cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

វិញ្ញាសាប្រឡងគ្រូ និងក្របខ័ណ្ឌនានា

Group មួយនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវវិញ្ញាសាធ្លាប់ចេញប្រឡងគ្រូ ឬក្របខណ្ឌមន្ត្រីរាជការនានា។ អធ្យាស្រ័យលោកគ្រូអ្នកគ្រូ បងៗ ប្អូនៗ... ទាំងអស់គ្នាជួយ subscribe channel admin ម្នាក់មួយផង៖👇 https://youtube.com/c/EducatedKH 🙏

Show more
Advertising posts
18 825
Subscribers
-424 hours
-397 days
-18330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

វិញ្ញាសាគណិតត្រៀមប្រឡងគ្រូ.pdf3.66 MB
22👍 2🙏 2
Photo unavailableShow in Telegram
ភាគហ៊ុន ហ្វេសប៊ុក កំពុងមានការធ្លាក់ចុះ!
Show all...
ពេលនេះបើ Facebook របស់អ្នកទាំងអស់គ្នា Log out ដោយខ្លួនឯង សូមកុំទាន់ភ័យ ព្រោះបញ្ហាមកពីខាងក្រុមហ៊ុន Meta គឺមិនមានអ្នកណា Hack គណនី Facebook របស់អ្នកឡើយ! សូមជ្រាបជាព័ត៌មាន 🙏 និងរង់ចាំការដោះស្រាយពីក្រុម Meta ឆាប់ៗនេះ...
Show all...
🙏 96 57👍 41👌 5
ក្រសួងមុខងារសាធារណៈ សូមជូន 👉 របៀបចុះឈ្មោះតាមប្រព័ន្ធអនឡាញ ស្តីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានបន្ថែមសូមទាក់ទង៖ ០១០ ៤១៦ ៥៧៣, ០១០ ៤៧៣ ៩២២, ០៦១ ២៦៨ ៩៩៩, ០៩៨ ៥៥២ ៥៧៧ ឬ ចូលទៅកាន់តំណភ្ជាប់ (link)៖ https://lms.era.gov.kh/qrlink/3z
Show all...
Login | Ecole Royale d'Administration

ERA School

19👍 12
ការដាក់ពាក្យប្រឡងគ្រូ គឺដាក់តាមប្រព័ន្ធអនឡាញ មុនដាក់ពាក្យត្រូវមាន៖ ១. អត្តសញ្ញាណបណ្ណ (បញ្ជាក់ដោយអាជ្ញាធរ) ឬសេចក្តីចម្លងសំបុត្រកំណើត ២. សញ្ញាបត្រ (បញ្ជាក់អាជ្ញាធរ) ៣. រូបថត (soft ឬហៅថាfile ផ្ទៃខាងក្រោយពណ៌ស) 👉តណភ្ជាប់ចុះឈ្មោះ ប្រភព៖ លោកគ្រូ ឌុយ សុផល
Show all...
Login | Ecole Royale d'Administration

ERA School

67👍 10🙏 5
ចុះឈ្មោះប្រឡងប្រជែងជ្រើសរើស “គ្រូបង្រៀនអនុវិទ្យាល័យ” ក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា តាមតំណភ្ជាប់៖ https://lms.era.gov.kh/qrlink/3c
Show all...
Login | Ecole Royale d'Administration

ERA School

29👍 3
ដំណឹងថ្មីផ្លូវការអំពីការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀន​នៅអនុវិទ្យាល័យក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
Show all...
Log in or sign up to view

See posts, photos and more on Facebook.

51👍 5
សៀវភៅជាសំឡេង «រឿងតូចមួយ» 👉 ចុចត្រង់នេះដើម្បីស្ដាប់ សូមជួយ Subscribe admin ម្នាក់មួយផង😊🙏 សូមអរគុណច្រើន។💚💚
Show all...
រឿងតូចមួយ... តែមានឥទ្ធិពលធំដែលអ្នកស្ទើរតែមិនចាប់អារម្មណ៍

