cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា/ECCC

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) គឺជាតុលាការពិសេសមួយរបស់កម្ពុជាដែលទទួលបានការគាំទ្រពីមជ្ឈដ្ឋានអន្ដរជាតិតាមរយៈអង្គការសហប្រជាជាតិ (UNAKRT)។ តុលាការនេះត្រូវបានគេស្គាល់ថាជាតុលាការខ្មែរក្រហម។

Show more
Cambodia1 644Central Khmer1 429Law2 428
Advertising posts
2 607
Subscribers
-224 hours
-67 days
+130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
នៅថ្ងៃព្រហស្បត្តិ៍នេះ យើងសូមផ្ដោតលើ ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ដោយត្រូវបានកាត់ទោសពីបទអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ខៀវ សំផន បានដើរតួយ៉ាងសំខាន់នៅក្នុងគោលនយោបាយបក្សកុម្មុយនីស្ដកម្ពុជា (បកក) ដែលបានបណ្ដាលឱ្យទទួលរងភាពអត់ឃ្លាន ការបោសសម្អាតទ្រង់ទ្រាយធំ និងអំពើឃោរឃៅនៅតាមសហករណ៍ និងមន្ទីរសន្តិសុខនានា។ #ECCC #KhmerRouge #Justice #ThrowbackThursday #TBT #Education #Archives #KhmerRougeTrials
Show all...
នាយកមូលនិធិចិនសម្រាប់សន្ដិភាព និងការអភិវឌ្ឍន៍ (CFPD) លោក Liu Zhanguo បានអញ្ជើញមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) រួមមាន លោក ឃ្នុត រ៉ូស្សិនហ៊ក អនុប្រធានរដ្ឋបាល និងឯកឧត្តម ថោង សុជាតិ មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ អ.វ.ត.ក.។ ថ្នាក់ដឹកនាំ បានធ្វើបទបង្ហាញជូនប្រតិភូអំពីសមិទ្ធិផលនៃការជំនុំជម្រះក្ដី និងដំណើរការអនុវត្តមុខងាររបស់ អ.វ.ត.ក.។ គណៈគ្រប់គ្រង អ.វ.ត.ក. ក៏បានអញ្ជើញប្រតិភូទស្សនា សាលពហុបំណង (សាលសវនាការប្រឌិត) បណ្ណាល័យ និងបណ្ណសារ ដើម្បីបង្ហាញអំពីសារៈសំខាន់របស់ អ.វ.ត.ក. ក្នុងការរក្សាកំណត់ត្រាប្រវត្តិសាស្ត្រ លើកកម្ពស់យុត្តិធម៌ និងការអប់រំ។ លោកនាយក Liu Zhanguo បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ហើយបញ្ជាក់ថា អ.វ.ត.ក. ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអប់រំយុវជនជំនាន់ក្រោយដើម្បីទទួលបានអនាគត់ដ៏ប្រសើរ។ #ECCC #KhmerRouge #Education #PeaceBuilding #HistoricalRecords #Archives #KhmerRougeTrials
Show all...
02:56
Video unavailableShow in Telegram
តើខ្មែរក្រហមជានរណា? អ្នកអាចស្វែងរកចម្លើយនេះ នៅក្នុងសៀវភៅស្វែងយល់អំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅទីនេះ https://shorturl.at/GRv5M #ECCC #KhmerRouge #Justice #Education #PeaceBuilding #Booklet #KhmerRougeTrials
Show all...
Question 1-ECCC.mov249.57 MB
👍 1 1🙏 1
ការផ្សព្វផ្សាយរបស់យើងទៅកាន់ខេត្តកំពង់ឆ្នាំង គឺពោរពេញទៅដោយភាពរាក់ទាក់ដ៏មានអត្ថនយ និងការសិក្សាស្វែងយល់បំផុត។ ចង់ដឹងពីលទ្ធផលរបស់យើងបានធ្វើទេ? សូមពិនិត្យមើលសេចក្ដីសង្ខេបខ្លីៗរបស់យើង! #ECCC #KhmerRouge #Justice #Education #PeaceBuilding #YourBus #Peace #TranstionalJustice #KhmerRougeTrials
Show all...
