cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

អគ្គនាយកដ្ឋានរដ្ឋបាល នៃ ក្រសួងមហាផ្ទៃ

Show more
Cambodia4 471Central Khmer3 771Politics29 286
Advertising posts
363
Subscribers
+324 hours
+87 days
+2030 days

Data loading in progress...

Subscriber growth rate

Data loading in progress...

អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ ភ្នំពេញ៖ បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ ស្ដីពីការព្រួយបារម្ភទឹកហូរដាច់ផ្លូវក្នុងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកៀនស្វាយ បានចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ ស្ថិតនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ផ្លូវនេះរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គហូរច្រោះមានប្រវែងប្រមាណ ៥០ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នពុំទាន់មានផលប៉ះពាល់ដល់ដំណាំ សត្វចិញ្ចឹម និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋនោះទេ។ ផ្លូវនេះផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដឹកកសិផលទៅលក់នៅទីផ្សារ និងបម្រើឱ្យប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ សម្រាប់ធ្វើដំណើរឆ្លងកាត់ ហើយបន្ទាប់ពីមានការខូចខាតដោយទឹកហូរកាត់ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់ទីនោះបានទេ តែដោយមានការសម្របសម្រួលពីថ្នាក់ស្រុក បានស្នើសុំឱ្យប្រជាពលរដ្ឋធ្វើដំណើរបណ្ដោះអាសន្ននៅផ្លូវឯកជនមួយកន្លែង ក្នុងរដូវវស្សានេះ។ មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នៅពេលទឹកស្រកអស់ ស្នើចុះសិក្សាផ្លូវនេះដើម្បីធ្វើស្ពាន និងសាងសង់ជាផ្លូវបេតុងសម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ ពិសេសបញ្ចៀសនូវការជនលិចនៅឆ្នាំក្រោយៗបន្តទៀត។ ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក សូមមានការយកចិត្តទុកដាក់ខ្ពស់ និងតាមដានជាប់ជាប្រចាំ នូវសភាពការណ៍ទឹកជំនន់ក្នុងមូលដ្ឋានរបស់ខ្លួន  ត្រូវធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់នាររដូវទឹកជំនន់នេះ ពិសេសក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬចុះលេងទឹកឡើយ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងដែលនឹកស្មានមិនដល់ ៕
Show all...
ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តឧត្តរមានជ័យ ដើម្បីបង្កើនបរិយាកាសស្និទ្ធស្នាល។ ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង។ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរបងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រីករាយធ្វើបុណ្យធ្វើទាន ជួបប្រទះតែសុខសុភមង្គលគ្រប់ក្រុមគ្រួសារ ៕
Show all...
រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ ភ្នំពេញ៖ ដោយអនុវត្តតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដើម្បីជួយកាត់បន្ថយថ្លៃដើមរបស់បងប្អូនប្រជាពលរដ្ឋក្នុងដាំដុះដំណាំស្រូវ ជាពិសេសនៅក្នុងរដូវប្រាំងដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរៀបចំបញ្ចប់ការងារចុះសន្យាលើការងារទិញស្ថានីយបូមទឹកទាំង១៤ ស្ថានីយពីឯកជន មកគ្រប់គ្រងវិញ។  ពិធីចុះកិច្ចសន្យានេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់ស្ថានីយទាំង ១៤ទីតាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា មុនការទិញស្ថានីយបូបទឹកនេះ ប្រជាពលរដ្ឋត្រូវចំណាយថវិកាច្រើនលើថ្លៃបូមទឹកដាក់ស្រែ ប៉ុន្ដែក្រោយរដ្ឋទិញស្ថានីយបូមទឹកទាំងអស់នោះ ប្រជាកសិករចំណាយតិចជាងនេះ ដែលជាដំណោះស្រាយដ៏ល្អមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ធំ បានកំពុងសាងសង់ទំនប់ស្ទាក់ទឹកជាច្រើនកន្លែង ដើម្បីត្រៀមទឹកសម្រាប់ផ្គត់ផ្គង់ការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់។ លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅឈូសឆាយដីតំបន់៣ និងហាមដាច់ខាត់ឈូសឆាយព្រៃនៅតំបន់២ ដែលជាតំបន់ហាមឃាត់ ៕