🎧 ដកស្រង់ចេញពីសៀវភៅ #រឿងតូចមួយ ✍️ ដោយ: បងស្រី សេង ហ្គេកលី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងស្រី សេង ហ្គេកលី ម្ចាស់ស្នាដៃសៀវភៅ កូនសិស្សជីវិត សម្រាប់ការអនុញ្ញាតក្នុងការផលិតវីដេអូនេះឡើង 🙏💚 បងប្អូនទាំងអស់គ្នាអាចរកទិញសៀវភៅរបស់គាត់នានា អានបន្ថែមទៀតបាន។ 😊 🎯 ទាញយកសៀវភៅអាន៖ 👇

https://t.me/audiobookkh

មាតិកាសៀវភៅ៖ - 00:00:00 | ១. ជម្រើសពីរធំៗក្នុងជីវិត - 00:10:50 | ២. ធ្វើរឿងលំបាក ឬងាយស្រួល - 00:15:33 | ៣. ភាពឈឺចាប់ និងភាពរីករាយ - 00:22:20 | ៤. តើអ្នកមានជំងឺដ៏គ្រោះថ្នាក់មួយនេះដែរឬទេ? - 00:25:40 | ៥. ព្យាបាលដោយប៊ិក និងក្រដាស ស្ដាប់សៀវភៅផ្សេងទៀត៖

https://youtube.com/playlist?list=PLfWcJ2-YVyVxFVE5cgAeEeS1Rxbpd-dee

“ការអានញ៉ាំងមនុស្សឲ្យមានគតិបណ្ឌិត, ការពិភាក្សាញ៉ាំងមនុស្សឲ្យមានការប្រុងប្រយ័ត្ន, ការសរសេរញ៉ាំងមនុស្សឱ្យគោរពក្បួនខ្នាត” ។ «Reading makes a full man, conference a ready man, and writing an exact man». (Francis Bacon) សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលទស្សនាវីដេអូសៀវភៅមួយនេះតាំងពីដើមរហូតដល់ចប់ ហើយក៏សូមខន្តីអភ័យទោសចំពោះកំហុសឆ្គងនានាក្នុងការអានអត្ថបទ។😊 ជូនពរសំណាងល្អ និងសុខភាពល្អ! 🙏 សុមកុំភ្លេចជួយចុច 👇SUBSCRIBE និងដាក់សញ្ញាកណ្ដឹង 🔔 ម្នាក់មួយផងបាទ។ សូមអរគុណច្រើន!😊🙏 Thanks for watching!😊🙏 #កូនសិស្សជីវិត #ពិចារណា

