cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ហាក់ គីមថុង-Kimthong Hak

Inspire you to be a digital citizen, shape you into a better version to compete in digital world

Show more
Cambodia2 502Central Khmer2 157Business49 374
Advertising posts
1 485
Subscribers
+424 hours
+47 days
+1730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

8យ៉ាងដែលអ្នកមិនត្រូវបង្ហោះលើFacebook ដើម្បីរក្សាកេរ្តិ៍ឈ្មោះខ្លួនឯងឲ្យបានល្អ!
Show all...
🥰 5
Show all...
អ្នកចេះពិតប្រាកដនៅពេលដែល...

នៅពេលដែលអ្នកដឹងកាន់តែច្រើន អ្នកនឹងដឹងថាមានរឿងរ៉ាជាច្រើនដែលអ្នកមិនទាន់បានដឹង #គីមថុង #kimthong #អភិវឌ្ឍន៍ខ្លួនឯង

4
តែមួយប៉ប្រិចភ្នែក 10ឆ្នាំកន្លឹងផុតទៅ! ថ្ងៃនេះ10ឆ្នាំមុន នៅលើឆាកតំណាងឲ្យនិស្សិតទាំងអស់ ឡើងថ្លែងពាក្យពេចន៍ក្នុងថ្ងៃបិទបញ្ចប់ថ្នាក់អនុបណ្ឌិត ដោយក្នុងចិត្តពោរពេញដោយក្តីសង្ឃឹម ជំនឿជាក់ ភាពវិជ្ជមាន និងចង់ក្លាយជាចំណែកមួយនៃការផ្លាស់ប្តូរប្រកបដោយភាពរីកចម្រើនពេលចូលប្រឡូកក្នុងជីវតជាក់ស្តែង។ ពេលវេលាផ្លាស់ប្តូរ តែចិត្តគំនិតនៅតែមិនផ្លាស់ប្តូរ៖ ❤️ ធ្វើអ្វីឲ្យអស់ពីបេះដូង និងធ្វើអស់ពីលទ្ធភាព ❤️ គិតវិជ្ជមាន មើលលើជ្រុងវិជ្ជមាន ក្នុងស្ថានការណ៍ណាក៏ដោយ តែត្រូវឈរលើការវិភាគ និងតក្ក ❤️ ធ្វើជាចំណែកសំខាន់មួយដើម្បីភាពរីកចម្រើន ធ្វើជាអ្នកនាំការផ្លាស់ប្តូរបែបវិជ្ជមាន ❤️ ភាពធន់ គឺជាចំណែកសំខាន់ក្នុងការដើរទៅមុខឥតឈប់ឈរ ហើយអរគុណបទពិសោធន៍ក្នុងសាកលវិទ្យាល័យទាំងនៅទួរគី និងប្រទេសចិន ដែលបានបំពាក់បំប៉នលក្ខណៈសម្បត្តិមួយនេះ ❤️ បើកចំហរ បើកស្តាប់ ដើម្បីទទួលបានគំនិតល្អៗ និងការអភិវឌ្ឍមិនថាពីក្មេងចាស់ប្រុសស្រី ឋានៈណា ឬជំនាញណាក៏ដោយ ❤️ អភិវឌ្ឍជាប់ជានិច្ច មិនថាជំនាញផ្នែកទន់ដូចជាផ្នត់គំនិត និងទំនាក់ទំនង ក៏ដូចជាជំនាញវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ❤️ ធ្វើជាអ្នកដឹកនាំដែលចង់ឃើញអ្នកជំុវិញមានការរីកចម្រើន និងភាពជោគជ័យ។ ប្រាកដណាស់ 10ឆ្នាំកន្លងទៅបន្ទាប់ពីបញ្ចប់ការសិក្សា ហើយជាង៣០ឆ្នាំនៃជីវិតមិនមែនជារឿងងាយស្រួល តែវាគឺជាហ្គេមជីវិត។ គ្រប់គ្នាប្រាកដជាមិនចង់លេងវគ្គដដែលៗនោះទេ ហើយពេលដែលចូលវគ្គថ្មី អ្វីៗរៀងពិបាកបន្តិច តែនៅពេលដែលយើងព្យាយាម ខិតខំ និងប្រើប្រាស់គ្រប់វិធីសាស្ត្រ ប្រាកដណាស់យើងនឹងអាចឆ្លងផុតវគ្គនោះ។ ពេលកំពុងរៀនគិតថាពិបាក រៀនចំរិតតែពិបាក តែប្រសិនបើយើងចេះរីករាយនូវអ្វីដែលយើងកំពុងមាន រស់ពោពេញដោយក្តីសង្ឃឹម រស់ពោរពេញដោយភាពជឿជាក់ រស់ពោរពេញដោយគោលដៅ ពីមួយថ្ងៃទៅមួយថ្ងៃ ពិតជាមានន័យណាស់! 1០ឆ្នាំក្រោយ ខ្ញុំជឿជាក់ថា ខ្ញុំនឹងនៅតែបន្តបេសកកម្មនេះ អាចចូលរួមចំណែកកាន់តែច្រើន អាចធ្វើរឿងកាន់តែច្រើន!
Show all...
👍 4
"If you're not part of the solution, you're part of the problem." - Eldridge Cleaver ប្រសិនបើអ្នកមិនមែនជាចំណែកនៃដំណោះស្រាយនោះទេ អ្នកគឺជាចំណែកនៃបញ្ហា" Eldridge Clever ធ្វើជាប្រភពនៃដំណោះស្រាយ ធ្វើជាប្រភពនៃថាមពលក្រុម ធ្វើជាគំរូល្អ ធ្វើជាអ្នកដឹកនាំដើម្បីសម្រេចកិច្ចការរួម នោះអនាគតនឹងត្រចះត្រចង់
Show all...
3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.