Show all...
រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់ ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាកណ្តាល ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល ដោយវគ្គបណ្តុះបណ្តាលនេះដែរមានការចូលរួមពីលោក-លោកស្រី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត មន្ត្រីបង្គោលគណនេយ្យភាពសង្គម ក្រុង-ស្រុក ការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ថ្នាក់ក្រុង-ស្រុក ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិផងដែរ។ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងខេត្តកណ្តាល គ្រប់ឃុំ-សង្កាត់ និងក្រុង-ស្រុក លើចំណុចមួយចំនួនដែលរដ្ឋបាលឃុំ-សង្កាត់ និងរដ្ឋបាលក្រុង-ស្រុក ដែលបានអនុវត្តជាចំណុចលិចធ្លោគួរឱ្យកត់សំគាល់ នោះគឺការរៀបចំឱ្យមានជាក្តាបញ្ជារព័ត៌មានការវិភាជន៍ថវិកា ក្នុងការគាំទ្រគឺមានគ្រប់កម្រិតថ្នាក់ រួមមានថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក ថ្នាក់ឃុំ-សង្កាត់ អង្គភាពផ្តល់សេវា សាលារៀន មណ្ឌលសុខភាព រួមទាំងអង្គការដៃគូ ការបង្កើតឱ្យមានជាគណៈកម្មាធិការ JAAP (ផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម) និងការផ្តល់កិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ បានល្អប្រសើរ ព្រមទាំងឆន្ទៈ ការតាំងចិត្ត របស់ប្រធានអង្គភាពនីមួយៗ សុទ្ធតែប្តេជ្ញាចិត្តអនុវត្តការងារឱ្យបានល្អប្រសើរ មន្ត្រីរបស់យើងទាំងអស់ដែលអនុវត្តការងារទាំងនេះ គឺសុទ្ធតែមានសមត្ថភាព និងមាន ឆន្ទៈចូលរួមក្នុងការអនុវត្ត។ លោកអភិបាលរងខេត្ត បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់ ការធ្វើបទបង្ហាញលើប្រធានបទនីមួយៗ ដើម្បីស្វែងយល់ និងជជែកពិភាក្សាគ្នាអំពីចំណុចនីមួយៗ ឱ្យបានច្បាស់លាស់ ជៀសវាងការអនុវត្តទៅខុសទៅនឹងនីតិវិធីដែលបានណែនាំ។ លោកអភិបាលរងខេត្ត បានគូបញ្ជាក់ថា គោលបំណងក្នុងវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនសមត្ថភាពបន្ថែម ជូនដល់គ្រូបង្គោលថ្នាក់ក្រុង-ស្រុក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់ ក្នុងការបណ្តុះបណ្តាលបន្តជូនដល់អង្គភាពផ្តល់សេវានៅថ្នាក់ឃុំ-សង្កាត់ (សាលាឃុំ-សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា)គិតមកដល់បច្ចុប្បន្ន អង្គភាពផ្តល់សេវា នៅក្នុងខេត្តកណ្តាល មានសរុបចំនួន ៦១៣អង្គភាព ដែលក្នុងនោះ៖ចំនួនឃុំ-សង្កាត់១២៧ ចំនួនមណ្ឌលសុខភាព១០៨ ចំនួនសាលាបឋមសិក្សា៣៦៥ និងចំនួនក្រុង-ស្រុកទាំង១៣ ៕
Show all...
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម (ហៅវត្តជ្រោថ្ម) ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣នេះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បាននាំយកចង្ហាន់ ទេយ្យទានផ្សេងៗ មកវេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ចបែបសាសនា ស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម និងលោកជំទាវ រួមសហការី បានប្រគេននូវបច្ច័យចំនួន ១២,៧៥០,០០០រៀល សម្រាប់កសាងទីវត្តអារាម ៕
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.