cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

បើកវគ្គវិបស្សនា ៧ ថ្ងៃ រាល់ថ្ងៃសៅរ៍ដល់អាទិត្យ។

Show more
Advertising posts
1 216
Subscribers
No data24 hours
+17 days
+1130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

15:56
Video unavailableShow in Telegram
ព្រះពុទ្ធដីកា បិដកភាគ ៦៩ កម្លាំងវិបស្សនា តើដូចម្ដេច។ ការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាគួរនឿយណាយ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកតម្រេក ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទីរំលត់ទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថា គួរលះបង់ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនទៀងក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា។បេ។ ការឃើញរឿយៗ ថា ជាគ្រឿងលះបង់ក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា.....ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រក្នុងអវិជ្ជាផង ក្នុងកិលេសដែលប្រកបដោយអវិជ្ជាផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងវិបស្សនា នេះកម្លាំងវិបស្សនា។
Show all...
312.35 MB
🙏 60 9👏 4
10:36
Video unavailableShow in Telegram
ព្រះសោតាបន្ន ដើម្បីមិត្តសព្រហ្មចារីទុកចិត្តថា ញោមជាព្រះអរិយៈ ញោមគួរអធិដ្ឋានចូលផលសមាបត្តិថា សូមឲ្យផលចិត្តកើតឡើងតែម្យ៉ាង ជារាងរហូតតាំងពីពេលនោះ ការចូលផលសមាបត្តិ ក៏ កើតឡើងរឿយៗ ទើបនឹងប្រាកដចិត្តថា ខ្លួនជា ព្រះសោតាបន្ន។ ព្រះពុទ្ធដីកា បិដក ភាគ ៣៤ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងហេតុនាំឲ្យកើតទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។
Show all...
182.05 MB
🙏 78 16👏 9👍 5🥰 3
10:52
Video unavailableShow in Telegram
បឋមជ្ឈាន មានអង្គ៥គឺ៖ វិតក្កៈ សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១ វិចារៈ សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១ បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១ សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១ ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។ ទុតិយជ្ឈាន ទុតិយជ្ឈាន មានអង្គ៣គឺ៖ បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១ សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១ ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។ ព្រះពុទ្ធដីកា បិដកភាគ ៦៩ កម្លាំងមាន ២ យ៉ាង គឺ កម្លាំងសមថៈ ១ កម្លាំងវិបស្សនា ១។ កម្លាំងសមថៈ តើដូចម្ដេច។ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាកម្លាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃការមិនព្យាបាទ ឈ្មោះថាកម្លាំងសមថៈ....ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចេញ ឈ្មោះថាកំឡាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចូល ឈ្មោះថាកម្លាំងសមថៈ។ តើកម្លាំងសមថៈ ដោយអត្ថដូចម្ដេច។ ធម្មជាតិមិនកំរើក ក្នុងនីវរណធម៌ ដោយបឋមជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកំរើក ក្នុងវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ឈ្មោះថាកម្លាំងសមថៈ សមថៈ ធម្មជាតិមិនកម្រើកក្នុងបីតិ ដោយតតិយជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឈ្មោះថាកម្លាំងសមថៈ..... ធម្មជាតិមិនកម្រើកក្នុងអរូបឈាន ៤ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រ ក្នុងឧទ្ធច្ចៈផង ក្នុងកិលេសដែលប្រកបដោយឧទ្ធច្ចៈផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងសមថៈ នេះកម្លាំងសមថៈ។
Show all...
188.81 MB
🙏 68 12👏 6👍 5🥰 3
Photo unavailableShow in Telegram
បណ្ដាំគ្រូវិបស្សនា បច្ចុប្បន្ននេះ ព្រះអរិយបុគ្គលមានពិតនៅស្រុក ខ្មែរ សូមលោកសប្បុរសអ្នកមានចិត្តដែលពេញដោយមេត្តាទាំងឡាយ កុំពោលតិះដៀលប្រមាថមើលងាយនៅព្រះសង្ឃ ឬ ពុទ្ធបរិស័ទអ្នកមានសីលណាមួយដែលមានចិត្តបានអប់រំដោយវិបស្សនាញាណ ដោយគ្រាន់តែញោមបានឃើញ ឬ បានឮ អំពីបុគ្គលដែលមិនជ្រះថ្លានឹងព្រះសង្ឃ ហើយក៏ពោលទោសតាមដោយការមើលងាយ ញោមនឹងមានកំណើតអបាយភូមិក្នុងជាតិទី ២ ហើយជាតិនេះ ញោមនឹងជាបុគ្គលអភ័ព្វ ទាំងមិនអាចសម្រេចមគ្គ និង ផល ទោះបីជាញោមចេះវិបស្សនា ឬ ព្រះអភិធម្មដ៏ស្ទាត់ជុំនាញក៏ដោយ ឈានលោកិយ ដែលញោមបានសម្រេចនៅពេលបច្ចុប្បន្ន ក៏ វិនាសគ្មានសល់នៅពេលជិតស្លាប់។ ប្រវត្តិគ្រូវិបស្សនាញាណ ធ្លាប់បួសភិក្ខុ ១១ ព្រះវស្សា បានសិក្សាព្រះវិន័យបិដក ទាំងអដ្ឋកថា ៣លើក ព្រះសូត្រ ៤លើក និង ព្រះអភិធម្ម ៧លើក ព្រមទាំងភាសាបាលី ។ ធ្លាប់សិក្សាផ្នែកវិបស្សនា ជាមួយគ្រូភូមា ថៃ និងគ្រូវិបស្សនានៅកម្ពុជា បច្ចុប្បន្ន បើកវគ្គវិបស្សនាញាណ ៧ ថ្ងៃ មានទីតាំង ៤ កន្លែងដែលកំពុងបង្រៀន ។ ចុះឈ្មោះសិក្សាវិបស្សនាញាណ ៧ ថ្ងៃ ខាងក្រោម👇 ០៩៩ ៤៣៦ ៦០០/០៧៦ ៣៥០ ០៤៣០ /០៧១ ៥៥៥ ០០២៦/០១២ ២៤៧ ០២៦/០៨៦ ៣២២ ៩២៩/០៩៩ ៨៣២ ៥៧៨/០១២ ៤៣៦ ៦១៦។ ចុះឈ្មោះតាមតេឡេក្រាម 👉 https://t.me/SS_mey28
Show all...
