cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Show more
Cambodia1 631Central Khmer1 418Politics12 155
Advertising posts
2 636
Subscribers
-224 hours
+1907 days
+25730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

01:25
Video unavailableShow in Telegram
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ (១៩ កញ្ញា ២០២៤) ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🌐 website 🌐 Facebook 🌐 telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Show all...
7.52 MB
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម ដែលស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល បានថ្លែងថា វត្តប៉ាកណាម គឺជាវត្តរបស់ប្រទេសកម្ពុជាយើង ហើយមិនមានវៀតណាមណាកាន់កាប់ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។ ឯកឧត្តម ប៉ែន បូណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យជឿតាមការឃោសនាកុហកបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលនិយាយថា វត្តប៉ាកណាម ត្រូវបានវៀតណាមកាន់កាប់ ដែលជារឿងមិនពិតនោះទេ ពោលគឺតាមការពិតជាក់ស្តែង វត្តប៉ាកណាម មានព្រះសង្ឃខ្មែរគង់នៅ និងមានប្រជាពុទ្ធបរិស័ទខ្មែរយើងអញ្ជើញទៅធ្វើបុណ្យទានយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្តម ប៉ែន បូណា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា វត្តប៉ាកណាម គឺស្ថិតក្នុងទឹកដីខ្មែរ កាន់កាប់ដោយភាគីកម្ពុជាយ៉ាងពេញលេញ ដូច្នេះ សូមក្រុមប្រឆាំងឈប់ធ្វើនយោបាយភូតកុហកតទៅទៀត៕
Show all...
🙏 6
06:34
Video unavailableShow in Telegram
បទសម្ភាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បញ្ជាក់​អំពីទីតាំង​បង្គោល​ព្រំដែន (កម្ពុជា-កូសាំងស៊ីន ) នៅក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ដែល​ត្រូវបាន​រក្សា​ការពារ ដ៏រឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ! (ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤) #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Show all...
video_2024-09-20_09-31-42.mp478.10 MB
5👍 1
01:10
Video unavailableShow in Telegram
សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា - Welcome to the Kingdom of Cambodia វីដេអូដោយ ៖ ស្នាមញញឹមកម្ពុជា 🌐 Facebook | 🌐 Telegram
Show all...
IMG_7968.MP454.72 MB
8
ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បានបន្តកើនឡើងជារៀងរាល់ឆ្នាំ​ មិនថានៅក្នុងបរិបទកូវីដ-១៩ ឬក៏វិបត្តិសេដ្ឋកិច្ចសកលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តែងបានគិតគូរជាប់ជាប្រចាំដល់សុខទុក្ខបងប្អូនកម្មករ-និយោជិតជានិច្ច ។ ទោះបីជាប្រាក់ឈ្នួលអប្បបរមានៅប្រទេសដទៃ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន មានភាពនឹងថ្កល់ ឬត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសកលក្តី ក៏កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ មិនថាតិចក្តី ច្រើនក្តី ដែលនេះ ជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល​ ក្នុងការលើកកម្ពស់កម្រិតជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនកម្មករ-និយោជិត ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Show all...
7
03:42
Video unavailableShow in Telegram
ទស្សនាវីដេអូ៖ ឯកឧត្តម ប៉ែន បូណា លើកឡើងថា យុវជនត្រូវត្រៀមខ្លួនធ្វើជាមូលធនមនុស្ស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🌐 website 🌐 Facebook 🌐 telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Show all...
Final.mp4554.32 MB
6
Photo unavailableShow in Telegram
សូមអនុមោទនា «បិណ្ឌទី៣» ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។ #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Show all...
4
Photo unavailableShow in Telegram
គ្រាន់តែយករថយន្ត Gumball3000 មកថតមុខអង្គរដើម្បីផ្សព្វផ្សាយទេសចរណ៍ - មានអ្នកស្រែកថា ខ្លាចរញ្ជួយដល់គ្រឹះប្រាសាទ - មានអ្នកស្រែកថា មិនគោរពបុព្វបុរសខ្មែរ, មិនផ្តល់តម្លៃដល់ស្រីសួគ៌ - មានអ្នកស្រែកថា យកឡានថ្លៃមកបង្អួតអ្នកក្រ.... ប្រសិនបើយកគំនិតទាំងនេះមកពិចារណាប្រហែលជាត្រូវទុកប្រាង្គប្រាសាទខ្មែរទាំងអស់នៅក្នុងព្រៃ ហើយទុកឱ្យភ្ញៀវទេសចរដើរកាត់ព្រៃរាប់សិបគីឡូម៉ែត្រទើបបានឃើញអង្គរវត្តរបស់ខ្មែរ ??? សេរីភាពបញ្ចេញមតិមានហើយ តែគួរគប្បីនិយាយអ្វីជាការផ្តល់គំនិតដើម្បីស្ថាបនាប្រកបដោយហេតុផលសមរម្យដែលអាចយកជាប្រយោជន៍បានផងទើបហៅថាជាការចូលរួមចំណែកជួយប្រទេសជាតិ៕
Show all...
8
Photo unavailableShow in Telegram
ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា​ មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាព័ត៌មានក្លែងក្លាយ! សូមបញ្ជាក់ថា អតីតទណ្ឌិត អ៊ុំ សំអាន ធ្លាប់បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកចំពោះការតែងតែបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Show all...
3
02:39
Video unavailableShow in Telegram
វីដេអូ៖ សេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Show all...
IMG_7894.MP457.98 MB
👏 4
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.