4
01:00
Video unavailableShow in Telegram
នៅក្នុងប្រទេសត្រូពិចដូចជាប្រទេសកម្ពុជា ការគ្រប់គ្រងបណ្ណសារគឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ក្រុមការងាររបស់យើងធ្វើការដោយមិនចេះនឿយហត់ក្នុងការថែរក្សា រក្សា និងការធ្វើចំណាត់ថ្នាក់លើបណ្ដុំឯកសារដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះ ដើម្បីឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ និងផ្ដល់ភាពងាយស្រួលសម្រាប់មនុស្សជំនាន់ក្រោយអាចប្រើប្រាស់ឯកសារនេះបាន។ នៅក្នុងបណ្ណសារដែលរក្សាទុកឯកសារចំនួនបីភាសានេះ យើងជាបណ្ណសារដែលបានរៀបចំទុកដាក់ឯកសារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ហើយការរក្សាទុកនេះបានបញ្ជាក់ថា តួនាទីរបស់យើងពិតជាផ្ដល់ផលប្រយោជន៍សម្រាប់សាធារណជនចម្រុះ ពង្រឹងការទទួលខុសត្រូវ និងយុត្តិធម៌។ ជាផ្នែកមួយនៃ #ArchivalGames2024 ដែលរៀបចំដោយ International Council on Archives យើងមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញពីភាពរហសរហួន ភាពអត់ធ្មត់ និងការងារក្រុម ជាការចាំបាច់បំផុត ដើម្បីរៀបចំទុកដាក់ឯកសារសំខាន់ៗទាំងនេះ។ តាមរយៈការលះបង់ទាំងអស់នេះ យើងបានរក្សាទុកឯកសារទាំងនេះយ៉ាងល្អសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់ប្រវត្តិសាស្ត្រផងដែរ រួមជាមួយនឹងការគាំទ្រដល់តម្លាភាព អភិបាលកិច្ចល្អ និងការកសាងសន្តិភាព។
Show all...
ICA Archives V3.2.mp461.16 MB
2
01:00
Video unavailableShow in Telegram
នៅក្នុងប្រទេសត្រូពិចដូចជាប្រទេសកម្ពុជា ការគ្រប់គ្រងបណ្ណសារគឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ក្រុមការងាររបស់យើងធ្វើការដោយមិនចេះនឿយហត់ក្នុងការថែរក្សា រក្សា និងការធ្វើចំណាត់ថ្នាក់លើបណ្ដុំឯកសារដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះដើម្បីឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិនិងផ្ដល់ភាពងាយស្រួលសម្រាប់មនុស្សជំនាន់ក្រោយអាចប្រើប្រាស់ឯកសារនេះបាន។ នៅក្នុងបណ្ណសារដែលរក្សាទុកឯកសារចំនួនបីភាសានេះ យើងជាបណ្ណសារដែលបានរៀបចំទុកដាក់ឯកសារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ហើយការរក្សាទុកនេះបានបញ្ជាក់ថាតួនាទីរបស់យើងពិតជាផ្ដល់ផលប្រយោជន៍សម្រាប់សាធារណជនចម្រុះ ពង្រឹងការទទួលខុសត្រូវ និងយុត្តិធម៌។ ជាផ្នែកមួយនៃ #ArchivalGames2024 ដែលរៀបចំដោយ International Council on Archives យើងមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញពីភាពរហ័សរហួន ភាពអត់ធ្មត់ និងការងារក្រុម ជាការចាំបាច់បំផុត ដើម្បីរៀបចំទុកដាក់ឯកសារសំខាន់ៗទាំងនេះ។ តាមរយៈការលះបង់ទាំងអស់នេះយើងបានរក្សាទុកឯកសារទាំងនេះយ៉ាងល្អសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់ប្រវត្តិសាស្ត្រផងដែរ រួមជាមួយនឹងការគាំទ្រដល់តម្លាភាព អភិបាលកិច្ចល្អ និងការកសាងសន្តិភាព។ #ECCC #Archives #Transparency #Accountability #PreserveHistory
Show all...