🙏 47 15👏 6🥰 4👍 3😁 1
12:30
Video unavailableShow in Telegram
វិបស្សនាញាណ១៦យ៉ាង ១. នាមរូបបរិច្ឆេទញាណ បញ្ញាដែលកំណត់ដឹងនាមរូប ២. បច្ចយបរិគ្គហញាណ បញ្ញាដែលដឹងហេតុបច្ច័យរបស់នាមរូប ៣. សម្មសនញាណ បញ្ញាដែលដឹងការកើតរលត់របស់នាមរូប ៤. ឧទយព្វញាណ បញ្ញាដែលដឹងនាមរូបជាត្រៃលក្ខណ៍ ៥. ភង្គញាណ បញ្ញាដែលឃើញតែសេចក្ដីរលត់របស់នាមរូប ៦. ភយញាណ បញ្ញាដែលដឹងថានាមរូបជាភ័យ ៧. អាទីនវញាណ បញ្ញាដែលឃើញទោសរបស់នាមរូប ៨. និព្វិទាញាណ បញ្ញាដែលនឿយណាយចំពោះនាមរូប ៩. មុញ្ចិតុកម្យតាញាណ បញ្ញាដែលត្រូវការផុតចាកនាមរូប ១០. បដិសង្ខាញាណ បញ្ញាដែលដឹងឧបាយដែលនាំឲ្យផុតចាកនាមរូប ១១. សង្ខារុបេក្ខាញាណ បញ្ញាដែលព្រងើយកន្តើយចំពោះនាមរូប ១២. អនុលោមញាណ បញ្ញាដែលអនុលោមឲ្យឃើញអរិយសច្ច ៤ ១៣. គោត្រភូញាណ បញ្ញាដែលធ្វើនិព្វានារម្មណ៍ឲ្យប្រាកដ ១៤.មគ្គញាណ បញ្ញាដែលប្រហារកិលេសឲ្យដាច់ជាសមុច្ឆេទ ១៥. ផលញាណ បញ្ញាដែលសោយនិព្វានារម្មណ៍តាមមគ្គ ១៦. បច្ចវេក្ខណញាណ បញ្ញាដែលពិចារណាមគ្គ ផល និព្វាន កិលេសដែលនៅសល់ និងកិលេសដែលលះហើយ ។ ញាណទី ១ ដល់ញាណទី ១២ ជាលោកិយ ញាណទី ១៣ នៅក្នុងរវាងលោកិយ និងលោកុត្តរៈ ញាណទី ១៤ និង ១៥ ជាលោកុត្តរៈ ញាណទី ១៦ ជាលោកិយ ។ (អត្ថន័យចាកគម្ពីរអភិធម្មត្ថសង្គហ នវមបរិច្ឆេទ កម្មដ្ឋានសង្គហវិភាគ វិបស្សនាកម្មដ្ឋាន, វិសុទ្ធិមគ្គ បញ្ញានិទ្ទេស)
Show all...
104.26 MB
🙏 68 28👍 4👏 4🥰 3
16:04
Video unavailableShow in Telegram
អរហន្តសាវ័ក បិដកភាគ ៧១ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន កាលភិក្ខុនោះ ចម្រើនសមថៈមានវិបស្សនាជាប្រធាន មគ្គក៏កើតឡើង ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះ សេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូគឺ សមថៈ និងវិបស្សនា កាលភិក្ខុនោះចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនានោះ មគ្គក៏កើតឡើង ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។ ក្នុងអដ្ឋកថាមជ្ឈិមនិកាយ មូលបណ្ណាសក អ្នកណាមិនមានការកំណត់សង្ខារ អ្នកនោះ រមែងមាន សេចក្តីស្រឡាញ់យ៉ាងខ្លាំងក្នុងអត្តភាពថា រូបរបស់យើង វិញ្ញាណរបស់ យើង ដូច្នេះ អ្នកនោះ កាលប្រឈមមុខចំពោះទុពិ្ពក្ខភ័យ និងព្យាធិភ័យ ជាដើមបែបនោះ រមែងទម្លាយសីលហើយរក្សាអត្តភាព។
Show all...
