការងារសប្បុរសធម៌ជាផ្នែកមួយ ដើម្បីជួយដល់វិស័យ ពុទ្ធចក្រ និងអាណាចក្រដែលខ្វះខាតនៅកម្ពុជា តាមរយៈមូលនិធិមេត្តា។ព្រះអង្គបានសច្ចាដោយសច្ចៈវាចាក្រោមព្រះតេជៈបារមីដ៏ខ្ពង់ខ្ពស់ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងចំពោះព្រះឆាយាលក្ខណ៍របស់ព្រះសព ព្រះសហស្ថាបនិក មូលនិធិមេត្តាថា ព្រះអង្គនឹងដាក់នូវកាយ ថ្វាយនូវចិត្ត លះបង់ពេលវេលា ថវិកា កម្លាំងកាយចិត្ត ស្មារតី រួមសុខ រួមសើច រួមទុក្ខ ដោយតាមដង្ហែ និងបម្រើគ្រប់សកម្មភាពសប្បុរសធម៌របស់មូលនិធិមេត្តា ចាប់ពីថ្ងៃនេះតទៅដើម្បីស្នាមញញឹមក្នុងទីកន្លែងខ្វះខាតនៅកម្ពុជា។ កម្មវិធីបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងសុភមង្គលជាទីបំផុត។ @រដ្ឋបាលកុំព្យូទ័រ សង្គមកិច្ច រដ្ឋបាលព័ត៌មាន ឋបនកម្ម ហេរញ្ញិក អាហារ និងភេសជ្ជៈ
Show all...
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.