cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង-Svay Rieng Provincial of Education, Youth and Sport

ផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋាន ឯកសារផ្សេងៗ និងការផ្តល់សេវាអប់រំ ឱ្យបានទូលំទូលាយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងខេត្តស្វាយរៀង

Show more
Advertising posts
2 353
Subscribers
+524 hours
+117 days
+1930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរ។ ពីធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ របស់មន្ទីរ លោកនាយកវិទ្យាល័យស្វាយរៀង និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកទាំង៨ ។ ------------------------------------------------------------------- 👉តេឡេក្រាម៖ https://t.me/svrpoeysnews | ទីតាំងមន្ទីរ៖ https://bit.ly/SVRPoEYS | អ៊ីម៉ែល៖ [email protected] | ទូរស័ព្ទ៖ 044715391
Show all...
ឧបសម្ព័ន្ធទី៣ នៃសេចក្តីណែនាំស្តីពីការសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) អំពីបណ្ណសម្គាល់ប្រើប្រាស់ជាផ្លូវការចេញដោយអង្គភាពប្រឆាំងអំពើពុករលួយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ------------------------------------------------------------------- 👉តេឡេក្រាម៖ https://t.me/svrpoeysnews | ទីតាំងមន្ទីរ៖ https://bit.ly/SVRPoEYS | អ៊ីម៉ែល៖ [email protected] | ទូរស័ព្ទ៖ 044715391
Show all...
👍 3
Photo unavailableShow in Telegram
សេចក្តីជូនដំណឹង ស្តីពីការបើកប្រាក់ម៉ោងបន្ថែមវិទ្យាល័យ និងអនុវិទ្យាល័យ សម្រាប់ខែមេសា ឆ្នាំ២០២៤ ------------------------------------------------------------------- 👉តេឡេក្រាម៖ https://t.me/svrpoeysnews | ទីតាំងមន្ទីរ៖ https://bit.ly/SVRPoEYS | អ៊ីម៉ែល៖ [email protected] | ទូរស័ព្ទ៖ 044715391
Show all...
2
រសៀលថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការនៃក្រសួង អប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រជុំណែនាំដល់គណៈកម្មការមេប្រយោគប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ១៦ កញ្ញា ២០២៤ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ក្រុងបាវិត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលរងក្រុង លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង លោកអនុប្រធានមន្ទីរ លោកប្រធាន អនុប្រធានការិយាល័យប្រឡង លោកនាយក នាយករង និងលោក​គ្រូ អ្នកគ្រូ ជាគណៈមេប្រយោគប្រឡងជាច្រើនទៀត។ ————————————————————— 👉ហ្វេសបុកផេក | តេឡេក្រាមព័ត៌មានមន្ទីរ | ទីតាំងមន្ទីរ | អ៊ីម៉ែល៖ [email protected] | ទូរស័ព្ទ៖ 044715391
Show all...
👍 2
ព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ទេព ស៊ីណាត អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន នៅវិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស ស្រុកស្វាយជ្រំ។ ពិធីនេះមានការអញ្ជើ្ចញចូលរួមពីលោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីក្រុមការងារការិយាល័យយុវជន នាយក នាយិការង លោកគ្រូ អ្នកគ្រូទទួលបន្ទុកក្រុមប្រឹក្សាយុវជនកម្ពុជា នឹងសិស្សានុសិស្ស សរុប២០០ នាក់។ ————————————————————— 👉ហ្វេសបុកផេក | តេឡេក្រាមព័ត៌មានមន្ទីរ | ទីតាំងមន្ទីរ | អ៊ីម៉ែល៖ [email protected] | ទូរស័ព្ទ៖ 044715391
Show all...
👍 1
Photo unavailableShow in Telegram
សេចក្តីអំពាវនាវរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ពាក់ព័ន្ធការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ————————————————————— 👉ហ្វេសបុកផេក | តេឡេក្រាមព័ត៌មានមន្ទីរ | ទីតាំងមន្ទីរ | អ៊ីម៉ែល៖ [email protected] | ទូរស័ព្ទ៖ 044715391
Show all...
👍 1
Photo unavailableShow in Telegram
ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូន បុគ្គលិកអប់រំ និងសាធារណជនទាំងអស់ ជ្រាបថា៖ ថ្មីៗនេះក្រុមជនអគតិបានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀនដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរយោបល់ពីគ្រូបង្រៀន។ ក្រសួងអប់រំ យុវជន និងកីឡាសូមបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាពបំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និង មើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។ 🔍ថ្នាល​ឌីជីថល​ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 👩‍🏫Website        👨‍🎓E-learning  👨‍🎓MoEYS App  👩‍🎓SalaDigital 🌐Facebook    🌐Telegram 🌐YouTube      🌐Instagram 👨‍🏫Podcast        🌐TikTok
Show all...
👍 1
ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក គុជ វណ្ណា ប្រធានការិយាល័យបឋមិសក្សានៃមន្ទីរអប់រំ យុវជន​ និងកីឡាខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបំប៉នស្តីពីការអនុវត្តន៍កម្មវិធីអាហារូបករណ៍បឋមសិក្សានៅសាលាស្រុករំដួល។ ពិធីនេះមានការអញ្ជើ្ចញចូលរួមពីលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក លោក លោកស្រីក្រុមការងារការិយាល័យបឋមសិក្សា នាយក នាយិកា និងលោកគ្រូ អ្នកគ្រូទទួលបន្ទុកកាន់ប្រព័ន្ធកម្មវិធីអាហារូបករណ៍តាមសាលាបឋមសិក្សាទាំង៣២ សាលា។ ————————————————————— 👉ហ្វេសបុកផេក | តេឡេក្រាមព័ត៌មានមន្ទីរ | ទីតាំងមន្ទីរ | អ៊ីម៉ែល៖ [email protected] | ទូរស័ព្ទ៖ 044715391
Show all...
ព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអក្ខកម្ម ៨ កញ្ញា ២០២៤ ក្រោមប្រធានបទ«អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំង១៣ ការិយាល័យរបស់មន្ទីរ លោក លោកស្រីតំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកទាំង៨ តំណាងកងកម្លាំងប្រដាប់អាវុធ គ្រូអក្ខរកម្ម និងសិស្សអក្ខរកម្មជាច្រើនទៀត។ ————————————————————— 👉ហ្វេសបុកផេក | តេឡេក្រាមព័ត៌មានមន្ទីរ | ទីតាំងមន្ទីរ | អ៊ីម៉ែល៖ [email protected] | ទូរស័ព្ទ៖ 044715391
Show all...
👍 1
Go to the archive of posts
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.