119.50 MB
🙏 63 22👏 8👍 3
10:36
Video unavailableShow in Telegram
វិបស្សនាញាណ ១៦ ១- នាមរូបបរិច្ឆេទញាណ : គឺមហាកុសលញាណសម្បយុត្តចិត្តកើតឡើងនូវលក្ខណៈនាមធម៌ និង រូបធម៌ ដែលញែកចេញដាច់ពីគ្នាពិតៗ (ពុំមែនត្រឹមជាការសិក្សាយល់ដឹង), ខណ:នោះនាមធម៌ មើលឃើញរូបធម៌ដូចជាសាកសពពេលគ្មានវិញ្ញាណនៅគ្រប់គ្រង។ ២- បច្ចយបរិគ្គហញាណ : នាមរូបប្រាកដរួមគ្នាដូចដើម ហើយញាណច្បាស់លក្ខណៈនៃសភាវធម៌កើតពីបច្ច័យតាក់តែង ។ ៣- សម្មសនញាណ : ញាណច្បាស់នូវការកើតរលត់បន្តគ្នាយ៉ាងរហ័សនៃនាមធម៌ និង រូបធម៌ ។ ៤- ឧទយព្វយញាណ : ញាណចាក់ធ្លុះនូវការកើតរលត់នៃនាមធម៌ និង រូបធម៌ដ៏មានកម្លាំង។ ៥- ភង្គញាណ : ញាណឃើញសេចក្ដីមិនមានសារៈនៃនាមធម៌ និង រូបធម៌ ដែលបែកធ្លាយទៅនោះ ហើយចាប់ផ្ដើមលះបង់សេចក្ដីពេញចិត្ត។ ៥-៦............................................... ១៤- មគ្គញាណ : សោតាបត្តិមគ្គចិត្តកើតឡើងកាត់ផ្ដាច់ឧបាទាន លះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ជាសមុច្ឆេទ ហើយញាណឆ្លងផុតភាពជាបុថុជ្ជនបានដល់ភាពជាព្រះអរិយបុគ្គល ។ ១៥- ផលញាណ : ជាលោកុត្តរវិបាកចិត្តកើតឡើងក្រោយមគ្គវិថីធ្វើជវនកិច្ច ហើយញាណប្រចក្សច្បាស់ព្រះនិព្វានដោយលោកុត្តរបញ្ញា ។ ១៦ - បច្ចវេក្ខណញ្ញាណ : ញាណពិចារណាសភាវធម៌ដែលទើបនឹងប្រចក្សច្បាស់ វារៈនីមួយៗ... គឺ មគ្គចិត្ត វារៈ១, ផលចិត្ត វារៈ១, កិលេសបានលះរួច វារៈ១ កិលេសនៅសល់ វារៈ១ និព្វាន វារៈ១ ។
Show all...
77.09 MB
🙏 70 12👏 5🥰 2👍 1
Photo unavailableShow in Telegram
សូមឲ្យលោកសប្បុរសកុំគប្បីបានជួបឧបសគ្គអ្វីឡើយក្នុងការចាកចេញទៅរបស់ញោម គ្រូវិបស្សនា សូមដឹងគុណរាល់ការលះបង់របស់ញោមដើម្បីសេចក្តីសុខដល់សត្វលោក សាធុសាធុ។
Show all...
🙏 100 33👏 12🥰 4😁 3🕊 3👍 1😍 1
15:02
Video unavailableShow in Telegram
ព្រះពុទ្ធដីកា បិដកភាគ ៤០ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។ ការស្ទាត់ជំនាញក្នុងឈាន ៥យ៉ាង ១- អាវជ្ជនវសី ស្ទាត់ក្នុងការនឹករកអង្គឈាន។ ២- សមាបជ្ជនវសី ស្ទាត់ក្នុងការចូលកាន់អង្គឈាន។ ៣- អធិដ្ឋានវសី ស្ទាត់ក្នុងការតម្កល់ទុកអង្គឈាន។ ៤- វុដ្ឋានវសី ស្ទាត់ក្នុងការចេញចាកអង្គឈាន។ ៥- បច្ចវេក្ខណវសី ស្ទាត់ក្នុងការពិចារណាលះបង់អង្គឈាន។ ព្រះពុទ្ធដីកា បិដកភាគ ៦៧ សង្ខារធម៌ទាំងពួងមិនទៀង។បេ។ ចំពោះធម៌ដែលឃើញ ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលឈ្វេងយល់ ធម៌ដែលច្បាស់ហើយថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា
Show all...
124.70 MB
🙏 64 23👏 9👍 5🥰 3😁 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.