cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

SITHA SVAY HISTORIAN - ស៊ីថា ស្វាយ

Show more
Advertising posts
40 855
Subscribers
-324 hours
-497 days
-1 84230 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា​មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ! សូមបញ្ជាក់អតីតទណ្ឌិត អ៊ុំ សំអាន ធ្លាប់បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកចំពោះការតែងតែបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
Show all...
02:49
Video unavailableShow in Telegram
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាត្ដឱ្យឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបចូលជួបសម្តែងការគួរសម
Show all...
១៩_០៩_២០២៤ក្រៅម៉ោងសម្តេចធិបតីអនុញ្ញាត្ដិឱ្យកឧត្តម_Igor_Driesmans.mp464.83 MB
02:12
Video unavailableShow in Telegram
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាត្ដឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម
Show all...
១៩_០៩_២០២៤ក្រៅម៉ោងសម្តេចធិបតីអនុញ្ញាត្ដិឱ្យឯកអគ្គរដ្ឋទូតនៃប្រទេ.mp449.78 MB
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូត នៃប្រទេសនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
Show all...
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
Show all...
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ …………… ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាកិច្ចចាប់ផ្តើមក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីប្រវត្តិសាស្ត្រ និង ចំណងមិត្តភាពទាក់ទងដ៏យូរលង់រាប់ពាន់ឆ្នាំរវាងកម្ពុជា-ចិន ហើយក្នុងនោះ វប្បធម៌ ចិនជាចំណែកមួយនៅក្នុងបណ្តុំវប្បធម៌របស់កម្ពុជាបន្ទាប់ពីឥណ្ឌា។ ឯកឧត្តម បន្តថា កម្ពុជាបានក្លាយជាប្រទេសទី១ ក្នុងការកសាងសហគមន៍ជោគវាសនារួមជាមួយចិន។ លើសពីនេះ កម្ពុជា និង ចិន ត្រូវការគ្នាទៅវិញទៅមក និង បំពេញឲ្យគ្នាទៅវិញទៅមកដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរទាំងក្នុងក្របខ័ណ្ឌតំបន់ និង ពហុភាគី តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្តោតលើ៖ (១).គុណតម្លៃ៖ សុខសន្តិភាព សន្តិសហវិជ្ជមាន គោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (២).ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក៖ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែង និងរឹងមាំ។ (៣).ការជួយយឹតយោងគ្នាទៅវិញទៅមក៖ ចំណុចនេះសំដៅលើការកសាងសហគមន៍ជោគវាសនារួម ពោលគឺ បើជោគជ័យគឺជោគជ័យទាំងអស់គ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ថា កម្ពុជាចំាបាច់ត្រូវពង្រឹងខ្លួនឱ្យរឹងមាំទាំងផ្នែកនយោបាយ, សេដ្ឋកិច្ច, សង្គម, អភិបាលកិច្ច និងធនធានមនុស្ស ជាពិសេសវិស័យអភិបាលកិច្ច និងធនធានមនុស្ស ដើម្បីអាចសម្រេចបានជោគជ័យក្នុងការកសាងជោគវាសនារួមកម្ពុជា-ចិន ដែលភាគីទាំងពីរបានសម្រេចបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយផ្តោតលើវិស័យអាទិភាពចំនួន៦ រួមមាននយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតចិន ពិនិត្យ និងបន្ស៊ីគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីផ្សារភ្ជាប់ចក្ខុវិស័យ១០០ឆ្នាំ-ដំណាក់កាលទី២ របស់ចិន ជាមួយនឹងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ក្នុងន័យកំណត់អាទិភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមលើការតភ្ជាប់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្រ្តផ្សេងទៀតរបស់ចិន។ នៅក្នុងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត បានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងស្នើបន្តជួយគាំទ្រដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងជំនួបពិភាក្សាការងារជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែមានទំនាក់ទំនងល្អទាំងទ្វេភាគី និងពហុភាគី។ ប្រទេសទាំងពីរមានចក្ខុវិស័យស្របគ្នា ក្នុងការពង្រឹង និងរឹតចំណងមិត្តភាពដែកថែបឱ្យកាន់តែប្រសើរ តាមរយៈការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងតំបន់ និងវេទិកាអន្តរជាតិនានា៕ #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.