ICA Archives V3.2.mp461.16 MB
Photo unavailableShow in Telegram
នៅថ្ងៃអង្គារនេះ យើងសូមរំឭកឡើងវិញអំពីសំណុំរឿងរបស់ នួន ជា អនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជានាយករដ្ឋមន្ត្រីស្តីទីបណ្ដោះអាសន្ននៃរបបកម្ពុជាប្រជាធិបតេយ្យ។ នួន ជា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតដោយ អ.វ.ត.ក. ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ នួន ជា បាន​បង្កើត និង​អនុវត្ត​ផែនការ​ឧក្រិដ្ឋកម្ម​ក្នុង​របបខ្មែរក្រហម បញ្ជា​ឱ្យ​បោសសម្អាត និង​ការសម្លាប់ទ្រង់ទ្រាយធំ និង​មើល​ការ​ខុសត្រូវ​លើការជម្លៀសប្រជាជន​ទូទាំង​ប្រទេស។ គាត់ក៏បានចូលរួមក្នុងការរៀបចំឱ្យមានការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងអំពើឃោរឃៅដែលបានប្រព្រឹត្តនៅសហករណ៍ និងមន្ទីរសន្ដិសុខនានា។ #ECCC #KhmerRouge #Justice #ThrowbackThursday #TBT #Education #Archives #KhmerRougeTrials
Show all...
👍 3 2
02:38
Video unavailableShow in Telegram
តស់! មកមើលទេសភាពតាមផ្លូវលើមជ្ឈមណ្ឌលធនធានចល័តនៃអ.វ.ត.ក ដែលធ្វើដំណើរទៅកាន់ វិទ្យាល័យជាស៊ីម អង្គរជ័យនៃខេត្តកំពត។ #ECCC #YourBus #Education #Justice #Kampot #Kep
Show all...
Enroute Bus Experience.MOV240.86 MB
👍 2
Photo unavailableShow in Telegram
អ.វ.ត.ក. បានលាតត្រដាងឱ្យឃើញច្បាស់ពីរយៈកាលដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដោយប្រមូលសំឡេងរបស់ជនរងគ្រោះ និងចារឹកទុកនូវកំណត់ត្រាសាធារណៈដែលមិនអាចលុបបំបាត់បាននៃអំពើឃោរឃៅរបស់ខ្មែរក្រហម ហើយបាន នាំយកមេដឹកនាំរបបឃោរឃៅនោះឱ្យទទួលខុសត្រូវផងដែរ។ សាលាក្តីមិនត្រឹមតែបានលើកកម្ពស់យុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កន្លែងសម្រាប់ការព្យាបាលផ្លូវចិត្ត និងការផ្សះផ្សាឡើងវិញផងដែរ។ តាមរយៈកិច្ចសន្ទនាអន្តរជំនាន់ និងការយល់ដឹងអំពីសុខភាពផ្លូវចិត្ត អ.វ.ត.ក. បានជំរុញឱ្យមានការចងចាំ និងអាចដោះស្រាយអតីតកាលរបស់ខ្លួន។ កម្ពុជា​ឥឡូវក្លាយ​ជាប្រទេស​គំរូ​សម្រាប់​យុត្តិធម៌​អន្តរកាល និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព។ #ECCC #Justice #KhmerRouge #Accountability #TransitionalJustice #Healing #Reconciliation #Remembrance #Resilience
Show all...
1
កុំខកខានណា រថយនដក្រុងរបស់អ្នក! មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត នឹងទៅខេត្តកំពង់ឆ្នាំង ដោយនាំយកព័ត៌មាន និងឯកសារសំខាន់ៗជាច្រើនអំពីសាវតាប្រវត្តិសាស្ត្រខ្មែរក្រហម និងកេរដំណែលនៃការកាត់ក្តីរបស់ អ.វ.ត.ក.ទៅជាមួយផងដែរ។ សូមពិនិត្យមើលទីចំណតបន្ដបន្ទាប់របស់យើង ហើយបន្តដំណើរឆ្ពោះទៅកាន់ប្រវត្តិសាស្ត្រកម្ពុជាទាំងអស់គ្នា។ តោះជិះឡានទាំងអស់គ្នា! 🚌 #ECCC #YourBus #KhmerRougeTrials #ECCCLegacy #Justice #Education #CambodiaHistory #PeaceBuilding #Archives
Show all...
1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.