cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)

Show more
Advertising posts
25 770
Subscribers
+4024 hours
+1197 days
+78830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

00:56
Video unavailableShow in Telegram
ខេត្តកំពត បានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ប្រកបដោយនវានុវត្តន៍ និងភាពប្រាកដនិយម ដើម្បីប្រជាជននៅមូលដ្ឋាន #ក្រុមការងាររាជរដ្ឋាភិបាល #ចុះមូលដ្ឋានខេត្តកំពត #យុទ្ធសាស្ត្របញ្ចកោណ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Show all...
IMG_6960.MP441.14 MB
លោកជំទាវរដ្ឋលេខាធិការ តឹក លក្ខិណា និងក្រុមការងារយេនឌ័រ អញ្ជើញទទួលជួបប្រជុំជាមួយជំនាញការបរទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីស្តីពី “Gender Equality and Social Inclusion” នៅសាលសន្និសីទនៃមន្ទីរពិសោធន៍ជាតិសំណង់។ ១៩ ខែកញ្ញា ឆ្នាំ២០២៤ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Show all...
បាឋកថានាថ្ងៃនេះគឺជាការពង្រីកវិសាលភាពចំណេះដឹងដើម្បីចូលរួមចំណែកកសាងប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយសំអាល់ បានមានប្រសាសន៍ថ្លែងនៅក្នុងពិធីបាឋកថាស្តីពី "គោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា" ជូនដល់កម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាទឹស្តីការក្រសួង ដោយបានគូសបញ្ជាក់នូវសមរភូមិទាំង៥របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ សមរភូមិទី១៖ ធានានិនរន្តភាពដំណើរការរបស់ក្រសួង ជ្រោងទង់សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដំណើរការស្ថាប័ន ធនធានមនុស្ស និងធានាហិរញ្ញវត្ថុសាធារណៈ។ សមរភូមិទី២៖ ដោះស្រាយភាពចម្រូងចម្រាសក្នុងសង្គមតាមរយៈកាចុះបញ្ជីដីបង្ហើយ ដោះស្រាយវិវាទដីធ្លី សេវាសាធារណៈគាប់ចិត្ត ដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាបអង្គរ និងដោះស្រាយវិវាទតាមបុរី។ សមរភូមិទី៣៖ ពូនជ្រំរដ្ឋបាលសាធារណៈវាងវៃ និងឆ្លាតវៃ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័ន ការលើកទឹកចិត្តមន្ត្រី និងគ្រប់គ្រងថវិកាហិរញ្ញវត្ថុ និងការរៀបចំគោលនយោបាយ ច្បាប់ បទបញ្ញតិ និងលិខិតបទដ្ឋានគតិយុត្តិ។ សមរភូមិទី៤៖ កម្ពុជាមាតុភូមិខ្ញុំ - ការរៀបចំដែនដី៖ កម្ពុជាមាតុភូមិខ្ញុំ ផ្អែកលើសក្តានុពលសេដ្ឋកិច្ច។ - ការរៀបចំនគរូបនីយកម្ម៖ បុរីជនបទ (ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ) ភូមិឋានក្សេមក្សាន្ត (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងភាពស៊ីវិល័យរបស់ប្រជាជន បញ្ញាវន្តភាព ភាពចេះដឹង) និងទ្រនំសុភមង្គល (ការរៀបចំផ្ទះ ទំនាក់ទំនងឪពុកមា្តយកូន ទំនៀមទំលាប់ល្អ)។ សមរភូមិទី៥៖ - ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា៖ សុវត្ថិភាព និងគុណភាពសំណង់។ - កម្ពុជារុងរឿង៖ ផ្តោតលើឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មគ្រឿងលម្អ។ ១៩ កញ្ញា ២០២៤ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Show all...
01:01
Video unavailableShow in Telegram
ស្ពានអណ្តោត ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ​🛣️🌿🇰🇭 ស្ពានអណ្តោត ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ នៅលើកំណាត់ផ្លូវជាតិលេខ ៧១C ជាស្ពានកសាងដើម្បីភ្ជាប់ឃុំ២ គឺឃុំឈូក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា។ #ឃុំឈូក #ឃុំរការខ្នុរ #ស្រុកក្រូចឆ្មារ #ខេត្តត្បូងឃ្មុំ #ទីប្រជុំជន #ការរៀបចំទីប្រជុំជន #នគរូបនីយកម្ម #ហេដ្ឋារចនាសម្ព័ន្ធ #មានផ្លូវមានក្តីសង្ឃឹម #បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC 🎥 ​កម្ពុជាមាតុភូមិខ្ញុំ - គឹម បញ្ញារ័តន៍ Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Show all...
IMG_1449.MP444.13 MB
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើសំណើសុំអនុម័តលើទីតាំងស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់សាងសង់ស្ថានីយឡើងគោក និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងការអនុវត្ត គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង។ ១៩ កញ្ញា ២០២៤ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Show all...
ឯកឧត្ដម​ ញ៉​ ហេង​ អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើបទអន្តរាគមន៍ និងវឌ្ឍនភាពការងារក្នុងការរៀបចំសន្និបាតលទ្ធផលការងារប្រចាំ២០២៤ របស់មន្ទីរពិសោធន៍ជាតិសំណង់ ដើម្បីពង្រីកវិសាលភាពនៃការពិសោធន៍សម្ភារៈសំណង់។ ១៨​ កញ្ញា​ ២០២៤ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Show all...
ឯកឧត្ដមរដ្ឋលេខាធិការ​ សុខ​ គាង​ ដឹកនាំកិច្ចប្រជុំ​ រកដំណោះស្រាយ​លេីករណីវិវាទដីធ្លី​ ស្ថិតនៅភូមិសាស្រ្តខេត្តកំពង់ឆ្នាំង​ ដោយភាគីទាំងសងខាងបានឯកភាព​សម្របសម្រួល​ និងបញ្ចប់វិវាទ​​៕ ១៨​ កញ្ញា​ ២០២៤ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Show all...
ឯកឧត្តមរដ្ឋលេខាធិការ សៅ សុភាព ដឹកនាំគណៈប្រតិភូកម្ពុជា រួមមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងបរិស្ថាន ចូលរួមវេទិកា​ ស្ដីពី Climate Adaptation Investment PLanning 2024 នៅទីស្នាក់ការកណ្ដាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ១៧-១៨​ កញ្ញា​ ២០២៤ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Show all...
Go to the archive of posts
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.