17👍 4
គន្លឹះខ្លះៗក្នុងការប្រឡងគ្រូបង្រៀន (កម្រិតមត្តេយ្យ, បឋម និងកម្រិតមូលដ្ឋាន) #មុនពេលប្រឡង ° រកមើលវិញ្ញាសាដែលធ្លាប់ចេញប្រឡងប៉ុន្មានឆ្នាំកន្លងមក ដើម្បីងាយស្រួលរកមេរៀនរៀន ° ស្វែងយល់ថាតើការប្រឡងឯកទេសនោះ គេត្រូវការប្រឡងមុខវិជ្ជាអ្វីខ្លះ។ ឧ. ភាសាខ្មែរ ភាសាអង់គ្លេស និងវប្បធម៌ទូទៅ ° អនុវត្តសរសេរឱ្យបានច្រើន និងលឿន ដើម្បីឱ្យថ្នឹកដៃក្នុងពេលប្រឡង ពិសេសគួររៀនសរសេរឲ្យមានរបៀប ° បើជិតដល់ថ្ងៃប្រឡង ចំពោះសំណេរ ឬវប្បធម៌ទូទៅគួរអានចម្លើយ ឬអត្រាកំណែផ្សេងៗឲ្យបានច្រើន ទុកជាទុនគំនិតសម្រាប់សរសេរពេលប្រឡង ° ចំពោះមុខវិជ្ជាលំហាត់ គួរអនុវត្តធ្វើលំហាត់ឱ្យបានច្រើន ° សាកសួរបងៗ ឬមិត្តភក្តិណាដែលពួកគាត់ធ្លាប់បានទទួលជោគជ័យក្នុងការប្រឡង ពិសេសលើរបៀបសរសេររបស់ពួកគាត់ ° ជាការល្អ រកទិញនាឡិកាដៃមួយសម្រាប់ផ្ទៀងម៉ោងក្នុងពេលប្រឡង ព្រោះវាក៏បង្កភាពងាយស្រួលសម្រាប់អ្នកក្នុងការលៃពេលវេលាសរសេរពេលប្រឡងដែរ ° ស្វែងយល់ពីការប្រឡង ថាតើគេប្រឡងរបៀបណា នៅទីតាំងណា (ទីរួមខេត្ត ឬក៏តាមភូមិភាគណាមួយ ឧ. តាខ្មៅ...) ° ត្រៀមឯកសារដែលគេត្រូវការឲ្យរួចរាល់ ដូចជាកាត់សិស្ស អត្តសញ្ញាណបណ្ណ សាលាកប័ត្រឯកត្តជន ប៊ិកច្រើនដើម បន្ទាត់... ° បើនៅឆ្ងាយពីមណ្ឌលប្រឡង គួររកកន្លែងស្នាក់ណាមួយក្បែរមណ្ឌល ជាជាងការក្រោកទៅប្រឡងពីចម្ងាយ ព្រោះអាចបង្កជាបញ្ហាជាយថាហេតុណាមួយ ឬអស់កម្លាំងក្នុងការប្រឡង ° យប់មុនថ្ងៃប្រឡង កុំនៅដាច់យប់យូរពេក ឆាប់សម្រាក ឆាប់បានក្រោក នឹងមានអារម្មណ៍ស្រស់ស្រាយសម្រាប់ថ្ងៃប្រឡងនាព្រឹកបន្ទាប់ #ថ្ងៃប្រឡង ° ក្រោកពីព្រលឹម ងូតទឹកសម្អាតកាយឱ្យបានលឿន ចៀសវាងយឺតយ៉ាវក្នុងការប្រឡង ° ពិនិត្យមើលឯកសារដែលបានត្រៀមថាតើគ្រប់ចំនួនអត់ ° ធ្វើចិត្តឲ្យសប្បាយៗ ត្រៀមខ្លួនឡើងជ្រញ់ប្រយុទ្ធ ° រកអាហារពេលព្រឹកញ៉ាំ កុំអត់ឲ្យសោះ ព្រោះវាក៏ធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អកំឡុងពេលប្រឡងដែរ ° ចូលមណ្ឌលប្រឡងឱ្យបានមុនម៉ោងកំណត់ ° សម្រួលអារម្មណ៍ឲ្យល្អ កុំធ្វើអ្វីដែលខុសពីវិន៏យដែលអនុរក្សបានប្រាប់ ចៀសវាងការដកសិទ្ធិប្រឡង ° ពេលបានក្រដាសប្រឡង រឿងដែលគួរធ្វើដំបូងគេបង្អស់គឺពិនិត្យមើលក្រដាសប្រឡងថាតើមានដាច់រហែកត្រង់ណាទេ ° កុំទាន់អាលចាប់ធ្វើ បំពេញឈ្មោះ និងព័ត៌មានផ្សេងៗសិន ° កុំដកឃ្លាឆ្ងាយពីបន្ទាត់អមពេក សរសេរនៅក្បែរបន្ទាត់នោះ ° កុំសរសេររំលងបន្ទាត់ ° ចេះមួយណាធ្វើមួយហ្នឹងមុន ° កុំប្រើទឹកលុប ° បើមានកំហុសច្រើនពេក មិនបាច់លុប ឬឆូតទេ😁 ព្រោះកុំឲ្យមើលទៅកខ្វក់ ទាក់ភ្នែកអ្នកកែ😊 ° ព្យាយាមសរសេរឲ្យបានច្រើន កុំទម្លាក់ប៊ិក ហើយសរសេរឲ្យមានរបៀប មានរចនាបថត្រឹមត្រូវ។ នៅជាអ្វីដែលការប្រឡងគ្រូគេត្រូវការ ° ជិតដល់ម៉ោងប្រឡង បើមិនទាន់ហើយក៏គួររកកន្លែងបញ្ចប់ (សំណេរ) កុំឲ្យនៅពាក់កណ្ដាលទី ° ក្រោយប្រឡងចប់មួយព្រឹក ធ្វើបានឬមិនបាន កុំយកអារម្មណ៍នោះទៅរំខានដល់ម៉ោងពេលថ្ងៃ ធ្វើអារម្មណ៍ឲ្យល្អ ប្រឡងឲ្យអស់ពីសមត្ថភាពសម្រាប់ម៉ោងពេលថ្ងៃដែលជាម៉ោងចុងក្រោយ😊👌 #នេះគ្រាន់តែជាគំនិតរបស់ខ្ញុំត្រួសៗដោយឆ្លងតាមបទពិសោធព្រមទាំងការសាកសួរពីគ្រូៗនិងបងៗទេ បើមានខ្វះខាតត្រង់ណាសូមអភ័យទោសដល់ខ្ញុំផង ព្រមទាំងជួយបន្ថែមផង😊👌 #អរគុណសម្រាប់ការចំណាយពេលវេលាអាននិងចែករំលែក😊 #០៨_តុលា_២០១៩ ពីខ្ញុំបាទ ណំ ពិសិដ្ឋ
Show all...
90👍 17🙏 10
Show all...
Log in or sign up to view

See posts, photos and more on Facebook.

9👍 3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.